ការងារ​រកស៊ី​ម្ចាស់​ឆ្នាំ ៤ ​នឹង​រីក​ផ្លែផ្កា ធ្លាក់​ដុល្លារ​ចូល​ពេញ​ហោប៉ៅ នៅ ២ ឆ្នាំ បន្ទាប់

បើ​តាម​ហោរាសាស្ត្រ​បាន​គន់គូរ​ឃើញ​ថា នៅ​រយៈ​ពេល ២ ឆ្នាំ​ត​ទៅ​មុខ អ្នក​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម នឹង​អាច​សម្រេច​ការងារ របរ​រកស៊ី​កើត​ជា​ផ្លែផ្កា​ជោគជ័យ​ធំ ផ្តុំ​សុទ្ធ​តែ​ដុល្លារ​ធ្លាក់​ចូល​ពេញ​ហោប៉ៅ។ តោះ​ទៅ​មើល​ខាង​ក្រោម តើ​មាន​ឆ្នាំ​របស់​បងប្អូន​យើង​ដែរ​ឬ​ទេ?

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

Tu Vi Tuoi Tuat 02

ល្អ​គ្រប់​វិស័យ ​មិន​ថា​ការងារ​ក្តី របរ​រកស៊ី​ក្តី បើ​ប៉ះ​មនុស្ស​មាន​សមត្ថភាព​ខ្ពស់​ផង នោះ​ប្រាកដ​ជា​ទទួល​បាន​ផ្លែផ្កា​ធំ​មិន​ខាន។ អ្វីៗ​នឹង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ហើយ​មាន​ច្រក​មាន​ឱកាស​ច្រើន​ក្នុង​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ សម្រាប់​ជីវិត​ម្ចាស់​ឆ្នាំ​ច។

នៅ ២ ឆ្នាំ​ខាង​មុខ សញ្ញា​រាសីចក្រ​ម្ចាស់​ឆ្នាំ​ច នឹង​ឈាន​ដល់​ចំណុច​កំពូល ដោយ​ល្អ​ទាំង​ទ្រព្យ ល្អ​ទាំង​គូគាប់​ភ្ជាប់​និស្ស័យ​ក៏​បាន​ជួប​មនុស្ស​ល្អ​ដូច​គ្នា មក​បញ្ឆេះ​ភ្លើង​ស្នេហ៍​ថែម​ទៀត។ បន្ថែម​គុណភាព​នៃ​បុណ្យ ចូរ​អ្នក​បន្ត​ធ្វើ​អំពើ​ល្អ បន្ត​ចិត្ត​សប្បុរសធម៌​ដែល​កំពុង​មាន សាយភាយ​ឲ្យ​កាន់​តែ​ធំ​ទូលាយ​ជាង​នេះ។

អ្នក​កើត​ឆ្នាំ​រកា - មាន់

Ice_screenshot_20220723 113723

ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ ម្ចាស់​ឆ្នាំ​មាន់ ក៏​ជា​បុគ្គល​ស្លូតបូត ស្មោះត្រង់ មាន​គុណធម៌ ​និង​ទេពកោសល្យ​ព្រះ​ប្រទាន​ពី​កំណើត​មក។ គ្រោះ​រាំងស្ងួត របួស​ចាស់​ទាំង​ឡាយ ដែល​បាន​ឈឺ​ចាប់​នៅ​ឆ្នាំ ២០២២ ក៏​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ពេលវេលា​ទៅ​មុខ ពោល​យ៉ាង​យូរ​ផុត ២ ឆ្នាំ ជីវិត​ម្ចាស់​ឆ្នាំ​រកា នឹង​ដូច​ប្រមូល​បាន​ផល​ជា​ច្រើន​ក្នុង​ជីវិត។

ក៏​ជួប​តែ​សុភមង្គល សមិទ្ធផល​កើត​ឡើង​ធំ​មិន​អាច​កាត់​ថ្លៃ​បាន ល្មម​ឲ្យ​មនុស្ស​ជុំទិស​មាន​ការ​គោរព និង​កោតសរសើរ​ដល់​ជីវិត​របស់​អ្នក។ នេះ​ខិតខំ​តាំង​ពី​បាត​ដៃ​ទទេ ទម្រាំ​បាន​ផល​ជា​ដុំកំភួន ដូច​ហៀប​នឹង​កើត​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ពោល​មិន​មែន​សុខៗ​សំណាង​ធ្លាក់​មក​នោះ​ទេ។

អ្នក​កើត​ឆ្នាំ​មមី - សេះ

Ice_screenshot_20220723 113717

តែងតែ​មាន​សេចក្តី​ប្រាថ្នា ក្តីស្រមៃ​ធំ​មួយ​ជាប់​ក្នុង​ចិត្ត ហើយ​ចាំ​មើល​ចុះ​នៅ​ ២ ឆ្នាំ​ខាង​មុខ ក្នុង​ចំណោម​ក្តីស្រមៃ​អស់​នោះ វា​នឹង​សម្រេច​បាន​។ ក៏​អរគុណ​នូវ​ភាព​រឹងមាំ ភាព​ជា​អ្នក​ដឹកនាំ ដែល​អ្នក​មាន​តាំង​តែ​ពី​នៅ​ក្មេង ពោល​អ្នក​រាប់​អាន​មនុស្ស សេពគប់​មនុស្ស​គឺ​អ្នក​មើល​យ៉ាង​ល្អិតល្អន់។

តាម​ហោរាសាស្ត្រ​រាសី​ម្ចាស់​ឆ្នាំ​មមី នឹង​ឆ្លង​អស់​ភាព​វក់វី ហើយ​ហុច​ឡើង​ទៅ​លើ ប្រមូល​លុយ​ចូល​ក្រាស់​កាបូប។ អនាគត​ពេល​ទៅ​មុខ​សម្រាប់​ម្ចាស់​ឆ្នាំ​មមី នឹង​ដល់​ផ្ទះ​សល់​ដី​ធ្លី ជាប់​ជា​ឈ្មោះ​របស់​ខ្លួន ក៏​រាប់​ជា​ជោគជ័យ​ធំ​មួយ​មុន​អាយុ ៤៥ ឆ្នាំ។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

Screen 6

ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម តែ​ភាព​ខិតខំ​នោះ ក៏​បាន​តប​ជា​ផល​ត្រលប់​មក​វិញ សក្តិសម​នឹង​ញើស​ឈាម​ដែល​បាន​ស្រក់ នៅ​រយៈ​ពេល ២ ឆ្នាំ​ខាង​មុខ។ ពេល​ដ៏​ខ្លី​នេះ ដូច​បាន​ធ្លាក់​សំណាង​ពី​ឋានសួគ៌ សឹង​តែ​ខ្លួន​ឯង​មិន​ចង់​ជឿ​ផង ថា​អាច​មាន​បាន​យ៉ាង​ឆាប់​រហ័ស តែ​បើ​មើល​ថយ​ក្រោយ​ជា​រួម​ទៅ អ្នក​ក៏​បាន​ខិតខំ​ខ្លាំង​ណាស់​ដែរ។

នៅ​ដំណើរការ​ការងារ ឲ្យ​តែ​អ្នក​ប្រឹង​អស់​ពី​សមត្ថភាព នោះ​ថ្នាក់​លើ​នឹង​មិន​មើល​រំលង​ឡើយ ហើយ​ប្រាកដ​ជា​ហ៊ាន​ផ្តល់​ឲ្យ​អ្នក​ច្រើន​ជាង​បុគ្គលិក​ដទៃ។ រី​ឯ​ការ​រកស៊ី អ្នក​នឹង​ប្រមូល​បាន​ហួស​ពី​ទុន​ដែល​បាន​ដាក់ ហើយ​សល់​ប្រាក់​ចំណេញ​មក​វិញ​គរ​ដូច​ភ្នំ។ ចុង​ក្រោយ​សម្រាប់​ជីវិត​គូ បើ​អ្នក​នៅ​លីវ នោះ​ក៏​នឹង​ប្រទះ​ទំនាក់ទំនង​ដែល​មិន​បាន​កំណត់​ជា​មុន នាំ​ឲ្យ​ក្លាយ​ជា​គូ កើត​ជា​សុភមង្គល​ពេញ​លក្ខណៈ​មួយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​