ទេវតាតាមថែ គ្រោះប្រែជាលាភ ឃ្លាតចាកទុក្ខ ជួបតែរឿងល្អៗ និងលុយចូលហូរហែ

ឆ្នាំទាំង ៤ ដោយសារតែភាពស្មោះត្រង់ និងសេចក្ដីល្អដែលមាននៅក្នុងខ្លួនរបស់ពួកគេ បានធ្វើឱ្យរំជួលចិត្តដល់ទេវតា ស្រឡាញ់ និងតាមថែរក្សាការពារពួកគេគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយហេតុនេះហើយ បានជួយឱ្យពួកគេជួបគ្រោះ ប្រែទភជាលាភសំណាង ឃ្លាតចាកទុក្ខ ជីវិតជួបតែរឿងល្អៗ ជាពិសេស លុយហូរចូលប្រៀបបានទៅនឹងទឹកបាក់ទំនប់។

១. ឆ្នាំជូត

អ្នក​កើត​ឆ្នាំ​ជូត ជាមនុស្សដែលមាន​ចរិត​ស្លូតបូត ចិត្ត​ទូលាយ និង​ចូលចិត្ត​ជួយ​អ្នក​ដទៃ។ នៅកន្លែងធ្វើការពួកគេតែងតែមានទំនួលខុសត្រូវ និយាយល្អ ហើយមិនចេះទៅរំខាននរណាម្នាក់ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឆ្នាំ​ជូត​ក៏​រស់​នៅ​ដោយ​ឯករាជ្យ ចេះ​ទប់​ចិត្ត​មិន​ចូល​ចិត្ត​ពឹង​ផ្អែកលើអ្នកដទៃទេ។

ឆ្នាំជូត ជា​ឆ្នាំមួយ​ដែល​មាន​លាភ​សំណាង​ច្រើន​។ ជីវិត​នៃ​សញ្ញា​រាសីចក្រ​នេះ ទោះ​ជួប​នឹង​ការ​លំបាក​យ៉ាងណា​ក៏​អាច​យកឈ្នះ​បាន។ ដោយសារតែពួកគេមានចិត្តសប្បុរស ពួកគេតែងតែជួបមនុស្សថ្លៃថ្នូរ និងទាក់ទាញសំណាងល្អ។ ក្រោយ​អាយុ​ ៣៥​ឆ្នាំ​ អ្នកឆ្នាំ​ជូត​មាន​មុខរបរ​មាន​ស្ថិរភាព ​និង​ប្រាក់​ចំណូលពេញលេញ។

38aca3ec3932c194bb5756e9ae92db0d

២. ឆ្នាំមមែ

បុគ្គលិក​លក្ខណៈ​របស់​អ្នក​ឆ្នាំ​ពពែ ​គឺ​ជា​ធម្មតា​ស្លូតបូត ស្មោះត្រង់​ជាមួយ​មនុស្ស​គ្រប់​រូប តែងតែ​ខិតខំ​ប្រឹងប្រែងអស់ពីលទ្ធភាពដែលមាន​។ ក្នុង​ជីវិត​ រាល់​ពេល​ដែល​គេ​ធ្វើ​អ្វី​ក៏​គិត​តែ​ពី​ភាគ​ច្រើន​ មិន​ដែល​ចាប់​អារម្មណ៍​តែ​ប្រយោជន៍​ខ្លួន​ឡើយ។

អ្នក​កើត​ឆ្នាំ​ពពែ មាន​ចិត្ត​សប្បុរស ចូលចិត្ត​ធ្វើ​អំពើ​ល្អ និង​មាន​ចិត្ត​ជួយ​ដល់មនុស្សជុំវិញខ្លួន​។ ដូច្នេះហើយ​បានជា​ក្នុង​ជីវិត​មនុស្សឆ្នាំនេះ តែងតែមាន «​ផ្កាយ​សំណាង​» ចាំង​ឆ្លង​កាត់ ​មិន​ដែល​ខ្វល់ខ្វាយ​រឿង​លុយកាក់​ក្នុង​ បើ​មាន​បញ្ហា ក៏​ងាយ​ដោះស្រាយ​បានដោយរលូនដែរ។

A2b3d1825202d9aa68c2852bb84567e7

៣. ឆ្នាំរោង

អ្នក​កើត​ឆ្នាំ​រោង មាន​ចរិត​ស្លូតបូត មាន​ការ​គិត​ពិចារណា​ល្អិតល្អន់។ ពួកគេក៏មានចិត្តទន់ជ្រាយផងដែរ។ ដោយ​សារ​តែ​គាត់​មិន​មែន​ជា​អ្នក​ធ្វើ​ការ​ប្រញាប់​ប្រញាល់ ​ក្នុង​ការ​ងារ​នោះ ទើបអ្នកឆ្នាំរោងតែង​តែ​ធ្វើ​ការ​យ៉ាង​ស្អាត​ស្អំ និង​ជោគជ័យ។

ជាមួយនឹងបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ ស្មោះត្រង់ និងចិត្តល្អ អ្នកឆ្នាំរោងតែងតែទទួលបានការគោរព និងការដឹងគុណពីអ្នកជុំវិញខ្លួន។ អ្នក​កើត​ឆ្នាំ​រោង ត្រូវ​បាន​ព្រះពុទ្ធ​ការពារ ដូច្នេះ​មាន​ជីវភាព​ធូរធារ មាន​លាភ មាន​ជ័យ មាន​ទ្រព្យ​សម្បត្តិ ។

A752d1a8cb14ab80bbc09a19c811a6d2

៤. ឆ្នាំម្សាញ់

អ្នក​កើត​ឆ្នាំ​ម្សាញ់ ច្រើន​តែ​មាន​ចរិត​សម្បូរ​បែប និង​សមត្ថភាព​មិនធម្មតា​។ ពួកគេជាធម្មតាឆ្លាត មានគំនិតអាជីវកម្ម ហើយបន្ទាត់កុកងឺក៏ល្អផងដែរ។ មនុស្សឆ្នាំពស់​មាន​វាសនា​មាន​ជីវិត​មិន​តូចតាចឡើយ មនុស្សទាំងនេះ អាចក្លាយ។ជាអ្នកមានស្ដុកស្ដម្ភបានដោយកម្លាំងញើសឈាមខ្លួនទាំងស្រុង ដោយ​សំណាង​ល្អ និង​សុខភាព​ល្អ ពស់​អាច​ធ្វើ​អ្វី​បាន​តាម​ការ​ចង់​បាន។

អ្នក​កើត​ឆ្នាំ​ម្សាញ់ ភាគច្រើន​ពោរពេញ​ដោយ​ថាមពលវិជ្ជមាន។ ពេញមួយជីវិតគាត់ត្រូវបានការពារដោយព្រះ ដូច្នេះមិនថាគាត់ប្រកបវិជ្ជាជីវៈអ្វីទេ គាត់អាចទទួលបានលទ្ធផលល្អ មួយជំហានឡើងលើពពក អាជីពរបស់គាត់មានសមិទ្ធផលគួរឱ្យកត់សម្គាល់៕

*អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!