ស្វាយទុំមានរសជាតិផ្អែមសំបូរដោយវីតាមីន ប៉ុន្តែស្វាយ ២ ប្រភេទនេះទោះតម្លៃថោក មិនត្រូវទិញទទួលទានទេ

ករណីផ្លែស្វាយទុំមានឆ្នូតៗពណ៌ខ្មៅៗ មិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែមនុស្សជាច្រើនមិនដឹងថា តើការបរិភោគផ្លែស្វាយប្រភេទនេះមានឥទ្ធិពលអ្វីដល់សុខភាពឬអត់នោះទេ។

១. គុណតម្លៃអាហាររូបត្ថម្ភរបស់ផ្លែស្វាយ

ផ្លែស្វាយ គឺជាផ្លែឈើត្រូពិកដែលមានជីវជាតិខ្ពស់ ដែលត្រូវបានគេចាត់ទុកថាជាស្តេចផ្លែឈើ។ វាមានរសជាតិផ្អែម មានផ្ទុកជាតិប្រូតេអ៊ីន ជាតិសរសៃវី តាមីន A, C, អាស៊ីតហ្វូលីកច្រើន។

ស្វាយមានផ្ទុកនូវវីតាមីន CHelps ជួយដល់ការផលិតកូឡាជែន វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា ហ្សេហ្សេនទីនលីនដែលការពារស្បែកពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីកាំរស្មីយូវី។

ប្រភពជាតិសរសៃដែលមាននៅក្នុងផ្លែស្វាយជួយដល់ប្រព័ន្ធរំលាយអាហារ ការពារការទល់លាមក។ លើសពីនេះទៀត វាក៏ជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូងផងដែរ។ យោងតាមការសិក្សាជាច្រើនសម្រាប់រាល់ជាតិសរសៃ ៧ ក្រាមដែលអ្នកញុំា អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងរហូតដល់ ៩ %។

Screen Shot 2021 04 15 At 7.43.16 PM

២. តើស្វាយមានឆ្នូតពណ៌ខ្មៅញុំាបានទេ?

ក្នុងករណីខ្លះ នៅពេលដែលអ្នកចិតសម្បកស្វាយ អ្នកនឹងសម្គាល់ឃើញថា វាមានបន្ទាត់ឆ្នូតៗខ្មៅនៅខាងក្នុង។ តែគ្រប់គ្នាច្បាស់ជាមិនចាប់អារម្មណ៍ ឬដឹងពីបញ្ហា និងផលប៉ះពាល់នៃស្វាយប្រភេទនេះឡើយ។

ស្វាយដែលមានឆ្នូតខ្មៅៗមិនមែនជារឿងចម្លែកទេ ហើយវាក៏មិនមែនជាបញ្ហាដែរ។ នេះបញ្ជាក់ថា ស្វាយគឺចាស់ ហើយមានសរសៃដូចឫស។ វាក៏មានរសជាតិផ្អែមឆ្ងាញ់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកក៏មិនគួរទុកវាយូរពេកនោះដែរ ព្រោះសរសៃឆ្នូតខ្មៅៗនេះ វានឹងជះផលប៉ះពាល់ដល់អ្នកពេលទទួលទានទៅវិញ។

៣. ស្វាយ ២ ប្រភេទមិនគួរទិញទេ

Screen Shot 2021 04 15 At 7.43.21 PM

- ស្វាយមានចំណុចខ្មៅធំៗជាច្រើន

ប្រសិនបើសម្បករបស់ស្វាយមានចំណុចខ្មៅដែលមានទំហំតូចដូចជាគ្រាប់ល្ង អ្នកនៅតែអាចញុំាបានជាធម្មតា។ ប៉ុន្តែស្វាយដែលមានចំណុចខ្មៅធំៗ គឺជាសញ្ញានៃផលប៉ះពាល់យ៉ាងខ្លាំង។ ប៉ុន្តែស្វាយប្រភេទនេះ នៅតែមានគេលក់ជាធម្មតា លក់ក្នុងតម្លៃទាបទៀតផង

តែយ៉ាងណា អ្នកក៏មិនគួរទិញវាញុំា ព្រោះតែតម្លៃវាទាបនោះដែរ ចូរគិតគូរពីសុខភាពជាចម្បង មុននឹងចង់បានស្វាយតម្លៃធូរថ្លៃ ភ្លេចគិតពីគុណភាព។ ផ្លែឈើដែលមានចំណុចខ្មៅធំៗ នៅខាងក្នុងនឹងត្រូវខូច មានជាតិគីមីច្រើន ដូច្នេះអ្នកមិនគួរញុំាឡើយ។

- ស្វាយទន់ពេក

ស្វាយទុំ អាចនឹងមានរាងជ្រាយទន់នៅខាងក្រៅ តែយ៉ាងណា ប្រសិនបើវាទន់ពេក អាចជាបញ្ហាដែលបង្កឱ្យវាជ្រាយ ឬពោរ ដូច្នេះ អ្នកមិនគួរទិញវាទទួលទានទេ។ ស្វាយបែបនេះ បង្ហាញថា វាកំពុងតែវិវត្តន៍ទៅរករូបរាង និងការខូចគុណភាពហើយ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok