Man United ឈាន​ដល់​កិច្ច​សន្យា​ថ្មី​សម្រាប់ Alejandro Garnacho

យោងតាមលោក Fabrizio Romano ក្លឹប Manchester United បានរៀបចំ និងបញ្ជូនកិច្ចសន្យារយៈពេលវែងថ្មីសម្រាប់កីឡាករ Alejandro Garnacho ទៅកាន់កីឡាករ និងអ្នកតំណាងរបស់គាត់រួច​ហើយ។

Alejandro Garnacho 1

ការពិភាក្សារវាងភាគីទាំងពីរស្ថិតក្នុង 'ដំណាក់កាលជឿនលឿន' ដោយបិសាចក្រហមមានទំនុកចិត្តដូចដែលធ្លាប់យល់ព្រមលើកិច្ចព្រមព្រៀងថ្មី។ កិច្ចព្រមព្រៀង​ថ្មីនេះ មានការពិភាក្សាលើសិទ្ធិរូបភាពរបស់គាត់ និងរយៈពេលទាំងមូលនៃកិច្ចសន្យា ប៉ុន្តែទាំងនេះគឺជារឿងតូចតាចដែលភាគីទាំងពីរ​មិន​សូវខ្វល់ប៉ុន្មាននោះទេ។

Fulham FC V Manchester United Premier League

Garnacho បានអភិវឌ្ឃខ្លួនចូលទៅក្នុងក្រុមឈុតធំក្រោមការដឹកនាំរបស់ Erik ten Hag ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង Assist បួនដងនៅទូទាំងការប្រកួតទាំងអស់នៅរដូវកាលនេះ។

ប្រភព៖ Fabrizio Romano @ Twitter

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN