​ឆ្នាំ​ទាំង ៤ ទាញ​សំណាង បាន​ផ្ទះ​បាន​ឡាន​ថ្មី ត្រៀម​ខ្លួនទទួល​យក​នៅ ៣ ឆ្នាំ​បន្ទាប់

ចំណាយច្រើន តែចំណូលក៏កប់ក្តោងសម្រាប់ម្ចាស់ឆ្នាំទាំង ៤ នៅពេលវេលាតទៅមុខ ៣ ឆ្នាំខាងមុខនេះ។ តាមចិនសែទស្សន៍ទាយឃើញថា ជោគវាសនាមហាឆ្នាំសំណាងទាំង ៤ រួមទាំងឆ្នាំម្សាញ់ផង អាចមានលាភធំ ផ្តុំទ្រព្យទាំងដុល ត្បុលដល់រកបានផ្ទះថ្មី ឡានថ្មី៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ - គោ

Ice_screenshot_20220814 120508

តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​​ឆ្លូវ ដូច​មាន​គេ​បំភ្លឺ​ជីវិត​ឲ្យ​ភ្លឺ​ចិញ្ចាច​នៅ ៣ ឆ្នាំខាងមុខ ហើយ​ពួក​គេ​អាច​ទទួល​បាន​លាភ​សំណាង​ខ្ពស់ ក្នុង​អាជីព​ការងារ ក៏​ដូច​ជា​ការ​រកស៊ី​នានា។ មនុស្ស​នេះ​ក៏​នឹង​បាន​ជួប​ដៃ​គូ​សហការ​ល្អ អាច​ជួយ​ស្រោចស្រង់​អ្នក ឲ្យ​ឆ្លង​ផុត​រណ្តៅ​បញ្ហា​ទៀត​ផង។

គ្រប់​យ៉ាង​អំណោយផល​ល្អ នាំ​តែ​លាភ នាំ​តែ​សំណាង ពោល​អាច​បង្កើន​ប្រាក់​ចំណូល​ចូល​ហោប៉ៅ ដល់​អ្នក​កើត​ឆ្នាំ​ឆ្លូវ ​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន។ ទៅ​មើល​ស្ថានភាព​ស្នេហា ក៏​ចូល​ដល់​ស្ថិរភាព​ល្អ​ជាង​ពេល​មុន បើ​ជា​ជីវិត​គ្រួសារ​ក៏​នឹង​លែង​ឈ្លោះ​ប្រកែក​គ្នា បើ​ជា​ជីវិត​នៅ​លាវ ក៏​នឹង​ត្រៀម​ជួប​គូ​ពិត។

អ្នក​កើត​ឆ្នាំម្សាញ់ - ពស់

Ice_screenshot_20220814 120503

តាម​ហោរាសាស្រ្ត សម្រាប់​ជោគជតា​រាសី​អ្នក​កើត​ឆ្នាំម្សាញ់ នៅឆ្នាំ ២០២៣-២០២៤-២០២៥ គឺ​អាច​ទទួល​បាន​លទ្ធផល​ល្អ ហួស​ពី​ការ​រំពឹង​ទុក។ តាម​ជើង​លេខ ម្ចាស់​ឆ្នាំម្សាញ់ ដែល​ជួប​រឿង​មិន​ល្អ​កាល​ពីឆ្នាំមុនៗ នឹង​ទទួល​បាន​ផល​ល្អ​តបស្នង​ត្រលប់​មក​វិញ ដូច​ត្រូវ​រង្វាន់​ធំ​ធ្លាក់​ពី​លើ​មេឃ។ ឡានផ្ទះអាចរកបានងាយ ហើយក៏សល់លុយនឹងខ្លួនតកូនតចៅទៀតផង។

យ៉ាង​ណា​ពួក​គេ​ក៏​ត្រូវ​ច្បាស់លាស់​ពី​ការ​រក្សា​ទំនាក់ទំនង​នៅ​ពេល​ខាង​មុខ​នេះ​ដែរ ព្រោះ​អាច​ប៉ះ​ពាក្យ​ប៉ះ​សម្តី ជាមួយ​មិត្ត​រួម​ការងារ កន្លែង​រកស៊ី​បន្តិច​បន្តួច នាំ​ឲ្យ​ខូច​អារម្មណ៍។ គ្រាន់​ថា​វា​មិន​ជា​បញ្ហា​ចោទ​អ្វី​ធំ​ឡើយ ព្រោះ​ពួក​គេ​អាច​ទទួល​បាន​លាភ​ធំ​ជាង​គ្រោះ​។

អ្នក​កើត​ឆ្នាំរោង - នាគ

Tuoi Thin 7

ធាតុ​មាស​ជា​ធាតុ​នាំ​លាភ​ដល់​អ្នក​កើត​ឆ្នាំ​រោង នៅ​ចន្លោះ ៣ ឆ្នាំបន្ទាប់ ដោយ​ពួក​គេ អាច​ទទួល​បាន​លាភ​សំណាង​ធំ និង​ប្រាក់​ចំណូល​ដូច​ទឹក​បាក់​ទំនប់ ជាមួយ​ការ​បណ្តាក់​ទុន​រកស៊ី​ជាមួយ​មនុស្ស​ដែល​នឹង​មក​សហការ​ជាមួយ​អ្នក​នៅ​ពេល​ខាង​មុខ។

យ៉ាង​ណា​អ្នក​ក៏​ត្រូវ​មើល​បន្តិច​ដែរ ព្រោះ​បើ​ធ្វើ​ត្រូវ​គឺ​បាន​លុយ​ធំ តែ​បើ​ធ្វើ​ខុស​គឺ​ខាតបង់​ធំ។ តែ​តាម​ហោរាសាស្រ្ត​ឱកាស​សាង​លាភ សាង​ជ័យ​សម្រាប់​អ្នក​កើត​ឆ្នាំ​រោង គឺ​មាន​ខ្ពស់ ដូច្នេះ​ហានិភ័យ​នៃ​ការ​ខាតបង់​គឺ​ទាប​ខ្លាំង​បំផុត។

អ្នក​កើត​ឆ្នាំ​មមី - សេះ

Ice_screenshot_20220814 120458

៣ ឆ្នាំខាងមុខ ជាពេលវេលាដែល​អាច​ជួប​សំណាង​​ល្អ​ដល់ម្ចាស់ឆ្នាំមមី តែក៏មានលាយគ្រោះដើមឆ្នាំ ២០២៣ បន្តិចដែរ ពោល​អាច​នឹង​ប្រឈម​បញ្ហា​ច្រើន នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល។ វា​គួបផ្សំ​នឹង​អ្នក​ខ្លួន​ឯង​ដែរ បើអ្នកទម្លាប់ចិត្តមិនលោភលន់ ហើយប្រើអារម្មណ៍អាណីតអាសូរអ្នកជុំវិញខ្លួនខ្ពស់ នោះទ្រព្យធំ នឹងចូលមកក្នុងពេលវេលាដែលមិនរំពឹងទុក។

តែយ៉ាងណាទំនាក់ទំនងក្នុងគ្រួសារ ប្តីប្រពន្ធ ឬជាមួយកូនចៅ គឺនៅតែល្អដដែល ទោះមានបញ្ហាខ្លះៗក៏ដោយ។ ក្រោយឆ្លងកាត់ប៉ុន្មានខែនៃឆ្នាំ ២០២៣ គ្រប់យ់ាងនឹងល្អឡើងវិញ ហើយល្អគុណជា ៣ ជា ៤ លើសពីការចង់បានថែមទៀតផងដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក