សំបុត្រទស្សនាស៊ីហ្គេម២០២៣ អាច​យក​បានតាម​រយៈ២ជម្រើសនេះ​ចាប់​ពីថ្ងៃទី២១មេសាតទៅ

សំបុត្រទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ អាចយកបានតាមរយៈអេបអនឡាញ (SEAGames 2023) និងតាមកន្លែងប្រកួតផ្ទាល់តែម្តង។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ នៅថ្ងៃទី១៨ ខែមេសា ក្រោយមានការងឿងឆ្ងល់ពីមហាជនជុំវិញការយកសំបុត្រឥតគិតថ្លៃ (Free) ដើម្បីបានចូលទស្សនាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកដំបូងនៅកម្ពុជានេះ។

341528377_3452596011622627_2100156743202286223_n

ជុំវិញការទទួលសំបុត្រឥតគិតថ្លៃដើម្បីបានចូលរួមទស្សនាផ្ទាល់កីឡាអាស៊ីអាគ្នេយ៍នេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖«ថ្ងៃទី២០-២១ ខែមេសា នេះ គេនឹងចេញផ្សាយអំពីការយកសំបុត្រពីអនឡាញ(Online App)»។ ចំពោះការយកសំបុត្រតាមអនឡាញ (App) គឺមហាជនអាចមានពីរជម្រើសតាមរយៈតាមស្មាតហ្វូនទាំង iOS និងAndroid។ នៅពេលទាញយករួចហើយ អ្នកគាំទ្រអាចភ្ជាប់ជាមួយនឹងលេខទូរសព្ទដៃ ឬApple ID ឬ E-mail បំពេញឈ្មោះរួចជាការស្រេច។

នាមជាម្ចាស់ផ្ទះ យើងសូមប្រកាសបន្ថែមអំពីការមិនតម្រូវឱ្យបង់ថ្លៃនានា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដូចខាងក្រោម៖

សម្រាប់អ្នកគាំទ្រ : ទទួលបានសំបុត្រចូលទស្សនាដោយឥតគិតថ្លៃ

សម្រាប់ប្រតិភូ : ទទួលបានការស្នាក់នៅ-ហូបចុកដោយឥតគិតថ្លៃ

សម្រាប់ដៃគូផ្សព្វផ្សាយ : ទទួលបានសិទ្ធិផ្សាយដោយឥតគិតថ្លៃ។

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី៥ ខែឧសភា ដោយឡែការប្រកួតកីឡាបាល់ទាត់នឹងចាប់ផ្តើមមុនពីថ្ងៃទី២៩ ខែមេសា តទៅ៕

អត្ថបទ៖ ថ្មីៗ, Cambodia 2023

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN