រន្ថើនពហុកីឡាជាតិមរតកតេជោ ! ពីកំពូលតារាចម្រៀងប្រចាំប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ដើម្បីអបអរសារទពិធីបើក មហាព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ វត្តមានរបស់កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា បានចូលមករន្ថើនអស់ពហុកីឡដ្ឋានជាតិ មរតកតេជោ ជាមួយនឹងចម្រៀងដ៏មានអត្ថន័យ " Victory For All " ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងមែន។

345171792_620149316421799_4927788245812765553_n

ចម្រៀងមួយបទដែលបង្ហាញពីឆន្ទៈមោះមុត រួមកម្លាំងយកជ័យជម្នះជូនកម្ពុជា ធ្វើឱ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ព្រឺសម្បុរជាមួយនឹងចម្រៀងមួយបទនេះ។

345449027_1004347710724949_2124022155873174874_n

គួរបញ្ជាក់ផងដែរថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារាហ្គេមលើកទី ១២។ ព្រឹត្តិការណ៍នេះ ពិតជាមានការរៀបចំបានយ៉ាងល្អ ដែលធ្វើឱ្យកូនខ្មែរទាំងអស់មានមោទកភាពយ៉ាងខ្លាំង ដែលបានកើតទាន់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ក៏ជាព្រឹត្តិការណ៍ស្ថិតក្នុងចិត្តកូនខ្មែរគ្រប់រូប ព្រោះអស់រយៈពេលជាង ៦០ ឆ្នាំហើយ ទើបបានប្រារព្ធជាថ្មីនៅក្នុងថ្ងៃនេះ៕

345429376_140684858896316_5919043632825385448_n

344730484_1298059954392113_4350289665222405354_n

344571616_258086840113470_2080337582676477534_n

344867093_1288508275086235_3581419196786743287_n

344754790_771447041040062_5097833639504782413_n

344541758_710343264432788_5856634346075996637_n