អវត្តមាន ​G-Devit និង ទេព បូព្រឹក្ស ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ធ្វើឱ្យអ្នកគាំទ្រ សម្ដែងការខកចិត្តយ៉ាងខ្លាំង

នៅក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នាថ្ងៃទី ៥ ឧសភា ២០២៣ កន្លងទៅនេះ ប្រព្រឹត្តិទៅយ៉ាងល្អឥតខ្ចោះ ដែលធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពយ៉ាងខ្លាំង ដែលកម្ពុជាអាចធ្វើបានល្អដល់ថ្នាក់នេះ ។ ហើយនេះ ក៏ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលចងចាំជាប្រវត្តិសាស្ត្រថ្មី ដែលក្នុងនាមជាកូនខ្មែរ អាចកសាងនូវទស្សនីយ៍ភាពដ៏មហោឡារិកនេះឡើងមក នៅក្នុងឆ្នាំនេះ។

យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍នេះដែរ ក្រៅតែពីការបើកបង្ហាញនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងអ្វីជាច្រើនដែលជារបស់ខ្មែរយ៉ាងពិតប្រាកដ ក្នុងនោះក៏មានការចូលរួមសម្ដែងយ៉ាងសកម្ម និងមានន័យពីសំណាក់សិល្បៈករ សិល្បៈការនីខ្មែរទាំងអស់នៅក្នុងប្រទេស នេះក៏បង្ហាញពីភាពជឿនលឿននៃសិល្បៈខ្មែរមានការរីកដុះដាលយ៉ាងខ្លាំង។

317089414_745146716974655_581004622713895666_n

ប៉ុន្តែរឿងមួយដែលគួរឱ្យស្ដាយខ្លាំងបំផុត ក៏ធ្វើឱ្យអ្នកគាំទ្រសម្ដែងការអាក់អន់ស្រពន់ចិត្ត ដែលពុំមានវត្តមានរបស់លោក ងួន ចាន់ដេវីដ ( G-Devit) និងអ្នកនាង ទេព បូ ព្រឹក្ស ដែលពុំបានចូលរួមក្នុងព្រឹត្តិការណ៍ជាតិនាពេលនេះ។

ដោយអ្នកគាំទ្របានលើកឡើងថា ៖

" វាជារឿងសំខាន់ណាស់ដែលយេីងត្រូវជ្រេីសរេីសសិល្ប:រូបណាមួយមកសម្ដែងនូវព្រឹត្តិកាណ៍ seagame ដ៍ធំអស្ចារ្យមួយនេះ!! But I feel bad for they​ ដែលមិនបានសម្ដែងនៅក្នុងព្រឹត្តិការណ៍មួយនេះ!!

បទចម្រៀងរបស់ពួកគាត់ទាំងពីសុទ្ធតែបានបញ្ចូលនៅវប្បធម៍ខ្មែរលាយជាមួយ!!​ អត្តន័យចម្រៀងរបស់ពួកគាត់បានលេីកតម្កេីនពីពូជវង្សត្រកូលនែប្រជាជនខ្មែរ. ររៀបរាប់ពីប្រវ្តសាស្រ្តខ្មែរ​ លលាឡំជាមួយភ្លេងខ្មែរ​ របាំខ្មែរ ក្បាច់គុណល្បុកតោ លេីកតម្កេីនតម្លៃនែស្រ្តី ពាក្យពេជ្យនែអក្សរស្លឹករឹទ្ធ ……. បេីសិនជាពួកគាត់សម្ដែងនៅព្រឹត្តិកាណ៍មួយនេះវាមេីលទៅអស្ចារ្យណាស់ ប៉ុន្តែវាគួរអោយសោកស្ដាយ ពួកគាត់មិនបានសម្ដែងនៅទីនោះទេ!! សង្ឈឹមថាគាត់ទាំងពីនឹងសម្ដែងនៅពេលដែលបញ្ចប់ព្រឹត្តិកាណ៍មួយនេះ!! I know all artists is so talented amazing and powerful to performance..but we don’t want to see​ មីឆុង​ នៅព្រឹត្តិការណ៍ដ៍ធំអស្ចារ្យបែបនេះទេ🙏 #Tbpgdevithperformatcambodiaseagame2023 "

344574025_593654539397623_5401910635668751589_n

នេះគឺជាសារពីអ្នកគាំទ្រ ក៏ជាកូនខ្មែរមួយរូប ដែលពេញចិត្តយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍មួយនេះ ក៏យល់ថា ចម្រៀង២បទ ពី G-Devit និង ទេព បូព្រឹក្ស ពិតជាសក្តិសមនឹងបង្ហាញលើឆាកជាតិខ្លាំងបំផុត។

យ៉ាងណាមិញ ក្រឡេកមកមើលការយល់ឃើញរបស់លោក G-Devit ក៏មិនបានបង្ហាញនូវការសោកស្ដាយអ្វីដែរ ផ្ទុយទៅវិញ លោកក៏បានជូនដំណឹងដល់អ្នកគាំទ្រ ជាមួយនឹងអារម្មណ៍រប់លោ ចំពោះព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ លោកក៏បានសម្ដែងការគាំទ្រដល់ថ្នាក់ដឹកនាំ និងប្រទេសជាតិកម្ពុជាទាំងមូល ដែលបានធ្វើជាម្ចាស់ផ្ទះនៅក្នុងពេលនេះ៕

345052994_794234938901321_1328113589858823930_n

345051610_790145595613352_6589569781488413283_n

Seriously Experienced Event Photography By Www.SNAPP.media

340629477_1204292603554476_7308227696497069088_n

336102212_931084268020100_5970785304181463494_n

329650696_1378640909622527_147981481392877993_n

317861083_746279990194661_4676831884529460549_n

320735347_493392422898154_3064243367671696136_n