សញ្ញាទាំង ៥ បង្ហាញថា អ្នកកំពុងតែមានយីអ៊ុនឡើង លាភសំណាងកើន រកលុយបានច្រើន

បើក្នុងរយៈពេលថ្មីៗកន្លងទៅ ឬពេលទៅមុខ អ្នកឧស្សាហ៍ជួបសញ្ញាទាំង ៥ នេះ បង្ហាញថាអ្នកហៀបនឹងរីកចម្រើន លុយចូលគ្រាក់ៗមកដល់ក្នុងជីវិតហើយ៖

១. ឧស្សាហ៍ឃើញលេខ ៨

នៅតំបន់ជាច្រើននៃពិភពលោក លេខ ៨ ត្រូវបានគេចាត់ទុកថាជាលេខសំណាង។ បស្ចិមប្រទេសចាប់អារម្មណ៍លើការធ្វើសកម្មភាព “អំណាចលេខ៨” តាមរបៀបផ្សេងៗគ្នា ដូចជាការពាក់គ្រឿងអលង្ការដែលមានលេខ ៨ ការប្រើស្លាកលេខដែលមានលេខ ៨ ជាដើម។

ប្រសិនបើអ្នកឃើញលេខ ៨ ជាច្រើនលេចឡើងដោយចៃដន្យ វាអាចជាសញ្ញាថាអ្នកហៀបនឹងក្លាយជាអ្នកមាន។

ជាឧទាហរណ៍ នៅពេលអ្នកធ្វើសកម្មភាពប្រចាំថ្ងៃរបស់អ្នក អ្នកអាចសម្គាល់ឃើញថា លេខ ៨៨៨ ឬ ៨៨៨៨ លេចឡើងញឹកញាប់។ ជាទូទៅ អ្នកប្រហែលបានឃើញពួកវានៅលើនាឡិកាឌីជីថល ផ្ទាំងស្លាកលេខរថយន្ត និងកន្លែងផ្សេងទៀត។

១

២. យល់សប្តិឃើញលុយ

ការសុបិន​ឃើញ​លុយ​ជា​ញឹក​ញាប់​ក៏​ជា​សញ្ញា​ច្បាស់​មួយ​ដែល​បញ្ជាក់​ថា​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​កំពុង​ឈាន​មក​ដល់​ហើយ។

តើអ្នកធ្លាប់ស្រមៃចង់ក្លាយជាអ្នកឈ្នះឆ្នោត ទទួលបានកាដូដ៏មានអត្ថន័យ ឬធ្វើដំណើរទៅទិញទំនិញដែលមានតម្លៃថ្លៃៗដែរឬទេ? នេះ​ជា​ប្រផ្នូល​ដ៏​ល្អ​ខ្លាំង ដែល​បង្ហាញ​ថា​ពរជ័យ​ប្រាក់​កំពុង​មាន​នៅ​ពេល​ខាង​មុខ។ ជាទូទៅមនុស្សដែលសុបិនអំពីប្រាក់ តែងចាប់អារម្មណ៍លើគំនិតនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។

២

៣. បានរកឃើញការផ្តល់ជូនពិសេស

ប្រហែលជាចៃដន្យ អ្នកបានធ្វើការលក់ដាច់អ្វីមួយដែលមិនបានរំពឹងទុក និងទទួលបានអ្វីមួយ ដោយឥតចំណាយប្រាក់ ដ្បិតធ្លាប់ប៉ងទុក គិតទុកចង់បានវាអស់កាលជាយូរ។ យ៉ាងណា សញ្ញា​តិចតួច​ទាំងនេះ​ជា​អ្វីដែល​បង្ហាញ​យើង​ថា ​សញ្ញា​នៃ​សំណាង​កំពុង​ នឹងបោះជំហានមកបណ្តើរៗហើយ។

៣

៤. ឧស្សាហ៍ឃើញអណ្ដើកមាសចូលផ្ទះ

អណ្ដើកមាស ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជម្រក​នៃ​សំណាង​ល្អ​នៅ​ថ្ងៃ​អនាគត បើ​ទោះ​បី​ជា​យើង​ភាគ​ច្រើន​មិន​ចង់​មាន​វា​នៅ​ក្នុង​ផ្ទះ​របស់​យើង​ក៏​ដោយ។

ទាំងអណ្ដើកមាស និងទន្សាយ គឺជាប្រផ្នូលនៃការពិត ដែលបង្ហាញថាយើងមានអាហារហូបចុកគ្រប់គ្រាន់ របស់ស្លៀកពាក់ល្អ និងប្រាក់ចំណូលបន្ថែម។ ការឃើញ អណ្ដើកមាស នៅក្នុងផ្ទះជាធម្មតាត្រូវបានចាត់ទុកថាជាប្រផ្នូលដ៏ល្អបំផុត។

អណ្ដើកមាសត្រូវបានគេចាត់ទុក ថាមានសំណាងនៅក្នុងប្រទេសចិន ដែលជាហេតុផលមួយដែលមនុស្សមួយចំនួននៅក្នុងប្រទេសនេះទុកវានៅក្នុងទ្រុង និងរក្សាវាទុកជាសត្វចិញ្ចឹម។

ប្រសិនបើអ្នកឃើញអណ្ដើកមាសនៅក្នុងផ្ទះរបស់អ្នក វាគឺជាសញ្ញាមួយដែលអ្នកហៀបនឹងឈានចូលដំណាក់កាល ដែលពោរពេញទៅដោយភាពរីករាយ និងបរិបូរណ៍។

ដោយឡែកសម្រាប់មេអំបៅ​ពណ៌​ខ្មៅ​ឯណោះ ក៏ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ជឿ​ថា​ ជា​សញ្ញា​មួយ​ដែល​អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​អំពី​អាជីព​ការងារ ការរកស៊ីរបស់​អ្នក​ក្នុង​ពេល​ឆាប់ៗ ដែល​នេះ​ក៏​មាន​ន័យ​ថា​ អ្នក​នឹង​ទទួល​បាន​ប្រាក់ចំណូលបន្ថែម លើសពីអ្វីដែលរកបានសព្វថ្ងៃ។

៥. រកឃើញលុយដោយចៃដន្យ

បើអ្នកសុខៗលូកដៃចូលហោប៉ៅក៏ប៉ះលុយ ឬងាកទៅកន្លែងណាមួយ ក៏ឃើញលុយ ដែលសមាជិកក្នុងផ្ទះភ្លេច ឬទុកចោលដោយមិនចាប់អារម្មណ៍ នោះវាគឺជាលុយដែលមករកអ្នកដោយចៃដន្យ វាជាសញ្ញាពីចក្រវាឡ ថាអ្នកហៀបនឹងក្លាយជាអ្នកមាន រួចឆាប់ៗនេះនឹងទាក់ទាញប្រាក់យ៉ាងច្រើនចូលដល់ជីវិត។

នៅពេលអ្នកជួបលុយចៃដន្យដោយការរើសលុយ ឬក្រឡេកឃើញលុយ តាមរបៀបដូចរៀបរាប់ ចូរព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន បង្ហាញការដឹងគុណ ទៅជនទាំងឡាយដែលធ្លាប់បានជួយយឺតយោងអ្នក នោះជោគវាសនាក៏នឹងកាន់តែឡើងទៅខ្ពស់៕

* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!