តើអ្នកដឹងទេ ហេតុអ្វី បានជាឆ្កែមានអាយុខ្លីជាងមនុស្ស?

"ហេតុអ្វីបានជាសត្វឆ្កែអាយុខ្លីជាងមនុស្ស" ខាងក្រោមនេះ គឺជាការឆ្លើយតបដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតពីក្មេងអាយុ ៦ ឆ្នាំម្នាក់។

ក្នុងនាមខ្ញុំជាពេទ្យសត្វ ខ្ញុំបានមើលថែ និងព្យាយាលជំងឺដល់សត្វឆ្កែអៀរឡង់មួយក្បាល ដែលមានឈ្មោះថា Belker ដែលជាឆ្កែរបស់ Ron, Lisa និងក្មឹងប្រុសអាយុ៦ឆ្នាំ ឈ្មោះថា Shane ។

Shane ជាក្មេងប្រុសម្នាក់ ដែលមានទំនាក់ទំនងល្អខ្លាំងបំផុតជាមួយ Belker ហើយពួកគេកំពុងរំពឹងថានឹងមានអព្ភូតហេតុ។

ខ្ញុំបានរកឃើញថា Belker មានផ្ទុកជំងឺមហារីក។ ខ្ញុំបានប្រាប់ក្រុមគ្រួសាររបស់គេថា យើងមិនអាចព្យាបាលគាត់បានទេ។ ដូច្នេះ គ្រប់គ្នាអាចយក Belker ទៅផ្ទះវិញបានហើយ។

បន្ទាប់ពីយើងបាននិយាយ Ron និង Lisa បានប្រាប់ខ្ញុំថា វាល្អណាស់សម្រាប់ក្មេងអាយុ៥ឆ្នាំដូចជា Shane ដើម្បីសង្កេតមើលការចាកចេញរបស់ Belker។ ពួកគេបានគិតថា Shane គួរតែរៀនយល់អ្វីមួយពីការចាកចេញនេះ។

នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​មាន​អារម្មណ៍ស្រងេះស្រងោចខ្លាំង រហូតដល់មិនដឹងថា គួរនិយាយបែបណា។ ដោយសារតែឃើញ Belker ហ៊ុំព័ទ្ធដោយក្រុមគ្រួសាររបស់គាត់ ហើយក្រឡេកមើលទៅ Shane ហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់។ គាត់បានឱប Belker ជាលើកចុងក្រោយ។ ខ្ញុំឆ្ងល់ថា តើគាត់ដឹងថា នឹងមានអ្វីកើតឡើងមែនទេ? ហើយពីរបីនាទីក្រោយមក Belker បានទទួលមរណភាពដោយស្ងប់បំផុត។

ក្មេងតូចហាក់ដូចជាទទួលយកការចាកចេញរបស់ Belker យ៉ាងងាយ និងមិនមានការសោកស្ដាយអ្វីឡើយ។ យើងអង្គុយជុំគ្នា ដោយសម្លឹងមើល Belker ចាកចេញទៅនៅនឹងមុខ។ ហើយមានការងឿងឆ្ងល់ដោយការពិតដ៏ក្រៀមក្រំ ដែលសត្វឆ្កែមានជីវិតខ្លីជាងមនុស្ស។ Shane ដែលអង្គុយស្ងៀមបានឆ្លើយថា "ខ្ញុំដឹងមូលហេតុមួយនេះ" ។ ភ្លាមនោះ យើងទាំងអស់គ្នា ក៏ងាកទៅមើល Shane ។ អ្វីដែលគាត់និយាយបន្ទាប់ពីនោះ បានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខ្ញុំ​មិន​ដែល​បាន​ជួប​នឹង​ការ​ពន្យល់​ដ៏ក្បោះក្បាយបែបនេះឡើ់យ។ ហើយវាធ្វើឱ្យខ្ញុំផ្លាស់ប្តូររបៀបរស់នៅរបស់ខ្ញុំ តាមគំនិតរបស់ Shane។

New Copy

" មនុស្សកើតមកដើម្បីរៀនរស់នៅឱ្យបានល្អ ដូចជាស្រលាញ់អ្នកដទៃ ឬធ្វើអំពើល្អមែនទេ?" ដូច្នេះ ពួកគេមិនចាំបាច់រស់នៅរហូតទេ ដរាបណាយើងជាមនុស្សល្អគ្រប់គ្រាន់ហើយ។

- រស់នៅដោយសាមញ្ញ

- មានសេចក្តីស្រឡាញ់ដ៏សប្បុរស

- ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ

- និយាយស្ដីដោយភាពទន់ភ្លន់

យើងសាកស្រមៃថា ប្រសិនបើសត្វឆ្កែជាគ្រូរបស់យើង នោះអ្វីដែលយើងបានរៀនពីពួកវាគឺ ៖

- ប្រសិនបើអ្នកជាទីស្រឡាញ់របស់អ្នកមកដល់ផ្ទះ អ្នកគួរតែចេះរត់ទៅទទួលពួកគេ និងឱបផ្ដល់ភាពកក់ក្ដៅដល់ពួកគេ។

- រស់នៅ ត្រូវចេះក្ដោបក្ដាប់ និងគោរពពេលវេលា ដឹងពេល ដឹងវេលាឱ្យបានច្បាស់។

- ទទួល​យកខ្យល់​អាកាស​បរិសុទ្ធ និង​ខ្យល់​បក់​មក​លើ​ផ្ទៃ​មុខ​របស់​អ្នក។

- គេងបន្តិច

- ពត់ខ្លួន ពេលក្រោកពីគេង។

- ចូលរួមក្នុងព្រឹត្តិការណ៍ និងអនុញ្ញាតឱ្យមនុស្សដឹងថាអ្នកជានរណា។

- ហាមខាំ ត្រឹមព្រុសស្រាលៗ គឺគ្រប់គ្រាន់ហើយ។

- នៅថ្ងៃក្តៅ កុំដេកលើស្មៅ។

- នៅថ្ងៃក្តៅ ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ រួច​ទៅ​ដេក​ក្រោម​ម្លប់​ឈើ

- ពេលវេលារីករាយ សាកល្បងរាំ និងធ្វើចលនារាងកាយទាំងមូលរបស់អ្នក។

- រីករាយនឹងជីវិតដ៏សាមញ្ញនេះ

- ស្មោះត្រង់

- កុំព្យាយាមធ្វើជាអ្វីដែលមិនមែនជាអ្នក។

- ប្រសិនបើអ្នកចង់យកឆ្អឹង ជីករហូតដល់អ្នករកឃើញ។

– បើ​នរណា​ម្នាក់​ជួប​រឿង​អាក្រក់​ ត្រូវ​ស្ងាត់​អង្គុយ​ក្បែរ​គាត់ ខ្ទប់​ច្រមុះ​ថ្នមៗ។

"នោះហើយ ​គឺ​ជា​អាថ៌កំបាំង​នៃ​សុភមង្គល​ដែល​យើង​អាច​រៀន​ពី​ឆ្កែ"៕

ប្រភព ៖​ បរទេស / Knongsrok