នៅពេលអ្នកគេង ក៏អាចបង្ហាញពីអាថ៌កំបាំងរបស់អ្នកដែរ

តើជាទូទៅអ្នកចូលចិត្តគេងបែបណា? ក្នុងរូបទាំង៤ខាងក្រោម តើឥរិយាបថមួយណាដែលមានសភាពដូចជាពេលអ្នកគេងជាងគេ? តោះបើគិតថាអ្នកគេងដូចរូបមួយណាហើយ សូមទៅមើលចម្លើយដែលវានឹងប្រាប់ពីអាថ៌កំបាំងផ្ទាល់ខ្លួនរបស់អ្នក!

1

A.ចម្លើយ ១

អ្នកមានការយកចិត្តទុកដាក់ និងបារម្ភខ្លាំងណាស់។ អ្នកចាប់អារម្មណ៍លើអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញអ្នក។ ក្រៅពីសមត្ថភាពសង្កេតយ៉ាងប៉ិនប្រសប់ អ្នកក៏មានចិត្តស្មោះស្ម័គ្រ មិនចេះប្រមាថ ឬធ្វើបាបអ្នកណាឡើយ ដោយហេតុអ្នកចេះទប់ពាក្យសម្ដីបានយ៉ាងល្អ។ អ្នកសង្ឃឹមថាអ្វីៗនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក។ ប៉ុន្តែក៏ដោយសារតែការគិតបែបនេះ អ្នកធ្វើឱ្យខ្លួនឯងមានបញ្ហាច្រើន។

2

B.ចម្លើយ ២

ជាធម្មតាអ្នកស្ងប់ស្ងាត់ ប៉ុន្តែនៅពេលដែលអ្នកខឹង អ្នកអាចបំភ័យមនុស្សជុំវិញអ្នកបាន។ ជាធម្មតា អ្នកមានចរិតស្លូតបូត និងស្ងប់ស្ងាត់។ អ្នកកម្រខឹងនឹងអ្នកណាម្នាក់ ហើយក៏មិនប្រព្រឹត្តតាមអំពើចិត្តដែរ។ ដូច្នេះហើយ នៅពេលដែលអ្នកជួបរឿងអាក្រក់ជាច្រើន អ្នកគ្រាន់តែហ៊ានខឹង និងជេរក្នុងចិត្ត មិនបង្ហាញវាចេញនោះឡើយ។ ស្ថានភាពនេះក្នុងរយៈពេលយូរអាចធ្វើឱ្យអ្នកតានតឹង ដោយសារការប្រមូលផ្តុំអារម្មណ៍ក្នុងចិត្តច្រើនពេក ។ នៅពេលដែលអ្នកមិនអាចទប់ទល់វាបានទៀត នោះវានឹងផ្ទុះឡើង ហើយកំហឹងរបស់អ្នកនឹងបញ្ចេញមកទាំងអស់។

3

C.ចម្លើយ ៣

អ្នកគួរអោយគោរពខ្លាំងណាស់ និងមិនចុះចាញ់អ្នកដទៃដោយងាយឡើយ។ អ្នកមានរចនាប័ទ្មផ្ទាល់ខ្លួន និងគោលការណ៍ការងាររបស់អ្នក តែអ្នកនឹងនៅតែស្តាប់ការណែនាំពីអ្នកដទៃដូចគ្នា។ អ្នកមិនអាចទទួលយកការស្តីបន្ទោស និងកែតម្រូវដោយអ្នកដទៃបានទេ ជាពិសេសអ្នកដែលទាបជាងអ្នក។ មានតែមនុស្សដែលមានទេពកោសល្យពិតប្រាកដ ឬ មនុស្សចាស់ជាងអ្នកនោះទេ ដែលអ្នកគោរព។

4

D.ចម្លើយ ៤

អ្នកមើលទៅស្លូតបូត ងាយនឹងត្រូវគេសម្លុត ប៉ុន្តែតាមពិតអ្នកមានចិត្តស្ងប់ខ្លាំង មានទំនុកចិត្ត និងមានកម្លាំងចិត្ត។ ដរាបណាអ្នកចង់បានអ្វីមួយ អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងបានល្អឥតខ្ចោះ។ អ្នកជាប្រភេទមនុស្សដែលមានសមត្ថភាពផ្តោតអារម្មណ៍ល្អ បំពេញកិច្ចការណាមួយបានយ៉ាងមានប្រសិទ្ធភាព និងរហ័ស។ អ្នកមិនខ្លាចការលំបាកនោះទេ តែគុណវិបត្តិដ៏ធំគឺអ្នករឹងរូសពេក ជួនកាលក្រអឺតក្រទម និងហួសហេតុខ្លាំងក៏មាន៕

5

ប្រភព ៖ បរទេស