បើចង់ដឹងថា គេស្រលាញ់អ្នកពិត ឬក្លែងក្លាយ សួរតែ៣សំណួរនេះ គឺដឹងច្បាស់ហើយ

នៅក្នុងលោកនេះ អ្វីដែលពិបាកមើលដឹងបំផុតនោះគឺ ចិត្តមនុស្ស។ ចំណែកឯមនុស្សមួយចំនួនគេចូលក្នុងជីវិតយើងដើម្បីតែលេងសើចតែប៉ុណ្ណោះ តែយើងបែរជាចាត់ទុកជាស្នេហាពិតទៅវិញ។

នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយនេះ មានពេលខ្លះយើងគ្មានពេលវេលាច្រើនដើម្បីទៅយល់ឱ្យច្បាស់ពីចិត្តរបស់មនុស្សម្នាក់បានឡើយ ដូច្នេះមានតែបណ្តោយតាមចិត្តខ្លួនឯង ហើយក៏ធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍របស់គេ មិនអាចដកខ្លួនរួច។

ក៏មានមនុស្សខ្លះទៀត កាលពីចាប់ផ្តើមដំបូងយល់ចិត្តថ្នាក់ថ្នម ដល់ពេលទទួលបានហើយបែរជាមិនចេះក្តោបក្តាប់ទៅវិញ។ ក៏មានស្នេហាខ្លះទៀត អ្នកទាំងពីរស្រលាញ់គ្នាល្អូកល្អើនណាស់ តែពេលវេលាយូរៗទៅ ស្នេហាក៏សាបរលាប ពេលជួបមុខគ្នាស្ទើរតែគ្មានពាក្យនិយាយគ្នាផង។

ស្នេហាប្រៀបដូចជាការញុំាទឹកមួយកែវអ៊ីចឹង ត្រជាក់ ឬក្តៅខ្លួនឯងទើបដឹងច្បាស់ មានបុគ្គលខ្លះ តាមពិតទៅមិនមែនមិនដឹងថាដៃគូគេព្រងើយកណ្ដើយដាក់គេទេ គ្រាន់តែគេចេះតែកុហកខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ដឹងថា គេស្រលាញ់អ្នកពិតឬអត់ សួរតែ៣សំណួរខាងក្រោមនេះ អ្នកនឹងអាចដឹងចម្លើយបានយ៉ាងច្បាស់។

Image_2021 11 22_220109

១.  អាចមើលទូរសព្ទរបស់អ្នកបានទេ?

មានមនុស្សមិនតិចទេ ដែលបែកគ្នាដោយសារតែរឿងទូរសព្ទនេះ។ ព្រោះសង្គមបច្ចុប្បន្ននេះ ទូរសព្ទដៃបានបង្កើតភាពងាយស្រួលដល់មនុស្សច្រើនណាស់ អ្វីដែលគេសង្កេតឃើញនាពេលថ្មីៗនេះ ពេលទៅណាមកណាមិនចាំបាច់យកកាបូបលុយទៅតាមខ្លួនទៀតទេ គ្រាន់តែមានទូរសព្ទដៃមួយគ្រឿងគឺអាចបង់ប្រាក់ ឬវេរប្រាក់បានតាមចិត្ត។ ប្រាកដណាស់ ទូរសព្ទក៏អាចនិយាយបានថាមានរឿងសម្ងាត់ជាច្រើនដែលលាក់ទុកនៅក្នុងនោះដែរ។

ម្យ៉ាងទៀតនៅក្នុងសារទូរសព្ទដែលមនុស្សម្នាក់បានផ្ញើចេញទៅ គឺអាចមើលដឹងថាគេជាមនុស្សបែបណាដែរ។ ចំណែកនៅក្នុងរឿងស្នេហាវិញ ដ្បិតតែនៅក្នុងទូរសព្ទមានរឿងសម្ងាត់ជាច្រើនក៏ពិតមែន ឱ្យតែមនុស្សដែលស្រលាញ់អ្នកពិត គេប្រាកដជាសុខចិត្តយកទូរសព្ទដៃរបស់គេឱ្យអ្នកប្រើ ឬលេងតាមចិត្តដោយគ្មានការព្រួយបារម្ភអ្វីឡើយ។ មានតែមនុស្សដែលគេមានអ្វីលាក់បាំងជាមួយអ្នកប៉ុណ្ណោះ ទើបគេមិនហ៊ានឱ្យអ្នកប៉ះទូរសព្ទរបស់គេ។

Image_2021 11 22_220134

២. តើអ្នកអាចជួយខ្ញុំបានទេ?

ចង់ដឹងថាមនុស្សប្រុសម្នាក់ស្រលាញ់អ្នកឬអត់ ត្រូវមើលថាគេចិត្តទូលាយជាមួយអ្នកប៉ុនណាដែរ។

ស្នេហាពិតប្រាកដតែងតែត្រូវការទង្វើមកបញ្ជាក់ តែមិនមែននិយាយឱ្យរួចតែពីមាត់នោះទេ។ កុំស្តាប់គេនិយាយ ត្រូវមើលថាគេបានធ្វើអ្វីខ្លះ។ ទោះបីរូបគំនូរគូរបានស្អាតយ៉ាងក៏ដោយ ក៏មិនដូចជារូបភាពពិតដែរ ព្រោះវាគ្រាន់តែក្រដាសមួយសន្លឹកប៉ុណ្ណោះ។

ប្រសិនបើ នៅពេលធម្មតាមនុស្សប្រុសម្នាក់ចូលចិត្តពោលពាក្យផ្អែមល្អែមដាក់អ្នក តែដល់ពេលអ្នកជួបគ្រោះអាសន្នវិញ គេបែរជាមិនអាចចេញសកម្មភាពពិតជាក់ស្តែងមកបាន បើដូច្នេះមែនអ្នកឱ្យគេទៅចុះ ក៏ដូចជាអ្នកបានសម្រាលទុក្ខសម្រាប់ខ្លួនផងដែរ។

មនុស្សប្រុសដែលស្រលាញ់អ្នក គឺជាសសរស្ដុកស្តម្ភរបស់អ្នក ទោះបីជាគេគ្មានមធ្យោបាយមកទទួលរ៉ាប់រងជំនួសអ្នកគ្រប់យ៉ាងក៏ដោយ ក៏មិនដល់ថ្នាក់ពេលដែលអ្នកស្ថិតនៅក្នុងស្ថានភាពលំបាកហើយគេបែរជារត់គេចនោះទេ។

ដ្បិតតែគេចូលចិត្តនិយាយថាសម្ភារៈ លុយកាក់ គឺជាមូលដ្ឋានគ្រឹះនៃមនោសញ្ចេតនាក្តី តែតាមពិតទៅភាពក្រីក្រមិនគួរឱ្យខ្លាចនោះទេ តែអ្វីគួរឱ្យខ្លាចនោះគឺ មនុស្សម្នាក់នោះចិត្តមិនបានចំពោះអ្នក គិតតែផលប្រយោជន៍ មិនហ៊ានយកថវិការផ្ទាល់ខ្លួនមកជួយអ្នក មាត់និយាយលួងអ្នកថា “បើបងមានបងនឹងជួយ...” តើពាក្យ “បើសិន” នេះ ដល់ពេលណាទៅ។ ដូច្នេះ បើគេគ្មានចិត្តពិតផង ចង់តែបានប្រយោជន៍ពីអ្នក លេងសើចនឹងអ្នក យល់ល្អឆាប់ៗដកខ្លួនចេញទៅ។

Image_2021 11 22_220208

៣. ចាំច្បាស់លាស់នឹងទំនាក់ទំនងមួយនេះសិន ចាំស៊ីជម្រៅជាងនេះតើបានទេ?

មានការឈឺចាប់ជាច្រើន សុទ្ធតែចេញពីប្រភពពីការឃើញភ្លាមស្រលាញ់ភ្លែត ឬក៏លង់នឹងរូបសម្រស់មួយភ្លែតនេះឯង។ មនុស្សដែលស្រលាញ់អ្នកពិត គេចង់ស៊ីជម្រៅទៅក្នុងជីវិតរបស់អ្នក តែគេក៏ប្រុងប្រយ័ត្នណាស់ដែរ ដោយសារតែគេចាត់ទុកអ្នកដូចជាវត្ថុមានតម្លៃអ៊ីចឹង។

ចំពោះបញ្ហាជ្រុលជ្រួសលើខ្លួនប្រាណអ្នកវិញ បើមិនទាន់បានការអនុញ្ញាត្តពីអ្នក គេដាច់ខាតមិនហ៊ានប៉ះពាល់អ្នកសូម្បីតែមួយសរសៃសក់។ ប៉ុន្តែបើមនុស្សម្នាក់ដែលគេចង់ គេងបន្លំលើរូបអ្នក ឬបានខ្លួនប្រាណអ្នក គេតែងខិតខំចូលមកក្បែរខ្លួនអ្នក កំដរអ្នក ផ្ញើសារឱ្យអ្នករាល់ថ្ងៃ ណាត់អ្នកមើលកុន នាំអ្នកទៅណាមកណានៅទីកន្លែងស្ងាត់ៗ។

ជាក់ស្ដែងណាស់ មនុស្សប្រភេទនេះបើក្រោយពេលអ្នកបដិសេធនឹងគេហើយ គេចាប់ផ្តើមស្ទាក់ស្ទើរ ចាប់ផ្តើមថ្លឹងថ្លែងផលប្រយោជន៍ និងភាពខាតបង់របស់គេជាមិនខាន។ ហើយមនុស្សបែបនេះ ក្រោយពេលដែលត្រូវគេបដិសេធរួចហើយ ងាយនឹងបោះបង់ណាស់។

របស់ល្អៗសុទ្ធតែត្រូវការចំណាយកម្លាំង ស្មារតី និងពេលវេលាទើបមានន័យ។ ក្រៅពីនេះ មនុស្សដែលចេះតែកេងប្រវ័ញ្ច គិតតែផលប្រយោជន៍ខ្លួន ក្រោយពេលដែលត្រូវគេបដិសេធហើយនឹងខឹងសម្បារ និងលេចកន្ទុយរបស់គេចេញមកជាក់ជាមិនខាន។

សូមកុំជឿលើពាក្យសម្ដីផ្អែមល្អែមឱ្យសោះ ត្រូវពិចារណាទៅលើសកម្មភាពពិតជាក់ស្តែង៕

អត្ថបទ ៖ Mythical Bird / Knongsrok