តើជានរណា? OPPO ត្រៀមបង្ហាញរូបសម្រស់ពិតតារាតំណាងថ្មីរបស់ខ្លួននាពេលឆាប់ៗនេះ

ដើមឆ្នាំ 2023 តើ OPPO នឹងមានអ្វី Surprise ពញ្ញាក់អារម្មណ៍? តើអ្នកចង់ឃើញអ្វីថ្មីពី OPPO? ពិតជាភ្ញាក់ផ្អើលក្នុងការត្រៀមខ្លួនទទួលស្វាគមន៍ជាមួយតារាថ្មីតំណាង OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខប្រចាំប្រទេសកម្ពុជា។ បងប្អូនប្រាកដជាមានចម្ងល់ហើយមែនអត់ថា តើតារាតំណាងថ្មីជានរណា?

នេះបើយោងតាមផេគហ្វេសប៊ុកផ្លូវការ OPPO ថ្មីៗក្តៅៗបានប្រកាសនូវតារាតំណាង «ទូតសុច្ឆន្ទៈ» ប៉ុន្តែនៅក្នុងរូបនោះ OPPO មិនបានបង្ហាញមុខមាត់ និងឈ្មោះរបស់តារាតំណាងថ្មីនៅឡើយទេ ដោយទុកឲ្យប្រិយមិត្តជាអ្នកទស្សទាយជាមុនសិន។ ជុំវិញប្រធានបទនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន និងក្លាយជាព័ត៌មានក្តៅគគុកដោយមានការការជជែកវែកញែកគ្នាជាច្រើននៅលើបណ្តាញសង្គម។

1

យ៉ាងណាមិញ OPPO បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានថា ចំពោះតារាតំណាងថ្មីជាតារាចម្រៀង Original Song ដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា ជាពិសេសមានសមត្ថភាពនិពន្ធបទចម្រៀងគ្រប់ទម្រង់ ព្រមទាំងរូបស្រស់សង្ហា មុខពោរពេញដោយមន្តស្នេហ៍អាចឆក់បេះដូងមិត្តនារីៗមិនតិចឡើយ។ ដូច្នេះ អាចទាយបានទេជានរណា?

ដើម្បីស្រាយចម្ងល់ និងចង់ដឹងឲ្យកាន់តែច្បាស់ពីការប្រកាសជាផ្លូវការនូវតារាតំណាងថ្មីប្រចាំក្រុមហ៊ុន OPPO សូមរង់ចាំតាមដាននៅលើ Facebook page របស់ OPPO ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ តស់! កុំភ្លេចចូលរួមលេងហ្គេមទស្សទាយឈ្មោះតារាតំណាងថ្មីជាមួយ OPPO ទាំងអស់គ្នាដើម្បីមានឱកាសឈ្នះកាសស៊េរីថ្មី Enco Buds2 ជាច្រើនរង្វាន់ ជាមួយការអនុវត្តតាមលក្ខខណ្ឌងាយៗគ្រាន់តែ Comment ឈ្មោះដែលលោកអ្នកគិតថាគាត់ជាទូតសុច្ឆន្ទៈថ្មីរបស់ OPPO បន្ទាប់មកចុច Like និង Share ការផុសនេះ https://bit.ly/3DBiVuv ជាសាធារណៈ ភ្ជាប់ជាមួយ #OPPONewBrandAmbassador #លើកនេះមិនដូចមុន ហើយ Tag ទៅមិត្តភក្តិចំនួន 5នាក់ ជាការស្រេច៕