ជ្រើសរើសរូបគូស្នេហ៍មួយ ដើម្បីដឹងថា តើម្នាក់នោះ កំពុងគិតអ្វីមកលើអ្នក?

ផ្ញើ​ទៅ​កាន់​អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​ស្នេហា​ច្បាស់លាស់​ក្តី ឬ​ស្នេហា​ស្រពិចស្រពិល​ក្តី សូម​ជ្រើសរើស​នូវ​រូបភាពគូស្នេហ៍មួយគូ ដើម្បី​ឲ្យ​យើង​ទាយ​ដឹង​ថា តើ​ដៃ​គូ​របស់​អ្នក ឬ​មនុស្ស​ដែល​អ្នក​កំពុង​លួច​ស្រលាញ់ ខណៈ​នេះ បាន​គិត​បែប​ណា​ខ្លះ​មក​លើ​អ្នក?

គូស្នេហ៍ ៨៨៨

1

មិន​ថា​តែ​គេ​នោះ ជា​បុរស​ឬ នារី បាន​នឹង​ដក់​ជាប់​ចិត្ត​មក​លើ​អ្នក គ្រាន់​តែ​គេ​ជា​មនុស្ស​ស្ងៀមស្ងាត់​មិន​សូវ​ចេះ និយាយ ហេតុនេះ​មិន​សូវ​បាន​បង្ហាញ​អារម្មណ៍​ចំៗ​មក​កាន់​អ្នក​ឡើយ។ តែ​យ៉ាង​ណា​គេ​ជា​មនុស្ស​ចាស់ទុំ ដែល​បាន​គិតគូរ​ល្អិតល្អន់​ពី​អនាគត​ទៅ​មុខ ដូច្នេះ​មាន​រឿង​អ្វី ក៏​គេ​នឹង​មិន​ងាយ​លែង​ដៃ​អ្នក​ដែរ។

បើទោះបីពេលនេះកំពុងក្លាយជាគូស្នេហ៍នឹងគ្នាហើយក៏ដោយ ក៏អ្នកនឹងមិនទទួលបានភាពផ្អែមល្ហែមឥតខ្ចោះនោះដែរ ដូចបានបញ្ជាក់ពីខាងដើម គេមិនជាមនុស្សនិយាយស្តីច្រើន ឬពូកែយកចិត្តអ្វីទេ ក៏ប៉ុន្តែគេមានចិត្តស្មោះត្រង់នឹងអ្នក ហើយក៏មិនធ្លាប់គិតអាក្រក់អ្វីមកលើអ្នកដែរ។

គូស្នេហ៍ ៩៩៩

2

ជា​ការជ្រើសយកមិន​សូវ​ល្អ​ប៉ុន្មាន​ទេ ព្រោះ​ដៃ​គូ​ស្នេហា​របស់​អ្នក ហាក់​មាន​ការ​សង្ស័យ​រឿង​អ្វី​មួយ គ្រាន់​តែ​គេ​មិន​ហ៊ាន​សួរនាំ​ចំៗ ឬ​រង់ចាំ​ពេលវេលា​ល្អ​ណា​មួយ ដើម្បី​សួរ​អ្នក​ដោយ​ផ្ទាល់។ បើជាស្នេហា ឬទើបការចាប់ផ្តើមថ្មីថ្មោង រវាងអ្នកទាំងពីរ ហាក់មិនទាន់មានការជឿជាក់ ឬស្គាល់ពីគ្នាច្បាស់ឡើយ នាំឲ្យម្ខាងទៀត ចេះតែគិតនេះ គិតនោះ មិនស្ងប់ចិត្តទាល់តែសោះ។

ចូរ​អ្នក​ធ្វើ​ការ​រំឭក​ឡើង​វិញ នូវ​រាល់​សកម្មភាព​ ការ​និយាយ​ស្តី​ទាំង​ឡាយ ថា​អ្នក​បាន​ធ្វើ​អ្វី​ដែល​មើល​ទៅ​ខុស​ឆ្គង ឬ​ប៉ះពាល់​អារម្មណ៍​របស់​គេ​ដែរ​ទេ បើ​នឹក​ឃើញ​ហើយ​ ក៏​កុំ​ធ្វើ​មិន​ដឹង​អី ចូរ​ទៅ​ដោះស្រាយ​វា​ភ្លាម​ទៅ។ ម្យ៉ាងវិញទៀត រៀនបើកចិត្តនិយាយទៅកាន់គ្នាម្តងបន្តិច អំពីចំណូលចិត្ត អត្តចរិត មិនចូលចិត្តអ្វី ស្អប់អ្វី បើកចិត្តនិយាយទៅ ទើបអាចរឹងបន្តឹងចំណងស្នេហានេះឲ្យបានយូរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ​ក្នុង​ស្រុក