Atsu អតីតខ្សែបម្រើស្លាប Chelsea “ជាប់នៅក្រោមគំនរបាក់បែក” ខណៈដែលក្រុមជួយសង្គ្រោះបន្តស្វែងរកកីឡាករ

យោងតាមគេហទំព័រ Star Gazete អតីតខ្សែបម្រើស្លាបរបស់ Chelsea គឺ Christian Atsu ត្រូវបាន "ជាប់នៅក្រោមគំនរបាក់បែក" ក្នុងអំឡុងពេលរញ្ជួយដីដ៏បំផ្លិចបំផ្លាញ​ដែលបានវាយប្រហារផ្នែកខ្លះនៃប្រទេសទួរគី និងស៊ីរី។

Atsu

ការរញ្ជួយដីកម្រិត 7.7 រ៉ិចទ័របានឆក់យកជីវិតមនុស្សជាង 1500 នាក់នៅក្នុងប្រទេសទួរគី និងស៊ីរីរួចហើយ។ ប៉ុន្មានម៉ោងបន្ទាប់ពីលើកទីមួយ ការរញ្ជួយដីលើកទីពីរដែលមានកម្រិត 7.5 រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍នៃប្រទេសតួកគី។

JF SPORT Christian Atsu

Atsu លេងឱ្យក្លឹបលីគកំពូលទួរគី Super Lig Hataysport បន្ទាប់ពីចូលរួមជាមួយពួកគេកាលពីរដូវក្តៅមុន ហើយស្ថិតក្នុងចំណោមអ្នកដែលនៅតែបាត់ខ្លួន បន្ទាប់ពីការ​រញ្ជួយដី។

លោក Taner Savut ប្រធានផ្នែកកីឡារបស់ក្លឹបរបស់គាត់ក៏ត្រូវបានគេរាយការណ៍ថាបានជាប់នៅក្រោមគំនរបាក់បែក ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្តត្រូវបានអនុវត្ត។

ប្រភព៖ Mirror

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN