សប្តាហ៍ថ្មី ២-៨ មករា ម្ចាស់​ឆ្នាំ ៣ រាសី​ឡើង​កប់​ពពក ដូច​បាន​ប្រទះ​កំណប់​មាស​ប្រាក់

វាសនា​មនុស្ស​ឡើង​ចុះ​មិន​ស្ថិតស្ថេរ​ទេ ហើយ​មិន​ជឿ​ក៏​មិន​បាន​ដែរ ព្រោះ​កន្លង​មក Knongsrok បាន​ចែករំលែក​ការ​ទស្សន៍ទាយ​ត្រូវ​ដល់​បងប្អូន​ជា​ច្រើន​មក​ហើយ។ បន្ត​ទៅ​រយៈ​ពេល ៧ ​ថ្ងៃ​ចន្លោះ​ សប្តាហ៍ថ្មី ខែថ្មី ឆ្នាំថ្មីនេះ ចំទី ២ ដល់ទី ៨ មករា មាន​មហា​ឆ្នាំ​ទាំង ៣ ដែល​រាសី​ឡើង​ខ្ពស់​កប់​ពពក ដូច​បាន​ប្រទះ​កំណប់​មាស​ប្រាក់៖

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

1

ជា​ជំពូក​មនុស្ស​ស្ងប់ស្ងាត់ ​បើ​សប្បាយ​ក៏​មិន​សប្បាយ​អស់​ពី​ខ្លួន បើ​កើត​ទុក្ខ ក៏​ចូលចិត្ត​លាក់​មិន​ឲ្យ​គេ​ដឹង។ ជាង​នេះ ចំណាំ​មើល​ចុះ ម្ចាស់​ឆ្នាំ​ច ឆាប់​ខឹង​ក៏​ឆាប់​បាត់​ទៅ​វិញ​ដែរ ពោល​មិន​ចេះ​រក្សា​កំហឹង​ទុក​នឹង​ខ្លួន​យូរ​ឡើយ។

នៅ​ពេលវេលា ៧ ​ថ្ងៃ​ដែល​ទេវតា​ចារ​ពី​ខាង​លើ គឺ​អាច​ឲ្យ​ជីវិត​អ្នក​ប្រទះ​ឱកាស​ល្អ​ច្រើន​ក្នុង​ជីវិត អាច​ដើរ​ទៅ​មុខ​យ៉ាង​រលូន លុយកាក់​ចូល​ឥត​ខ្វះ​ចាយ រី​ឯ​ការ​ចំណាយ​ក៏​តិច បូក​ចំណូល​ហូរ​ចូល​ច្រើន នាំ​ឲ្យ​សល់​លុយ​ទិញ​បាន​ទ្រព្យ​ធំ នា​ពេល​បន្ទាប់​ក៏​ថា​បាន។

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

2

ជា​មនុស្ស​ដែល​មាន​អត្តចរិត​ឯករាជ្យ ឈ្លាសវៃ ហើយ​ដឹង​ពី​របៀប​ក្រោក​ឈរ​ឡើង​ដោយ​ខ្លួន​ឯង។ កម្រ​ម្ចាស់​ឆ្នាំ​ជូត កើត​មក​ក្នុង​ត្រកូល​អ្នក​មាន​ណាស់ ពោល​តែងតែ​ចាប់ផ្តើម​ជាមួយ​ជីវភាព​ក្រ​លំបាក ឬ​មធ្យម​អស់​ធំ​ហើយ។

យ៉ាង​ណា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អ្នក​កើត​ឆ្នាំ​ជូត បាន​កើត​មាន​ការ​ប្រែប្រួល​វិជ្ជមាន​ជា​បន្តបន្ទាប់ ហើយ​តាម​ក្បួន​ហោរាសាស្រ្ត​មើល​ឃើញ​ថា ម្ចាស់​ឆ្នាំ​ខាង​លើ នៅ​ចន្លោះ ៧ ​ថ្ងៃ​រាប់​ពី​ថ្ងៃ​ទី ២ ដល់ ៨ មករា នោះ​នឹង​អាច​ជម្នះ​អស់​រាល់​ការ​លំបាក បញ្ហា​ទាំង​ឡាយ​ត្រូវ​បាន​ដោះស្រាយ ហើយ​ដូច​មាន​ទេវតា​ទ្រព្យ ប្រោស​សម្បត្តិ​ប្រាក់ សម្បត្តិ​មាស ជួយ​ឲ្យ​ជីវិត​អ្នក​ឆ្ពោះ​ឡើង​ខ្ពស់​ត្រដែត។

អ្នក​កើត​ឆ្នាំ​ថោះ - ​ទន្សាយ

3

មក​ដំណាល​ដល់​ម្ចាស់​ឆ្នាំ​ថោះ គឺ​មាន​សំណាង​ខ្លាំង​នៅ​ចន្លោះ ៧ ​ថ្ងៃ​ដូច​យើង​បង្ហាញ​ពី​ខាង​លើ ដោយ​មាន​ទ្រព្យ​ធំ​ចូល​ផ្ទះ នាំ​ឲ្យ​ចម្រុងចម្រើន​ត្រជាក់ត្រជំ​ពេញ​មួយ​គ្រួសារ។

ខណៈ​នេះ ក៏​អ្នក​ទំនង​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​អ្នក​មាន​បុណ្យ ពី​វិញ្ញាណ​ល្អ ទាញ​ឲ្យ​អ្នក​ទៅ​ជួប​តែ​ក្តីសុខ ជួប​តែ​កន្លែង​​បណ្តុំ​ដោយ​លុយ​កាក់ នាំ​ឲ្យ​ជីវិត​មាន​ការ​អភិវឌ្ឍ បោះ​ទៅ​ជំហាន​ថ្មី ពោល​ជា​ឱកាស​ធំ​កម្រ​នឹង​ប្រទះ​ប្រចាំ​ខែ​នីមួយៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក