ហោរាសាស្ត្រ បង្ហាញថាឆ្នាំម្សាញ់ ត្រូវប៉ាន់ខ្លាំងក្នុងឆ្នាំថ្មីនេះ

អ្នកកើតឆ្នាំម្សាញ់ គឺមានដូចជាកើតឆ្នាំ១៩១៧, ១៩២៩, ១៩៤១, ១៩៥៣, ១៩៦៥, ១៩៧៧, ១៩៨៩, ២០០១, ២០១៣, ២០២៥។ សំណាងទូទៅរបស់សត្វពស់គឺល្អប្រសើរក្នុងឆ្នាំទន្សាយ។ ជាពិសេសបើនិយាយពីសំណាងខាងហិរញ្ញវត្ថុ គេអាចទទួលបានលាភសំណាងពីតារាដួង ឬ អាចនិយាយបានថាពួកគេមានសំណាងខ្លាំងខាងហិរញ្ញវត្ថុ មានឱកាសច្រើនក្នុងការក្លាយជាអ្នកមាន ហើយការវិនិយោគនឹងទទួលបានផលចំណេញច្រើន។ ទាក់ទងនឹងអាជីព ពួកគេអាចបង្កើតភាពរីកចម្រើនផ្ទាល់ខ្លួនក្នុងអាជីពរបស់ពួកគេ។

1

+ ក្បួនហុងស៊ុយ សម្រាប់ឆ្នាំម្សាញ់

ពាក់ខ្សែដៃពណ៌ក្រហមដើម្បីបង្កើនសំណាង និងជូនពរគ្រួសារទាំងមូលមានសុភមង្គល និងសំណាងល្អក្នុងឆ្នាំខាងមុខ។

+ សម្រាប់ស្ត្រី គួរតែពាក់ខ្សែដៃរ៉ែថ្មខៀវ ដើម្បីនាំហុងស៊ុយ និងលាភសំណាង។ សម្រាប់បុរស គួរតែពាក់ខ្សែដៃថ្មភ្នែកខ្លា ឬ ព្យួរចិញ្ចៀនពេជ្រ Pi Xiu នៅក្នុងឡាន។

+ លេខសំណាង៖ ៣, ៧, ៨

+ ពណ៌នាំសំណាង៖ ពណ៌ផ្កាឈូក ខ្មៅ បៃតង

+ ទិសនាំសំណាង ៖ ឦសាន និរតី ខាងត្បូង

+ ទិដ្ឋភាពទូទៅនៃឆ្នាំទន្សាយ ឆ្នាំម្សាញ់

ជីវិតការងាររបស់ឆ្នាំម្សាញ់ មានភាពមមាញឹក និងទាមទារការយកចិត្តទុកដាក់ខ្លាំង។ ឆ្នាំ២០២៣ ជាឆ្នាំសាកល្បងភាពធន់ និងសមត្ថភាពទប់ទល់នឹងបញ្ហាប្រឈមរបស់ឆ្នាំម្សាញ់។ ឆ្នាំនេះមិនសូវអំណោយផលសម្រាប់ការផ្លាស់ប្តូរការងារ ដូច្នេះវាជាការប្រសើរបើអ្នកបង្ហាញពីជំនាញ និងតម្លៃដែលទទួលបាន។ ការអត់ធ្មត់ក្នុងការបណ្តុះទេពកោសល្យរបស់អ្នកនឹងជួយអ្នកឱ្យរីកចម្រើនគួរឱ្យកត់សម្គាល់។ ផែនការហិរញ្ញវត្ថុមានសារៈសំខាន់ខ្លាំងណាស់ក្នុងឆ្នាំថ្មីនេះសម្រាប់អ្នកកើតឆ្នាំម្សាញ់។ ការវិនិយោគ ឬការចំណាយខ្លះគឺចាំបាច់ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែវិភាគឱ្យបានដិតដល់មុននឹងសម្រចចិត្តធ្វើអ្វីមួយ។

2

+ បន្ទាប់ពីពាក់កណ្តាលខែកុម្ភៈ អ្នកនៅលីវទំនងជានឹងចាប់ផ្តើមទំនាក់ទំនងថ្មី។ រំពឹងថានឹងមានទំនាក់ទំនងផ្លូវចិត្ត និងទំនាក់ទំនងកាន់តែស៊ីជម្រៅក្នុងកំឡុងខែនិទាឃរដូវ-រដូវក្តៅ។ ទំនាក់ទំនងរយៈពេលវែង សម្រាប់ឆ្នាំម្សាញ់ខ្លះក៏អាចរងផលប៉ះពាល់ផងដែរ។ បន្ទាប់ពីខែមីនា អ្នកអាចធ្វើជម្រើសថ្មី ហើយជម្លោះផ្លូវចិត្តដែលលាក់ទុកជាបន្តបន្ទាប់អាចលេចឡើងយ៉ាងឆាប់រហ័សនៅចន្លោះខែមិថុនាដល់ខែកក្កដា។

+ សុខភាព

សុខភាពរបស់អ្នកនឹងមិនមានបញ្ហាធំដុំទេ ប៉ុន្តែមានបញ្ហាតូចតាចមួយចំនួនដែលប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នក។ អ្នកកើតឆ្នាំម្សាញ់ ត្រូវយកចិត្តទុកដាក់ចំពោះជំងឺផ្លូវដង្ហើម ដូច្នេះពួកគេគួរតែធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីរក្សាលំនឹងនៃស្ថានភាពបេះដូង។ កុំធ្វេសប្រហែសសុខភាពផ្លូវចិត្ត និងសន្តិភាពផ្លូវចិត្តរបស់អ្នក៕

3

ប្រភព ៖ បរទេស