ប្រិយមិត្តអាច​ទៅទទួលសំបុត្រការ​ប្រកួតរវាងកម្ពុជានិង​ហ្វីលីពីន​នៅ​កន្លែងទាំង៥​នេះ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​​ពី​​ការ​ចែក​សំបុត្រ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​គាំទ្រ​គឺ​ចាប់​ពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៣ នៅទី​តាំង​៥​កន្លែង​ផ្សេង​គ្នា​សម្រាប់​ការ​ទស្សនា​ការ​ប្រកួត​២​គូ។

ការ​ប្រកួត​ក្រុម U22 មីយ៉ាន់ម៉ា ទល់ នឹង​ទីម័រ​ខាង​កើត វេលា​ម៉ោង​៤​រសៀល និង​ការ​ប្រកួត​របស់​ម្ចាស់​ផ្ទះ​កម្ពុជា ជា​មួយ ហ្វីលីពីន វេលា​ម៉ោង​៧ យប់ ថ្ងៃ​ទី​​២ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រាប់​ការ​ប្រកួត​ពូល A ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។

សំបុត្រ​​សរុប​មាន​​ចំនួន​៣​ម៉ឺន​សន្លឹក ក្នុង​នោះ​នៅ​តំបន់ A មាន​២៥០០​សន្លឹក​សម្រាប់​ចែក​ជូន​​ដល់​អ្នក​គាំទ្រ​ទូទៅ​ និង​២៥០០​សន្លឹក​ទៀត​សម្រាប់គណៈកម្មការ​រៀបចំ​ការ​ប្រកួត។ សំបុត្រ​តំបន់ B មាន​ចំនួន ២០០០០​ សន្លឹក​ចែក​ជូន​ដល់​អ្នក​គាំទ្រ​ទូទៅ និង​ចំនួន​៥​០០០​សន្លឹក​ទៀត​សម្រាប់​គណៈកម្មការរៀបចំ​ការ​ប្រកួត។

344272756_618325453523555_3595506277971290210_n

អ្នក​គាំទ្រ​អាច​ទៅ​ទទួល​បាន​សំបុត្រ​បាន​នៅ​ទី​តាំង​៥​កន្លែង​ផ្សេង​គ្នា​គឺ

ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក (បរិវេណ​ខាង​ក្នុង)

The Blue Sport  Center

Fan Sport Stor (Eden Garden mall & Soho mall)

DoubLE H Sport

Sport Castle  Sornthomok

សូម​បញ្ជាក់​ថា ១​នាក់​អាច​​ទទួល​បាន​តែ​១​សន្លឹក​ប៉ុណ្ណោះ ហើយ​១​សន្លឹក​អាច​ទស្សនា​២​ប្រកួត​ក្នុង​ថ្ងៃ​តែ​មួយ​រវាង មីយ៉ាន់ម៉ា vs ​ទីម័រ​ខាង​កើត និង កម្ពុជា vs ហ្វីលីពីន។ សំបុត្រ​ចាប់​ផ្តើម​ចែក​ជូន​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៣ ហើយ​អ្នក​គាំទ្រ​មិនចាំបាច់កក់តាម App ឡើយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN