ជីវិតធ្លាក់ដល់ចំណុចសូន្យ? រើសយកសន្លឹកបៀរមួយដើម្បីអ៊ុតយកសារដែលត្រូវបានផ្ញើមកជាពិសេសសម្រាប់អ្នក

នៅពេលជួបប្រទះនឹងភាពទាល់ច្រកនៅក្នុងជីវិត អ្នកប្រាកដជាគិតថាអ្វីៗនឹងមិនអាចប្រសើរឡើងវិញនោះទេ។ យ៉ាងណាមិញទោះជីវិតអ្នកធ្លាក់ដល់ចំណុចសូន្យយ៉ាងណាក្តី ចូររើសយកសន្លឹកបៀរមួយដើម្បីអ៊ុតយកសារដែលត្រូវបានផ្ញើមកជាពិសេសសម្រាប់អ្នក

បៀរ

សន្លឹកបៀរទី១

ប្រសិនបើអ្នករើសយកសន្លឹកបៀរទី១ គេបានផ្តាំអ្នកថា កុំព្យាយាមយករឿងអតីតកាលមកធ្វើជារនាំងឃាត់ឃាំងអ្នកពីការដើរបន្តទៅមុខអី។ រឿងទាំងនោះបានកន្លងហួសទៅហើយ ដូចនេះអ្នកគួររៀនទទួលយកការពិតនិងព្យាយាមរស់នៅក្នុងបច្ចុប្បន្នកាលឲ្យបានច្រើន។

សន្លឹកបៀរទី២

ប្រសិនបើអ្នករើសយកសន្លឹកបៀរទី២ គេបានផ្តាំអ្នកឲ្យព្យាយាមបន្ថែមដើម្បីសម្រេចការងារដែលសំខាន់សម្រាប់អ្នក។ តាមពិតទៅ អ្នកបានជិតទៅដល់គោលដៅអ្នកហើយ ដូចនេះចូរកុំបោះបង់វាចោលនិងបន្តដំណើរទៅមុខទៀត។

សន្លឹកបៀរទី៣

ប្រសិនបើអ្នករើសយកសន្លឹកបៀរទី៣ គេបានផ្តាំអ្នកឲ្យមានបម្រុងប្រយ័ត្នចំពោះអ្នកនៅជុំវិញខ្លួនអ្នក។ មិនមែនគ្រប់មនុស្សអ្នកអាចទុកចិត្តបាននោះទេ អ្នកខ្លះល្អចំពោះអ្នកនៅពីមុខប៉ុន្តែព្យាយាមបំផ្លាញអ្នកពីក្រោយខ្នងក៏ថាបាន៕

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN