OPPO Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 បានដាក់សម្ពោធជាផ្លូវការយ៉ាងកក្រើកនៅប្រទេសកម្ពុជា

នាល្ងាចថ្ងៃទី 6 ខែសីហា ឆ្នាំ 2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ធំប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួនយ៉ាងអធឹកអធមក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ពិសេសគឺ ព្រះនាងតូច ជេនណា នរោត្តម ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណាព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតដែលបានអញ្ជើញចូលរួមយ៉ាងច្រើននៅក្នុងកម្មវិធីនេះផងដែរ។

Reno 10_Pre Order_Digital Image 01(1)

នេះជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាងតូច ជេនណា នរោត្តម បានផ្តល់វត្តមានជាភ្ញៀវកិត្តិយស ចូលរួមបកស្រាយចម្រៀងយ៉ាងពិរោះរណ្តំ ព្រមទាំងផ្តល់កិត្តិយសក្នុងការប្រកាសតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីជូនដល់ក្រុមហ៊ុន OPPO ផងដែរ ។ ចំណែកតារាចម្រៀង Original Song លោក ថេណា និង កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានច្រៀងចម្រៀងថ្មីៗព្រមទាំងចែករំលែកបទពិសោធពីការប្រើប្រាស់នូវស្មាតហ្វូន OPPO Reno10 Series 5G ផងដែរ។  រីឯបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានដើរបង្ហាញម៉ូដជាមួយនឹងទូរស័ព្ទស៊េរីថ្មី OPPO Reno10 Series 5G យ៉ាងទាក់ទាញជាមួយនឹងសម្លេងហ៊ោគាំទ្រពេញសាលកម្មវិធីផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏ឃើញមានវត្តមានបវរកញ្ញាដែលជា Top3 ក្នុងកម្មវិធី Miss Pre-Teen ដើរម៉ូដយ៉ាងស្រស់ស្អាតផងដែរ។​

Photo_2023 08 06_20 37 27

ក្រុមហ៊ុន OPPO បានដាក់សម្ពោធនូវស្មាតហ្វូន 2 ម៉ូដែលគឺ OPPO Reno10 5G និង Reno10 Pro 5G ដែល កញ្ញា ងួន​ ភួងទេពសុនិច ជាតួនាទីជា Product Manager បានឡើងធ្វើបទបង្ហាញអំពីមុខងារ អត្ថប្រយោជន៍ សមត្ថភាព​ និងភាពឈ្លាសវៃរបស់ស្មាតហ្វូនទាំង 2 ម៉ូដែលនេះផងដែរ។

Photo_2023 08 06_20 37 32

សម្រាប់ OPPO Reno10 5G បានបំពាក់នូវប្រព័ន្ធកាមេរ៉ា Portrait ដ៏ពេញលេញជាមួយលែន Telephoto Portrait ទំហំ 32MP បំពាក់នូវសេនស័រ Flagship របស់ SONY IMX709 ដែលអាចថតរូប Portrait បានហើយអាច Zoom បានទៀតជាមួយបច្ចេកវិទ្យា 2X Optical Zoom និង Digital Zoom ដល់ទៅ 20X ។ OPPO Reno10 5G ក៏បានបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 67W SUPERVOOC សាកពេញ 100% ប្រើពេលត្រឹមតែ 47នាទីតែប៉ុណ្ណោះ បន្ថែមពីសាកថ្មលឿនហើយទំហំថ្មក៏ធំដែររហូតដល់ 5000mAh។ មិនតែប៉ុណ្ណោះ​ បើនិយាយពី Spec អេក្រង់វិញគឺកាន់តែអេម ដោយបំពាក់មកនូវអេក្រង់កោង 3D កម្រិតកំពូលជាមួយ Refresh Rate 120Hz អូសដោយមិនទាក់ និងទើសចិត្តឡើយជាមួយអេក្រង់ធំដល់ទៅ 6.7Inch AMOLED។ បើក្រឡេកទៅមើលការឌីហ្សាញវិញប្រកបដោយភាពប្រណីត និងទាន់សម័យដោយផ្តល់នូវជម្រើស 2 ពណ៌គឺ Ice Blue និង Silvery Grey។

Photo_2023 08 06_20 37 35

ចំណែក OPPO Reno10 Pro 5G នាំមកជូនជាមួយជម្រើស 2 ពណ៌គឺ Glossy Purple រចនាឡើងដោយកញ្ចក់ថ្លារលោង ជាមួយពណ៌ស្វាយបែប Premium និងមួយពណ៌ទៀតគឺ Silvery Grey ដែលរចនាបែប​ OPPO Glow ជាមួយនឹងអេក្រង់កោងបែប 3D ដូចទៅនឹង OPPO Reno10 5G ដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ OPPO Reno10 Pro 5G បានប្រើប្រាស់សេនស័រ SONY ទាំងអស់ដែលផ្តល់ឲ្យការថតរូបទាំងនៅលើកាមេរ៉ាមុខនិងក្រោយច្បាស់គ្រប់ពេលវេលាប្រៀបដូចប្រើកាមេរ៉ាអាជីព។ រីឯថាមពលថ្មទំហំ 4600mAh និងកម្លាំងសាកថ្មលឿនរហូតដល់ 80W SUPERVOOC សាកពេញ 100% ក្នុងពេលត្រឹមតែ 28នាទីប៉ុណ្ណោះ។​ បន្ថែមពីនេះ វាមានសមត្ថភាពប្រតិបត្តិការកាន់តែប្រសើរ ជាមួយនឹងឈីបគ្រប់គ្រងថាមពល SUPERVOOC S ផ្តាច់មុខនិងដំបូងនៅលើ OPPO ផងដែរ។ បើនិយាយពីកម្លាំងប្រតិបត្តិការវិញបំពាក់ជាមួយឈីប Qualcomm ® Snapdragon 778 5G ដ៏ល្បីល្បាញទទួលស្គាល់លើកម្លាំងប្រតិបត្តិការលើពិភពលោក។

Photo_2023 08 06_20 37 39

ជាមួយនឹងតម្លៃកាន់តែពិសេស! កក់ទុកមុននូវសមាជិកថ្មីរបស់ OPPO Reno10 Series 5G ទាំងពីរម៉ូដែល Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 ចាប់ពីថ្ងៃទី 7 រហូតដល់ថ្ងៃទី 12 ខែសីហា ឆ្នាំ2023 មានការថែមជូនកាដូតម្លៃ $182 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល1ឆ្នាំ តម្លៃ$89, កាតាបដ៏ស្រស់ស្អាត តម្លៃ$39 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 6ខែ។ តោះចាំអីទៀត!

Photo_2023 08 06_20 37 43

Photo_2023 08 06_20 37 46

Photo_2023 08 06_20 37 50

Photo_2023 08 06_20 37 53

Photo_2023 08 06_20 37 57

Photo_2023 08 06_20 38 01

Photo_2023 08 06_20 38 04