ឆ្នាំ​ ៣ កើត​មក​ខ្សត់​ទ្រព្យ តែ​មាន​ទឹកចិត្ត​គាប់​ប្រសើរ គង់​ដើរ​ជួប​មនុស្ស​ល្អ ជ្រោមជ្រែង​ឆ្វេង​ស្តាំ

មិន​បាន​កើត​មក​ក្នុង​ទ្រនំ​គ្រួសារ​អ្នក​មាន​បាន ឬ​មាន​ទ្រព្យ​ហូរហៀរ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ក្នុង​អត្ថបទ​នេះ រមែង​ចាប់កំណើត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ការ​ខ្វះខាត តែ​ពោរពេញ​ដោយ​ទឹកចិត្ត​ល្អ​ធំធេង គ្មាន​អ្វី​កាត់​ថ្លៃ។

ផល​នៃ​អំពើ​ល្អ ទង្វើ​ដែល​បាន​សាង​ជួយ​អ្នក​ខ្សត់ ជួយ​អ្នក​លំបាក ក៏​នាំ​ឲ្យ​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង ៣ គង់​ដើរ​ប្រទះ​ប៉ះ​មនុស្ស​ល្អ ជួយ​ជ្រោមជ្រែង​ឆ្វេង​ស្តាំ​ទៅ​ថ្ងៃ​មុខ៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

Ice_screenshot_20220913 150924

បើ​ទោះ​បី​កើត​មក​ខ្សត់ អត់​ទ្រព្យ​ជា​ដុំកំភួន​ដូច​កូន​ដទៃ តែ​មិន​ថា​ជា​ប្រុស ឬ​ស្រី​កើត​ឆ្នាំ​ឆ្លូវ រមែង​តាម​មាន​ក្តី​សុបិន ហ៊ាន​ក្រោក​ឈរ ជាមួយ​មហិច្ឆតា​ធំ​ជា​ច្រើន​ក្នុង​ជីវិត។ ពួក​គេ​មិន​ខ្លាច​ការ​លំបាក មិន​ខ្លាច​ឧបសគ្គ​នៅ​ចំពោះ​មុខ​ឡើយ។

ទៅ​មើល​ទឹកចិត្ត ក៏​ពោរពេញ​ដោយ​ភាព​ស្មោះត្រង់ តែង​ឧស្សាហ៍​ព្យាយាម មាន​ទំនួល​ខុស​ត្រូវ តែ​ត្រង់​គុណវិបត្តិ​ម្យ៉ាង​របស់​ម្ចាស់​ឆ្នាំ​ឆ្លូវ គឺ​ឆាប់​ក្តៅ ឆាប់​ខឹង។ មនុស្ស​នេះ​រស់​មិន​ពឹងផ្អែក​អ្នក​ដទៃ តែ​ចូលចិត្ត​ជួយ​អ្នក​ដទៃ​ទៅ​វិញ ត្រង់​អំពើ​ទាំង​អស់​នោះ ប្រៀប​ដូច​ជា "ដើម​ទុន​នៃ​បុណ្យ" គុណ​ផល​សំណាង​ត្រលប់​មក​ជីវិត​ពួក​គេ​វិញ​នៅ​ពេល​បន្ទាប់។

អ្នក​កើត​ឆ្នាំ​មមី - សេះ

Phong Thuy Cho Nguoi Tuoi Ngo Menh Nao Mau Gi De Nhanh Phat Tai

ម្ចាស់​ឆ្នាំ​សេះ តែង​ទទួល​បាន​ពរជ័យ​ជារឿយៗ​ក្នុង​ជីវិត ហើយ​ដូច​មាន​អំណាច​ពី​ស្ថានសួគ៌ ខុស​ពី​មនុស្ស​ធម្មតា។ ពួក​គេ​តែង​ប្រកាន់​ខ្ជាប់​ការ​គិត​សុទិដ្ឋិនិយម ទោះ​ក្នុង​ខ្លួន​មាន​ការ​ខ្វះខាត តែ​ទឹកចិត្ត​មិន​ខ្វះ​នឹង​ការ​ចែករំលែក​ឡើយ។

ចូលចិត្ត​បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ​ជានិច្ច ​មិន​ចេះ​នៅ​ស្ងៀម​នឹង​មួយ​កន្លែង ហើយ​តែង​ត្រៀម​ខ្លួន ត្រៀម​លក្ខណៈ​ ឲ្យ​តែ​មាន​ឱកាស ពួក​គេ​នឹង​ប្រលូក​ដោយ​មិន​ស្ទាក់ស្ទើរ។ លាយឡំ​ចំណេះដឹង​ បទពិសោធន៍ ក៏​អាច​បង្កើត​ទ្រព្យ​ដល់​ពួក​គេ​យ៉ាង​ងាយ នៅ​ល្បាក់​អាយុ ២០ ឬ ៣០ ឡើង តែ​ក៏​បូក​ផ្សំ​នឹង​សំណាង កើត​ចេញ​ពី​អំពើ​ល្អ ដែល​ម្ចាស់​ឆ្នាំ​មមី​ចូលចិត្ត​សាង​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​រោង – នាគ

Imager_1_2841_700

មនុស្ស​នេះ គោរព​និង​ឲ្យ​តម្លៃ​លើ​ភាព​ស្មោះត្រង់​ខ្ពស់​ណាស់ ហើយ​រាល់​កិច្ច​ការងារ​ទាំង​ឡាយ គឺ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ចំពោះ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ។ អ្វី​ដែល​សំខាន់ ម្ចាស់​ឆ្នាំ​រោង សម្បូរ​ទៅ​ដោយ​មេត្តា សប្បុរស និង​តែងតែ​ត្រៀម​ខ្លួន​ចាំ​ជួយ​អ្នក​ដទៃ ពោល​ចង់​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​រីក​ចម្រើន មិន​ចូលចិត្ត​បង្អាប់​គេ​ឡើយ។

អំពើ​ទាំង​អស់​នេះ ក៏​នាំ​ឲ្យ​ទេវតា​មិន​រង់ចាំ​យូរ ហើយ​កំណត់​ពេលវេលា​សមរម្យ​មួយ​ប្រទាន​ពរជ័យ​ដល់​ម្ចាស់​ឆ្នាំ​រោង ឲ្យ​កើត​ជោគ​កើត​ជ័យ មាន​កេរ​ឈ្មោះ​ល្បី ទទួល​បាន​ការ​កោត​សរសើរ​ជុំវិញ​ទិសទី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក