មានដឹងអត់ថា តារានិករទាំង៤នេះមានចរិតស្លូតត្រង់បំផុត

តារានិករត្រូវបានគេដឹងថាអាចកំណត់ពីចរិក ឬ បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់បាន។ ក្នុងនោះផងដែរ ក្នុងចំណោមតារានិករទាំង១២ មានតារានិករចំនួន ៤ ដែលត្រូវបានគេដឹងថាមានចរិតស្លូតត្រង់ជាងគេ ដែលក្នុងនោះរួមមានដូចជា៖

1

១.Cancer

ភាពស្មោះត្រង់របស់ Cancer គឺមិនថាពួកគេប្រឈមមុខនឹងបញ្ហាអ្វីនោះទេ ពួកគេអាចរក្សាបេះដូងបើកចំហ និងវិជ្ជមាន។ បុគ្គលិកលក្ខណៈប្រភេទនេះអាចមើលទៅខុសបន្តិច ប៉ុន្តែតាមពិតគឺគួរឱ្យស្រលាញ់ និងគួរឱ្យយល់ស្របណាស់។ ពួកគេមិនចូលចិត្តមានគំនុំជាមួយភាគីម្ខាងទៀតទេ ហើយក៏មិនចេះខ្សឹបខ្សៀវ ឬ ពិនិត្យពិច័យ្យច្រើនដែរ។

2

២.Pisces

Pisces មានបុគ្គលិកលក្ខណៈសាមញ្ញ មិនគិតគូរ ឬ វិនិច្ឆ័យច្រើនឡើយ។ ពួកគេប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយស្មើភាព បើកចំហរ ដោយស្នាមញញឹម និងបេះដូងដ៏បរិសុទ្ធ។ តារានិករទាំងនេះមានប្រជាប្រិយភាពយ៉ាងខ្លាំងជាពិសេសគឺមនុស្សស្រី។ ទោះជាយ៉ាងណាក៏ដោយ មានរឿងតែមួយគត់ដែលពួកគេត្រូវចងចាំ គឺមិនត្រូវស្មោះត្រង់ និងឆោតល្ងង់ពេកនោះទេ បើមិនដូច្នេះទេ អ្នកអាចឈឺចាប់ខ្លាំងក្នុងរឿងស្នេហា។

3

៣.Taurus

Taurus មានចិត្តគំនិតសាមញ្ញ មិនចូលចិត្តប្រឈមមុខ ឬធ្វើបាបអ្នកណាម្នាក់ ហើយពួកគេស្មោះត្រង់ណាស់។ ភាពស្មោះត្រង់ក្លាយជាម្ចាស់លើពួកគេ ធ្វើឱ្យពួកគេរស់នៅ និងធ្វើការដោយសេចក្តីសប្បុរសជានិច្ច។ ពួកគេមិនល្ងង់ដូច Pisces ឬសាមញ្ញដូច Cancer ទេ ប៉ុន្តែពួកគេមានគំនិតមួយគឺចូលចិត្តតែសម្ភារៈនិយម។

4

៤.Virgo

Virgo គឺច្បាស់លាស់ សាមញ្ញ និងបរិសុទ្ធ។ ពួកគេស្អប់ភាពមិនស្អាតស្អំក្នុងជីវិត ហើយសម្រាប់ពួកគេ អ្វីដែលសំខាន់បំផុតគឺការធ្វើជាខ្លួនឯង៕

5

ប្រភព ៖ បរទេស