នេះជាទម្លាប់ពេលព្រឹក ៧ជំហាន ដែលបានជួយ លោក Tom Bilyeu កសាងក្រុមហ៊ុន Quest Nutrition ដែលមានតំលៃពាន់លានដុល្លារ

លោក Tom Bilyeu បានរៀបរាប់ដូចនេះថា។ ខ្ញុំជាមនុស្សខ្ជិលខ្លាំងណាស់។ ក្នុងកំឡុងពេលមួយនៃជីវិតរបស់ខ្ញុំ ខ្ញុំនៅលើគ្រែជាច្រើនម៉ោង ព្រោះខ្ញុំត្រជាក់ពេក និង ខ្ជិលនឹងក្រោកពីគ្រែ និង ពាក់អាវរងា។

ក្នុងនាមជាកូនក្មេងម្នាក់ ខ្ញុំមិនបានបង្ហាញពីភាពរហ័សរហួនអ្វីទាំងអស់។ ម្តាយរបស់ខ្ញុំ ដែលតែងតែជាម្ចាស់ជើងឯកដ៏ធំបំផុតរបស់ខ្ញុំ គាត់គ្រាន់តែសន្មត យ៉ាងស្ងាត់ស្ងាត់ថា ខ្ញុំនឹងបរាជ័យនៅក្នុងជីវិត។

ប៉ុន្តែ សព្វថ្ងៃនេះខ្ញុំជាសហគ្រិន ដែលទទួលបានជោគជ័យម្នាក់ ដែលបានបង្កើត ក្រុមហ៊ុន Quest Nutrition ដែលមានតម្លៃជាង មួយពាន់លានដុល្លារ ហេីយខ្ញុំបានបង្កេីតក្រុមហ៊ុនមួយទៀត ដែលមានឈ្មោះថា Impact Theory ដែលជាក្រុមហ៊ុន ដែលមានខ្លឹមសារ រួមគ្នាជាមួយ អតីត Show របស់ខ្ញុំឈ្មោះ Inside Quest ដែលមានអ្នកទស្សនា រហូតដល់ជាង ១៦៥ លានដង។

ដូច្នេះ តើក្មេងខ្ជិលដែលមិនមានភាពរហ័សរហួនអ្វីសោះនោះ អាចទទួលជោគជ័យ យ៉ាងដូចម្ដេច?

ជំហានទីមួយ គឺការកសាងអត្តសញ្ញាណខ្ញុំឡើងវិញ ដោយផ្លាស់ប្តូរពី ផ្នត់គំនិតថេរ ទៅ ផ្នត់គំនិតរេីកចម្រេីន។ នៅពេលខ្ញុំ ឈប់គិតពីភាពត្រឹមត្រូវ ហើយចាប់ផ្តើមយកចិត្តទុកដាក់ ស្វែងរកចម្លើយត្រឹមត្រូវ ឱ្យបានលឿនជាង មនុស្សផ្សេងទៀត នោះខ្ញុំអាចបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការរេីកចម្រេីន ដែលគ្មានដែនកំណត់។ ជាមួយនឹងមូលដ្ឋានគ្រឹះទាំងនេះ មានគន្លឹះមួយផ្សេងទៀត ជួយឱ្យខ្ញុំជោគជ័យ នោះគឺជារបៀបប្រើប្រាស់ពេលវេលារបស់ខ្ញុំ ជាពិសេសម៉ោងពេលព្រឹក។

នេះ គឺជាទម្លាប់ ដែលខ្ញុំបានអនុវត្ត ហើយបន្តអនុវត្តដល់សព្វថ្ងៃនេះ ដើម្បីជួយឱ្យខ្ញុំមានគំនិតត្រឹមត្រូវ ជារៀងរាល់ថ្ងៃ សម្រាប់កីឡាដែលត្រូវការ ទំនាក់ទំនងខ្លាំងនៃភាពជាសហគ្រិន៖

១. ការគេង

ការពិតទៅ ទម្លាប់ពេលព្រឹករបស់ខ្ញុំ គឺចាប់ផ្តើមតាំងពីល្ងាចមកម្លេះ។

ខ្ញុំមិនប្រើសំឡេងរោទិ៍ដើម្បីភ្ញាក់ទេ (ជាមួយករណីលើកលែងម្តងម្កាល) ក្នុងរយៈពេលជាងមួយទសវត្សរ៍មកហេីយ។ អ្នកត្រូវការចំនួនជាក់លាក់នៃការគេងមួយ ហើយប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ទេ នោះសមត្ថភាពនៃការធ្វេីការរបស់អ្នក នឹងចាប់ផ្តើមធ្លាក់ចុះ។ ប្រសិនបេីអ្នកចង់វាស់ស្ទង់ នៃការធ្លាក់ចុះនេះ ចូរសាកល្បងសមត្ថភាពនៃការយល់ដឹងរបស់អ្នក។

ដូច្នេះជំហានទី១ គឺការព្យាបាលការគេង ដែលជារឿងសំខាន់បំផុត ដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ។ ប្រសិនបើ អ្នកត្រូវការចូលគេងនៅម៉ោង ៨ យប់ ដើម្បីទទួលបានការគេងគ្រប់គ្រាន់ ដូច្នេះអ្នកត្រូវចូលគេងនៅម៉ោង ៨ យប់។ ខ្ញុំក្រោកឡើងពីជាធម្មដា ចន្លោះម៉ោង ៣ ទៅ ៤ ព្រឹក ដូច្នេះការគេងឱ្យបានលឿន គឺពិតជាសំខាន់ខ្លាំងណាស់។

២. ហាត់ប្រាណ

នៅពេលដែលខ្ញុំភ្ញាក់ឡើង ខ្ញុំប្រើចលនាជាច្រេីន នៃការក្រោកពីដេក ជាការរំឭកខ្ញុំ ឱ្យធ្វើការហាត់ប្រាណ។ ខ្ញុំហាត់ប្រាណ ៥ ថ្ងៃក្នុងមួយសប្តាហ៍ ប៉ុន្តែខ្ញុំមិនមែនជាមនុស្សដែល ចូលចិត្តហាត់ប្រាណនោះទេ។

ប៉ុន្តែ ពេលខ្ញុំក្រោកឡើង រមៀលចេញពីគ្រែ ហេីយគឺដេីរត្រង់ទៅហាត់ប្រាណ តែម្តង។ ខ្ញុំសំណាងដែរ ដែលមានកន្លែងហាត់ប្រាណ នៅក្នុងផ្ទះរបស់ខ្ញុំ ដូច្នេះពេលវេលានៃការក្រោកពីគេង ទៅការហាត់ប្រាណ គឺប្រហែល ១០ នាទី។

ការអភិវឌ្ឍវិន័យ គឺជារឿងសំខាន់បំផុត ដែលអ្នកត្រូវការដើម្បីទទួលបានជោគជ័យ។ ការទទួលបានជោគជ័យ បានមកជាមួយនឹងរឿងជាច្រើន ដែលអ្នកមិនចង់ធ្វើ ប៉ុន្តែអ្នកត្រូវធ្វើ ទោះយ៉ាងណាក៏ដោយ។

អ្នកនឹងត្រូវជំរុញខ្លួនអ្នក មិនថាពេលដែលអ្នកមានអារម្មណ៍ថា អ្នកមិនចង់ធ្វេី ឬ ចង់ឈប់ក៏ដោយ។ អ្នកត្រូវតែចេញពីគ្រែ នៅពេលអ្នកចង់និយាយកុហកក៏ដោយ។ អ្នកត្រូវធ្វើការនៅថ្ងៃសៅរ៍ នៅពេលដែលមិត្តភក្តិរបស់អ្នកចេញទៅក្រៅដេីម្បីពិធីជប់លៀង។ អ្នកត្រូវតែសំលៀងខ្លួនឯង នៅពេលអ្នកចង់ លេងវីដេអូហ្គេម ឬ មើល Netflix ។

វិន័យនឹងក្លាយជាអ្វីមួយ ដែលអនុញ្ញាតឱ្យអ្នកធ្វើដូច្នេះ ប៉ុន្តែអ្នកត្រូវការតំបន់មួយ ដែលអនុញ្ញាតឱ្យអ្នកអាចហ្វឹកហាត់វិន័យទាំងនេះ។ សម្រាប់ខ្ញុំ វាជាកន្លែងហាត់ប្រាណ ហើយនោះ គឺជាផ្នែកដ៏ធំមួយ នៃហេតុផលដែលខ្ញុំធ្វើ ដើម្បីពង្រឹងវិន័យរបស់ខ្ញុំ និង ទទួលបាននូវភាពជឿទុកចិត្តជាមួយខ្លួនរបស់ខ្ញុំ ដោយការបង្ហាញ និង ការដាក់ការងារ លើអ្វីមួយដែលតម្រូវឱ្យខ្ញុំធ្វេី ទោះជាខ្ញុំមិនមានអារម្មណ៍ចង់ធ្វេីក៏ដោយ។

៣. ហ្វឹកហ្វឺនចិត្ត

វាមិនគ្រប់គ្រាន់ទេ ក្នុងការហាត់ប្រាណរាងកាយរបស់អ្នក អ្នកក៏ត្រូវហ្វឹកហ្វឺនចិត្តផងដែរ។

តាមពិតទៅ រូបកាយរបស់ខ្ញុំ គឺជាការឆ្លុះបញ្ចាំងពីគំនិតរបស់ខ្ញុំ។ បន្ទាប់ពីខ្ញុំបានបញ្ចប់ហាត់ប្រាណរួចភ្លាម ខ្ញុំធ្វើសមាធិ។ មូលហេតុដែលខ្ញុំសញ្ជឹងគិត គឺដើម្បីពង្រឹងសមត្ថភាពរបស់ខ្ញុំ ក្នុងការផ្តោតអារម្មណ៍ និង រៀនពីរបៀបធ្វេីយ៉ាងណាដេីម្បីឱ្យស្ងប់អារម្មណ៍បានលឿន។

យើងរស់នៅក្នុងពិភពលោកដែលមានល្បឿនលឿន ដោយមានការព្រួយបារម្ភ និង ការរំខានជាច្រើន។ យើងអបអរសាទរ សមត្ថភាពក្នុងការបង្កើនល្បឿនគំនិត និង ជីវិតរបស់យើង ប៉ុន្តែវាចាំបាច់ណាស់ក្នុងការរៀនសូត្រ ពីការបន្ថយល្បឿនផងដែរ។ វាសំខាន់ណាស់ក្នុងការរៀនពីរបៀប ដើម្បីឱ្យខ្លួនឯងស្ងប់ចិត្ត។ ហើយអ្នកត្រូវបណ្តុះសមត្ថភាពនេះ។

រយៈពេលសមាធិប៉ុន្មាន ដែលអាស្រ័យលេីភាពតានតឹង ឬ ការថប់បារម្ភរបស់ខ្ញុំ ប៉ុន្ដែជាធម្មតា ប្រហែល ២០ ឬ ៣០ នាទី។ ខ្ញុំប្រើបច្ចេកទេស «គ្រាន់តែការដកដង្ហើម» ដែលជាកន្លែងដែល ខ្ញុំព្យាយាមធ្វេីឱ្យចិត្តរបស់ខ្ញុំស្ងប់ ហើយគ្រាន់តែដកដង្ហើម។

នៅពេលខ្ញុំចាប់ផ្តើមធ្វើសមាធិដំបូង ខ្ញុំត្រូវលួងលោមខ្លួនឯង ដេីម្បីធ្វេីវាក្នុងរយៈពេល ៥ ឬ ១០ នាទី។ ឥឡូវនេះ ខ្ញុំចូលចិត្តអារម្មណ៍បែបនេះខ្លាំងណាស់ ខ្លុំធ្វេីវារហូតដល់ ២០ ឬ ៣០ នាទី។

៤. Thinkitate

រឿងដ៏ស្រស់ស្អាតបំផុត អំពីការតាំងសមាធិ គឺថាវាធ្វើឱ្យខួរក្បាលរបស់អ្នក ស្ថិតក្នុងស្ថានភាពដូចជារលករៀងគ្នាមួយ។ នេះត្រូវបានគេចាត់ទុកថា ជាគំនិតច្នៃប្រឌិតបំផុត នៃស្ថានភាពខួរក្បាល ហើយនោះជាការពិត ដែលវាមានអារម្មណ៍សម្រាប់ខ្ញុំ។

ដូច្នេះ នៅពេលខ្ញុំបញ្ចប់ការតាំងសមាធិ មុនពេលរលករៀងគ្នារលត់ ខ្ញុំត្រលប់ទៅរកជីវិតធម្មតាវិញ ខ្ញុំឈប់ព្យាយាមធ្វេីឱ្យស្ងប់គំនិតរបស់ខ្ញុំហើយ ជំនួសមកវិញ ដោយការដោះស្រាយ ជាមួយបញ្ហាលំបាកបំផុតរបស់ខ្ញុំជាច្រេីនបន្តទៀត។

ខ្ញុំហៅដំណើរការនេះថា៖ «Thinkitating»។ ខ្ញុំរកឃេីញថា វាជាយុទ្ធសាស្រ្តដ៏មានអានុភាព ព្រោះនៅពេលខ្ញុំស្ថិតនៅក្នុងការគិតនេះ ខ្ញុំកត់សម្គាល់ថា ខ្ញុំអាចបង្កើត រឿងដែលមានតែមួយគត់(unique) និង មានភាពឆ្នៃប្រឌិតខ្ពស់ ដែលធ្វេីឱ្យខ្ញុំដំណោះស្រាយចំពោះបញ្ហាជាច្រេីន ដែលជាបញ្ហាដែលហាក់បីដូចជា មិនអាចដោះស្រាយបាន។

៥. អាន

ខ្ញុំព្យាយាមអានជារៀងរាល់ថ្ងៃ។ ខ្ញុំជឿថាសមីការគណិតវិទ្យាសំខាន់បំផុត គឺ II = IO (Ideas In = Ideas Out) ។ គ្រប់ពេលទាំងអស់របស់ខ្ញុំ ត្រូវបានគិតទុកជាមុនហេីយៗ ជារៀងរាល់ថ្ងៃ។ ដូច្នេះខ្ញុំត្រូវតែរកវិធី ដើម្បីធានាថាខ្ញុំមានពេលអាន។

វិធីមួយក្នុងចំណោមវិធីទាំងនោះ គឺត្រូវអាន នៅពេលដុសធ្មេញរបស់ខ្ញុំ ស្លៀកពាក់ ចម្អិនអាហារ ជាដើម។ គ្រាមួយដ៏ល្អបំផុតសម្រាប់ខ្ញុំ គឺនៅពេលបណ្តេីរឆ្កែរបស់ខ្ញុំ។ នេះជាពេលដ៏ល្អមួយ ព្រោះខ្ញុំមានពេល ៣០ នាទី ដែលជាធម្មតា ខ្ញុំធ្វើវា បន្ទាប់ពីអាហារពេលព្រឹករួច។ ដូច្នេះវាអាចផ្តល់ឱ្យខ្ញុំ នូវរយៈពេល ៤៥ ទៅ ៦០ នាទី សំរាប់អានប្រចាំថ្ងៃដោយមិនមានការរំខាន។

៦. បង្កើតបញ្ជី «រឿងសំខាន់បំផុត»

ខ្ញុំរក្សាបញ្វីដែលសំខាន់បំផុត ដែលជំនួញរបស់ខ្ញុំត្រូវការដេីម្បីលូតលាស់។ នៅពេលដែលខ្ញុំអង្គុយចុះ ហើយកិច្ចការដំបូងដែលខ្ញុំធ្វើ គឺធ្វេីទៅតាមបញ្ជីនោះ។ ខ្ញុំចាត់វិធានការជាបន្ទាន់ទៅលើអ្វីមួយ និង អ្វីគ្រប់យ៉ាងនៅក្នុងបញ្ជីនោះ ដែលខ្ញុំអាចធ្វើបាន ហើយប្រសិនបើខ្ញុំរំលងអ្វីមួយ ចំនួនបីថ្ងៃជាប់គ្នា នោះខ្ញុំលុបវាចេញពីបញ្ជី ព្រោះបេីតាមសកម្មភាពរបស់ខ្ញុំបង្ហាញថា វាមិនសំខាន់ទេ។

តាមក្បួនមួយ ខ្ញុំរក្សាការងារដែលមានឥទ្ធិពលបំផុត ឬ សំខាន់បំផុត នៅផ្នែកខាងលើនៃទំព័រ ដើម្បីធានាថា ខ្ញុំមិនធ្លាក់ចូលអន្ទាក់ នៃការដោះស្រាយអ្វីមួយ ដែលអាទិភាពទាបមុន។

៧. មិនអើពើអ៊ីម៉ែល

ការពិនិត្យមើលអ៊ីម៉ែល គឺជាការគ្រប់គ្រងពេលវេលាដែលខុសខ្លាំងបំផុត។ តាមទស្សនៈរបស់ខ្ញុំ វាជាការមិនគោរពភារកិច្ចរបស់អ្នក ដែលជាសហគ្រិនម្នាក់។

ប្រសិនបើអ្នកពិនិត្យអ៊ីម៉ែល មុនពេលដោះស្រាយ តម្រូវការបន្ទាន់បំផុតរបស់ក្រុមហ៊ុនរបស់អ្នក នោះបង្ហាញថា អ្នកដទៃដឹងច្បាស់អំពីអ្វី ដែលអ្នកគួរធ្វើជាងអ្នក។

ខ្ញុំបានហ្វឹកហាត់ខ្លួនឯង ដើម្បីមិនអើពើអ៊ីម៉ែល រហូតទាល់តែអ្វីៗផ្សេងទៀតដែលត្រូវធ្វើ ត្រូវបានបញ្ចប់។ ជាធម្មតា ខ្ញុំធ្វេីការចន្លោះពី ៥ ទៅ ៧ ម៉ោងសិនបានខ្ញុំពិនិត្យមេីល អុីម៉ែល ជាលេីកដំបូង។ ហេីយខ្ញុំព្យាយាមចំណាយពេលតិចជាង ១ម៉ោង លេីអ៊ីម៉ែលក្នុងមួយថ្ងៃ។

ខ្ញុំបានរកឃើញថា ទម្លាប់ដែលបានបង្កប់នៅពេលព្រឹករបស់ខ្ញុំ ជាឧបករណ៍សំខាន់មួយ ក្នុងការធ្វេីអ្វីៗឱ្យបានសំរេច និង រក្សាខ្លួនឯងនៅលេីផ្លូវត្រូវ។ ជាទូទៅ បេីតាមមតិរបស់ខ្ញុំ ទម្លាប់ គឺ មូលដ្ថានគ្រឹះនៃការទទួលបានជោគជ័យ។

ខ្ញុំសូមផ្តល់អនុសាសន៍ថា មនុស្សគ្រប់រូបគួរប្រកាន់យកទម្លាប់ពេលព្រឹក ដែលមានទាំង សុខុមាលភាពផ្លូវចិត្ត និង រាងកាយ ក៏ដូចជាធានាថា អ្នកកំពុងអនុវត្តជំហានចាំបាច់ ដើម្បីទទួលបានជោគជ័យលេីអ្វី ដែលអ្នកកំពុងធ្វើ។

 

ប្រភព៖​ success

Optimized by Optimole