ចិត្តសាស្រ្ត រើសឧបករណ៍មួយនឹងដឹងថា៥ឆ្នាំទៅមុខអ្នកជាអ្នកមាន ឬ ក្រ

ចូលរើសយកឧបករណ៍មួយក្នុងចំណោម ឧបករណ៍ខាងក្រោម ដើម្បីទស្សន៍ទាយមើលថា ទៅ៥ឆ្នាំខាងមុខអ្នកនឹងក្លាយជាអ្នកមាន ឬ ក៏អ្នកក្រ។ ដោយឧបករណ៍ដែលអ្នកត្រូវរើសមានដូចជា៖

ក.ខ្លុយ

ខ.ហ្គីតា

គ.វីយូឡុង

ឌី.ព្យាណូ

1

ក.រើសយកខ្លុយ

ក្នុងរយៈពេល៥ឆ្នាំ អ្នកនឹងកាន់តែជោគជ័យ និងមានជីវិតកាន់តែប្រសើរ។ អ្នកមានបុគ្គលិកលក្ខណៈរឹងមាំ ជាពិសេសតែងតែខិតខំប្រឹងប្រែងមិនចេះនឿយហត់ ដើម្បីរស់នៅក្នុងជីវិតដ៏សម្បូរបែប ដែលជាហេតុធ្វើឲ្យអ្នកជោគជ័យក្នុង៥ឆ្នាំខាងមុខ។ អ្នកតែងតែជឿជាក់លើភាពខ្លាំងរបស់ខ្លួន និងតែអតែគិតថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងដៃរបស់អ្នក។

2

ខ.រើសយកហ្គីតា

អ្នកជាមនុស្សមានចិត្តស្ងប់ មានសន្តិភាព។ អ្វីក៏ដោយដែលអ្នកធ្វើ អ្នកគឺតែងតែបានរៀបចំផែនការយ៉ាងម៉ត់ចត់ និងគូរវាសទុកជាមុន។ ហេតុនេះហើយអ្នកនឹងមិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្តអ្វីមួយនោះឡើយ។ ប៉ុន្តែក្នុងនោះ អ្នកនឹងខកខានឱកាសក្នុងការរកលុយជាច្រើនដង ដូច្នេះហើយ ក្នុងឆ្នាំខាងមុខ អ្នកនឹងមិនមានភាពរីកចម្រើនខាងទ្រព្យសម្បត្តិនោះទេ ហើយអ្នកក៏មិនដុនដាបដែរ និយាយរួមគឺនៅដដែល។

3

គ.រើសយកវីយូឡុង

ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានភាពស្រពិចស្រពិល ដែលភាគច្រើនទំនងជាធ្លាក់ចូលទៅក្នុងបំណុលធ្ងន់ ឬ ខ្វះខាត។ សម្រាប់អ្នក ការរស់នៅប្រកបដោយសុភមង្គល និងផាសុកភាព គឺជារឿងសំខាន់បំផុតដូច្នេះអ្នកនឹងមិនសូវយកចិត្តទុកដាក់ចំពោះការចាយវាយនោះទេ។ ដូច្នេះហើយ មិនថាអ្នករកបានប្រាក់ប៉ុន្មានទេ អ្នកនឹងរីករាយជាមួយជីវិតរបស់អ្នកជានិច្ច។ តែទស្សនវិស័យរបស់អ្នកក្នុងរយៈពេល ៥ ឆ្នាំខាងមុខនឹងអាក្រក់ខ្លាំង ប្រសិនបើអ្នកគ្រាន់តែចេះចាយលុយដោយមិនគិតពីការសន្សំ ព្រោះវាអាចនាំឲ្យអ្នកមានបំណុលកាន់តែជ្រៅ។

4

ឃ.រើសយកព្យាណូ

៥ឆ្នាំខាងមុខ អ្នកនឹងមានជីវភាពធូរធារ និងសុខស្រួល ដោយមិនចាំបាច់ខ្វល់ខ្វាយពី "អង្ករ និងលុយ"។ អ្នកគឺជាមនុស្សដែលមិនសូវចូលចិត្តភាពអ៊ូអរ, អ្នកជាមនុស្សស្មោះត្រង់ និងត្រង់ទៅត្រង់មក។ អ្នកអាចនឹងមើលទៅជាមនុស្សដែលអៀនច្រើន ប៉ុន្តែតាមពិតទៅអ្នកមានឆន្ទៈដ៏មុតមាំក្នុងការក្រោកឡើង និងការតស៊ូក្នុងជីវិត។ អ្នកដឹងពីអ្វីដែលអ្នកត្រូវធ្វើនៅពេលអនាគត មិនត្រឹមតែជាប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីសុខុមាលភាពគ្រួសាររបស់អ្នកផងដែរ។ នៅពេលដែលអ្នកខំកាន់តែខ្លាំង អ្នកនឹងទទួលបានជោគជ័យកាន់តែខ្លាំងផងដែរ។ បញ្ហាលុយកាក់ នឹងលែងជារឿងបន្ទាន់សម្រាប់អ្នកទៀតហើយនៅក្នុងជីវិត ទោះបីជាអ្នកមិនមែនជាអ្នកមាន ឬ ហ៊ឺហារពេកក៏ដោយ ប៉ុន្តែអ្នកនឹងមានអាហារហូបចុក និងការចាយវាយគ្រប់គ្រាន់ ដោយមិនចាំបាច់ខ្វាយខ្វល់ឡើយ ៕

5

ប្រភព ៖ បរទេស