ឆ្ងល់ម៉េចចុងខែចេះតែដាច់លុយរហូតអញ្ចឹង? នេះមកពីមិនទាន់យល់ដឹងពីយុទ្ធសាស្រ្តសន្សំលុយ 50/30/20

ជាធម្មតាលុយស្រួលចាយតែពិបាករក ក៏ប៉ុន្តែប្រសិនបើអ្នកមានយុទ្ធសាស្រ្តត្រឹមត្រូវក្នុងការគ្រប់គ្រង់លុយ អ្នកប្រាកដជាមិនចាំបាច់គេងព្រួយរឿងដាច់លុយនោះទេ។ ចូរអ្នកសាកល្បងអនុវត្តវិធីសាស្រ្តក្នុងការគ្រប់គ្រងចំណូលចំណាយ 50/30/20 ក្នុងឆ្នាំថ្មីនេះដើម្បីគ្រាន់បានសល់លុយខ្លះនៅចុងឆ្នាំ។

ជាបឋម រាល់ខែអ្នកត្រូវបែងចែកចំណូលអ្នកជាបីផ្នែក៖

៥០% សម្រាប់តម្រូវការបឋម

៣០% សម្រាប់អ្វីដែលអ្នកចង់បាន

២០% សម្រាប់សន្សំនិងដោះបំណុល

Aefc951d372ee70a2866042551632356

ឧទាហរណ៍៖ ប្រសិនបើចំណូលអ្នកបាន ៥០០០$ ក្នុងមួយខែ នោះអ្នកត្រូវដកសម្រាប់តម្រូវការបឋម ២៥០០$ សម្រាប់អ្វីដែលអ្នកចង់បាន ១៥០០$ និងសម្រាប់សន្សំ ១០០០$

តម្រូវការបឋម

តម្រូវការបឋមសំដៅលើថ្លៃទឹកភ្លើង ទីលំនៅ ថ្លៃសាំង ម្ហូបអាហារ ទឹកនិងសម្លៀកបំពាក់ជាដើម។

A06cad41862f8f67846b8abe2f7d6b58

តម្រូវការចង់បាន

តម្រូវការវងបានសម្តៅលើសម្លៀកបំពាក់ទាន់សម័យ ចេញញុំាម្ហូបក្រៅ ដើរលេងឬផ្ទះថ្មី ឡានថ្មីជាដើម ដែលគ្រាន់តែជាតម្រូវការបន្ទាប់បន្សំ មិនចាំបាច់។

ត្រូវចាំថា ទោះបីជាអ្នកចង់បានមិនប្រាកដថាអ្នកត្រូវការវានោះទេ

7dfe4e116a921ba1ac83168f60c1defd

សន្សំនិងដោះបំណុល

លុយសន្សំអាចបែងចែកជាលុយសន្សំរយៈពេលយូរឬសម្រាប់ពេលចាស់ទៅ សន្សំរយៈពេលខ្លីសម្រាប់ដើរលេងឬឡានថ្មី និងលុយត្រៀមសម្រាប់ពេលតម្រូវការជាបន្ទាន់។ មួយវិញទៀត ប្រសិនបើអ្នកជំពាក់បំណុលធនាគារឬនរណាម្នាក់ អ្នកត្រូវលៃយ៉ាងណាសងគេឱ្យអស់សិន។

2a457304c36faef049ccb84c1d1ad98a

ជារួម ការគ្រប់គ្រងចំណូលចំណាយពិតជាមានសារៈសំខាន់ខ្លាំងណាស់ដោយសារពេលខ្លះ អ្នកអាចនឹងចំណាយច្រើនជាងចំណូលដែលអាចនាំឱ្យដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកដោយមិនដឹងខ្លួន៕

C551fc059ac092ea1419697402eb4b3e

ប្រភព៖ The Finance Geek II

អត្ថបទដោយ៖ Nuth

រូបភាព៖ Pinterest

 

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN