អបអរណាស់! ក្រុម​បាល់បោះ៣ទល់៣កម្ពុជាបាន​មេដាយមាសក្រោយឈ្នះ​ហ្វីលីពីន

ក្រុម​កីឡាករ​បាល់បោះ៣ទល់៣កម្ពុជា បាន​ក្លាយជាម្ចាស់​មេដាយមាស​ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២ ក្រោយយកឈ្នះហ្វីលីពីន ២០-១៥ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះជាកំណត់ត្រាលើកដំបូង​បំផុត​ដែល​កម្ពុជាឈ្នះ​មេដាយមាស​លើ​កីឡាបាល់បោះក្នុងព្រឹត្តិការណ៍កីឡាដ៏ធំ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

345308792_194709060165495_1024678114878241188_n

នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជា បានយកឈ្នះក្រុមវៀតណាម ២១-១៩ រីឯហ្វីលីពីន ឈ្នះថៃ ២១-១៩ ដូចគ្នា។ កីឡាករកម្ពុជារួមមាន Dorsey Darrinray, Peterson Brandon Jerome, Pridgett Sayeedalkabir និង Tep Chhorath៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN