ទុក្ខព្រួយមិនចេះចប់ មិនចេះហើយ! ចូររើសយកដបមួយដែលបង្កប់នូវសារសម្ងាត់សម្រាប់អ្នក

េ

ក្នុងជីវិត គេតែងឲ្យជាប្រផ្នូលដើម្បីបង្ហាញជាផ្លូវសម្រាប់ឲ្យយើងដើរ ក្នុងនោះគេបានផ្ញើសារសម្ងាត់មួយដល់អ្នកដែលបានបង្កប់នៅក្នុងដប។ ចូរអ្នកជ្រើសរើសដបមួយក្នុងចំណោមដបទាំងបីដើម្បីទទួលបានសារសម្ងាត់នោះ៖

ដបទី១

គេបានប្រាប់ថា អ្នកគួរឲ្យតម្លៃនិងស្រលាញ់ខ្លួនឯងជាខ្លួនឯងឲ្យបានច្រើនៗ។ បន្ថែមពីនេះទៀត អ្នកគួរយកចិត្តទុកដាក់ទៅលើមនុស្សជុំវិញខ្លួននិងមនុស្សជាទីស្រលាញ់របស់ខ្លួនឲ្យច្រើន។ អ្នកត្រូវយល់ពីតម្លៃពិតប្រាកដរបស់អ្នកនិងកុំសូវជឿសម្តីជាន់ពន្លិចរបស់អ្នកដ៏ទៃពេក។

ដបទី២

គេបានប្រាប់អ្នកថា អ្នកកំពុងនឿយហត់ហើយ គប្បីចំណាយពេលដើម្បីសម្រាកឲ្យបានច្រើន។ រាល់ការងារដែលអ្នកបានបំពេញកន្លងទៅនឹងហុចផលមកដល់អ្នកជាទីគាប់ចិត្ត ប៉ុន្តែនៅពេលអ្នកត្រូវលំហែអារម្មណ៍ឲ្យបានច្រើន។

ដបទី៣

គេបានប្រាប់អ្នកថា កុំតក់ក្រហល់ពេកអី។ ចូរអ្នកធ្វើការងារណាមួយដោយសន្សឹមៗ ព្រោះមុនក្រោយគង់តែបានសម្រេចនោះទេ។ អ្នកមិនគួរដាក់សម្ពាធលើខ្លួនពេកទេដោយសារវាមិនផ្តល់នូវផលចំណេញមកដល់អ្នកឡើយ៕

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN