កម្ពុជាឈ្នះមេដាយមាស​លើវិញ្ញសា ជាគូបុរស ជឺជីតស៊ូ Mens’ Duo

កម្ពុជាឈ្នះមេដាយមាសលើវិញ្ញាសាជាគូបុរស ជឺជីតស៊ូ ប្រភេទទម្ងន់ (52kg) ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយ​យក​ឈ្នះថៃ ក្នុង​លទ្ធផលពិន្ទុ ៧.៥​ ទល់៧។

ក្រុម​កីឡាករជឺជិតស៊ូ​កម្ពុជា ដែលមាន​កីឡាករ គង់ ម៉ូណាមីថុរ៉ា និង ទូច ពីរកក្កដា ក្លាយជាម្ចាស់មេដាយមាសដំបូងបំផុត​ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក្រោយឈ្នះក្រុមកីឡាករថៃ​លើ​ការ​សម្តែងជាគូ Mens' Duo ក្នុងការប្រកួតដណ្តើមមេដាយមាស នៅមជ្ឈមណ្ឌល OCIC។

344567303_139087885810730_4319312079825878161_n

វេលាម៉ោង ៤​ល្ងាច កីឡាការិនី ខាន់ ចេសា​នឹងប្រកួតដណ្ដើម​មេដាយមាស​វិញម្ដង​ជាមួយកីឡាការិនី ហ្វីលីពីន។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN