សៅរ៍-អាទិត្យនេះ តើអ្នកនឹងជួបរឿងអ្វី តោះជ្រើសរើសស្លឹកឈើមួយ ដើម្បីមើលចម្លើយ

ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​មាន​ការ​ផ្លាស់ប្តូរ​លឿន​ខ្លាំង​ណាស់ ខ្លះ​ក៏​ពី​ចំណុច​ទាប​ទៅ​ខ្ពស់ ខ្លះ​ក៏​ពី​ខ្ពស់​មក​ទាប ដែល​វា​មិន​ស្ថិតស្ថេរ​ឡើយ។ យ៉ាង​ណា​នៅ​ចុងសបា្តហ៍នេះ ២៤/២៥ ធ្នូ ចំចូលបុណ្យណូអែល យើង​សូម​ធ្វើ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត តាម​រយៈ​ការ​ជ្រើសរើស​ស្លឹកឈើមួយ ដើម្បី​ទស្សន៍ទាយ​ថា អ្នក​អាច​នឹង​ជួប​រឿង​អ្វី​នៅ​ពេល​ខាង​មុខ?

ស្លឹកឈើទី ១

1

នឹង​មាន​រឿងរ៉ាវ​ណា​មួយ​កើត​ឡើង​នៅ​ពេល​ខាង​មុខ ដែល​ទាមទារ​ឲ្យ​អ្នក​មាន​ការ​អត់ធ្មត់ ហើយ​សូម​រក្សា​ភាព​ស្ងៀមស្ងាត់ និង​កុំ​អស់​សង្ឃឹម​ឲ្យ​សោះ អ្នក​នឹង​អាច​ដោះស្រាយ​វា​បាន។

បន្ទាប់ពីឧបសគ្គខាងមុខឆ្លងផុត នោះក៏ដូចមានទេវតាប្រោសសងមកវិញ នូវភាពរីករាយមកក្នុងជីវិត ពោលក្រោយភ្លៀងមេឃស្រឡះ ទាំងទ្រព្យមាសទ្រព្យប្រាក់ ក៏កំណត់ហូរចូលមកវិញ។ ត្រូវចាំថា សារនេះ មិនមែនជាការខាត់បងធំអ្វីឡើយ ពោលគ្រាន់ជាកម្ទេចគ្រោះប៉ុណ្ណោះឯង។

ស្លឹកឈើទី ២

2

ការ​ជួបជុំ​ជាមួយ​មនុស្ស​ពី​អតីតកាល​កំពុង​រង់ចាំ​អ្នក ប្រហែល​ជា​មនុស្ស​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ ឬ​ដំណឹង​ល្អ​ណា​មួយ ដែល​វា​ក៏​ធ្លាប់​កើត​មាន​កាល​ពី​អតីតកាល។ សារនេះចូរចាប់យកឲ្យបានល្អផង ជាពិសេសមនុស្សដែលអ្នកបម្រុងនឹងជួបនាពេលខាងមុខ ចូរប្រយ័ត្នពាក្យសម្តី ព្រោះបុគ្គលម្នាក់នេះ គេមានបំណងល្អ គេបម្រុងនឹងនាំសំណាងល្អមកដល់អ្នកទេ។

ស្លឹកឈើទី ៣

3

រឿងរ៉ាវ​ស្នេហា​បែប​រ៉ូមេនទិក និង​ក្តីសុខបំផុត​កំពុង​រង់ចាំ​អ្នក ហើយ​ប្រហែល​ជា​មនុស្ស​ដែល​ជា​ទី​ស្រលាញ់​របស់​អ្នក​គេ​មាន​ការ​ផ្តល់​ជូន​នូវ​អ្វី​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក។ វា​នឹង​ញាំង​ឲ្យ​បរិយាកាស​ស្នេហា​របស់​អ្នក​កាន់​តែ​ស៊ីជម្រៅ ​ឈាន​ដល់​កម្រិត​មួយ​ទៀត​ផង​ដែរ។

ចូរថែមនុស្សកំពុងក្បែរខ្លួនឲ្យបានល្អផង ព្រោះម្នាក់នេះ ជាអ្នកស្រលាញ់អ្នកពិតប្រាកដ បារម្ភ និងមិនធ្លាប់ចង់បានអ្វីតបស្នងពីអ្នកវិញឡើយ។ ក៏ប៉ុន្តែបើអ្នកយកស្លឹកឈើទី ៣ មិនទាន់មានគូ ក៏ទំនងនឹងបានគូគាប់ភ្ជាប់និស្ស័យនាចន្លោះសប្តាហ៍ថ្មីនេះ។

ស្លឹកឈើទី ៤

4

នេះបានបង្ហាញមកថា ភាពអស្ចារ្យនៃជីវិតទាក់ទិននឹងមិត្តភាព ទំនាក់ទំនងជាមួយនរណាម្នាក់ នឹងលេចចេញមកនៅពេលដ៏ខ្លីខាងមុខ។ វាអាចថាជាមនុស្សថ្មីណាម្នាក់ ឬមនុស្សដែលអ្នកខានជួបយូរមកហើយនោះ គេលេចវត្តមានមកក្នុងជីវិតអ្នក ហើយគេនឹងត្រួសត្រាយនាំអ្នកឲ្យបានឃើញពីទស្សនៈល្អថ្មីៗសម្រាប់ជីវិត។

បើស៊ីជម្រៅទៅមនុស្សថ្មីនេះ នឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន ហើយគេនាំភាពវិជ្ជមានច្រើនជាងអវិជ្ជមាន តែទោះយ៉ាងណាក៏កុំបើកបេះដូងធំពេក ចូរមើលឲ្យបានល្អិតល្អន់ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុងស្រុក