សន្លឹកបៀរ១សន្លឹក នឹងបង្ហាញថា នៅឆ្នាំ ២០២៣ តើអ្នកមានអ្នកជ្រោមជ្រែងទេ?

ជ្រើសរើសកាតខាងក្រោម ដោយការពេញចិត្តនោះវានឹងបើកបង្ហាញប្រាប់អ្នកថា តៅនៅក្នុងឆ្នាំនេះ អ្នកនឹងមានគេចាំជួយ ជ្រោមជ្រែង ឬ ឧបត្ថម្ភទេ? តោះ បន្ទាប់ពីរើសហើយ ចូរទៅអានចម្លើយខាងក្រោមនេះទាំងអស់គ្នា៖

1

១.ចម្លើយ A

សូមអបអរសាទរ ផ្លូវអាជីពរបស់អ្នកនាពេលខាងមុខនឹងមានភាពរលូនជាខ្លាំង មិនត្រឹមតែមានពួកអភិជននៅពីក្រោយខ្នងអ្នកស្ងៀមស្ងាត់ចាំជួយអ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងមានសំណាង និងឱកាសថ្មីៗជាច្រើនផងដែរ។ សុភាពបុរសនេះមិនមែនជាមនុស្សដែលអ្នកស្គាល់យូរទេ ប៉ុន្តែជាមិត្តថ្មី ហើយគាត់កំពុងតែជួយអ្នក។ ជាងនេះទៅទៀត បុគ្គលនោះត្រៀមខ្លួនជាស្រេចដើម្បីជួយអ្នកជាសម្ភារៈ នៅពេលដែលអ្នកត្រូវការវា គាត់នឹងបង្ហាញខ្លួនភ្លាមៗ។

2

២.ចម្លើយ B

សំណាងអាក្រក់នឹងកើតឡើងចំពោះអ្នក ដូច្នេះទោះធ្វើអ្វីក៏ត្រូវប្រយ័ត្នឲ្យមែនទែន។ ហេតុអ្វីបានជាមានការរំលឹកបែបនេះ ព្រោះក្នុងអំឡុងពេលនេះ គ្មានមនុស្សខ្ពង់ខ្ពស់ណាម្នាក់នឹងលេចមុខក្នុងជីវិតរបស់អ្នកទេ ប៉ុន្តែផ្ទុយទៅវិញ នឹងមានគូប្រជែងដែលមានសមត្ថភាពពូកែដែលអាចគ្របសង្កត់អ្នក។ បុគ្គលនោះបង្អាក់ផែនការទាំងអស់ដែលអ្នកមាន ធ្វើឱ្យអ្នកពិបាករកវិធីឆ្លើយតប ប៉ុន្តែអ្នកក៏គ្មានវិធីដើម្បីយកឈ្នះម្នាក់នោះដែរ។

3

៣.ចម្លើយ C

កាលពីមុន អ្នកបានជួយមនុស្សម្នាក់ ហើយធ្វើឱ្យពួកគេពេញចិត្ត ហើយឥឡូវនេះអ្នកនោះនឹងក្លាយជាអ្នកជួយអ្នកវិញ។ អ្វីដែលកើតឡើងមិនមែនកើតឡើងដោយធម្មជាតិទេ អ្វីៗទាំងអស់ត្រូវបានបង្កើតឡើងដោយអំពើល្អរបស់អ្នកផ្ទាល់។ ពេលអ្នកជួបការលំបាក បុគ្គលនោះនឹងសុខចិត្តបង្ហាញខ្លួននិងសងគុណអ្នកវិញ។

4

៤.ចម្លើយ D

អ្នកជួយជ្រោមជ្រែងនោះគឺនៅក្បែរអ្នក ដូច្នេះកុំមើលស្រាលសមត្ថភាពរបស់គាត់! នៅពេលអ្នកជួបការលំបាក មនុស្សដែលអ្នកគិតថាធម្មតានឹងជួយអ្នក ដឹកនាំអ្នកឆ្លងកាត់ផ្លូវងងឹតទាំងអស់៕

5

ប្រភព ៖ បរទេស