Lenin ជាប្រមុខរដ្ឋនៃគណបក្ស កុម្មុនីសយ៍ រុស្សុី ឬ Bolsheviks! ចុះ Bolsheviks មានដើមកំណើតយ៉ាងណា ?

ក្នុងប្រវត្តិសាស្ត្រពិភពលោកសព្វថ្ងៃ មានមនោគមវិជ្ជាពីរប្រភេទដែលមាននយោបានខុសគ្នាស្រឡះ ដែលម្ខាងប្រកាន់របបមូលធននិយម ម្ខាងប្រកាន់របបកសិករ ដែលកសិករជាអ្នកកាន់អំណាច ដែលរបបទាំងពីរជារបបផ្ទុយគ្នាស្រឡះ និងបង្កអោយមាការមើលមុខគ្នាមិនចំ ដូចយើងដឹងស្រាប់ដែលបច្ចុប្បន្នមាន ប្រទេស រុស្សុី ដែលប្រកាន់របបកុម្មុនីស និង សហរដ្ឋអាមេរិច ប្រកាន់យករបបសេរី ហើយប្រទេសទាំងពីរ តែងមានជម្លោះគ្នាដែលបង្កអោយមានសង្គ្រាមត្រជាក់ ដែលជះឥទ្ធិពលដល់ប្រទេសផ្សេងៗនៅលើពិភពលោកនេះ ។

ស្តែងពី របបកុម្មុនីស ដែលមានប្រវត្តិចេញពី ទស្សនះវិទូ កាលមាក្ស៍ ដែលមានសញ្ជាតិដើមជាជនជាតិ អាល្លឺម៉ង់ បានផ្លាស់ទីទៅនៅប្រទេសបារាំង ក្នុងកំឡុងឆ្នាំ ១៨៤៥ ដែលសម័យកាលនោះ ប្រទេសបារាំងជាប្រទេសដែលសម្បូរទៅដោយ ទស្សនះវិទូ រួមទាំងអ្នកសង្គមនិយមជ្រុលមួយក្រុម ដែលគេអោយឈ្មោះថា កុម្មុនីស ។ នៅទីនោះ កាលម៉ាក្ស៍ (Karl Marx) បានជួបជាមួយនឹងទស្សនវិទូម្នាក់ទៀត ដែលជាអ្នកឆ្វេងនិយមដូចគ្នា នោះគឺ អង់ហ្គេល (Engel) ដោយត្រូវចិត្តត្រូវថ្លើមគ្នាពួកគេក៏ក្លាយជាមិត្តជិតស្និទ្ធបំផុត ហើយក្រោយមកទៀតពួកគេក៏បានទៅនៅអង់គ្លេស ហើយបានសរសេរសៀវភៅមួយដែលនិយាយពី គោលគំនិត របបកុម្មុនីស ឬគោលគំនិតនៃបក្ស កុម្មុនីសយ៍ ហើយត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ ១៨៤៨ ហើយវាក៏បានក្លាយជាសៀវភៅមួយដែលមានឥទ្ធិពលនយោបាយ កុម្មុនីសយ៍ ជាពិសេស គឺមានឥទ្ធិពលទៅលើ បុរសខ្លាំងរបស់ រុស្សុី គឺ វ្លាឌីមៀរ ឡេនីន (Vladimir Lenin) ។

ឡេនីន ជាជីតារបស់ វ្លាឌីមៀរ ពូទីន (Vladimir Putin) ហើយជាស្ថាបនិកនៃបក្សកុម្មុនីសយ៍របស់ រុស្សុី ។ ឡេនីន ជាឥស្សរជនដែលមានឥទ្ធិពលមួយរូប ហើយក៏ជាអ្នកនយោបាយដ៏ចម្រូសចម្រាស់ផងដែរ ។ ឡេនីន ក្រោយពីត្រឡប់ពីការនរិទេសខ្លួននៅតំបន់ សុីបេរី អស់រយះពេល ៣ឆ្នាំ ឡេនីន ក៏បានប្រឡូកចូលទៅក្នុងនយោបាយ និងអនុវត្តសកម្មភាពបដិវត្តន៍ខ្លាំងជាងមុនរហូតបានជាប់ឈ្មោះទៅក្នុងចំណោមជួរថ្នាក់ដឹក នាំនៃបក្សពលករ រុស្សុី  ក៏ប៉ុន្តែដោយមានជម្លោះនៅក្នុងបក្ស នៅឆ្នាំ ១៩១២ ក្រុមរបស់ ឡេនីន ក៏ផ្តាច់ខ្លួនទៅបង្កើតជាចលនាបដិវត្តន៍ថ្មី ដែលប្រកាន់នូវគំនិតដាច់ខាត "ថាដើម្បីបង្កើតសង្គមរុស្សុីមួយយុត្តិធម៍ គេចាំបាច់ត្រូវតែបំបាត់ចោលអោយអស់នូវវណ្ណះសក្តិភូមិ ហើយប្រគល់អំណាចទៅអោយកម្មករ និងកសិករជាអ្នកគ្រប់គ្រងដោយផ្ទាល់វិញ" ។

ក្រោយមកទៀត ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ឡេនីន ដែលក្រោយពីទទួលបានអាជ្ញាធរចាប់ដាក់ពន្ធធនាគារអស់មួយរយះពេលខ្លីក៏បានរត់ចេញពី រុស្សុី ហើយនិរទេសខ្លួនទៅនៅប្រទេស ស្វីស ក៏ប៉ុន្តែនៅទីនោះ ឡេនីន ក៏នៅតែបន្តធ្វើសកម្មភាពនយោបាយ ប្រឆាំងនឹងរបបដឹកនាំបែប មូលធននិយម និងចក្រពត្តនិយម ដោយបានសរសេរសៀវភៅមួយដែលមានចំណងជើងថា "សង្គ្រាម វាគឺជាលទ្ធផល នៃមូលធននិយម អន្តរជាតិ" នៅឆ្នាំ ១៩១៦ ។

នៅឆ្នាំ ១៩១៧ នៅពេលដែល រុស្សុី ត្រូវទទួលរងការខូចខាតខ្លាំងដោយសង្គ្រាមលោកលើកទី ១ ចលនាប្រឆាំងនឹងរដ្ឋាភិបាល រុស្សុី ក៏បានរាលដាលទៅជាចលនាបដិវដ្ដន៍ គឺបដិវត្តន៍ខែកុម្ភះ ហើយឈានទៅធ្វើការ ផ្តួលរលំស្តេច សាល នីកូលាស់ទី ២ ។ ២ខែ ក្រោយបដិវត្តន៍ ឡេនីន ដែលនៅពេលនោះមានការជួយជ្រុំជ្រែងពី អាល្លឺំម៉ង់ ក៏បានបញ្ឈប់ការនីរទេសខ្លួននៅ ស្វីស ហើយធ្វើដំណើរត្រឡប់មកក្នុងប្រទេស រុស្សុី វិញ នៅពេល នោះ អាល្លឺម៉ង់ ជួយ ឡេនីន ដោយសារតែ អាល្លឺម៉ង់ មើលឃើញថា ឡេនីន គឺជាអ្ន

59aec46685600a3ab020c822

កប្រឆាំងដែល រុស្សុី ប្រឡូកខ្លួនចូលទៅក្នុងសង្គ្រាមលោក ដូច្នេះ អាល្លឺម៉ង់ រំពឹងថា ឡេនីន អាចនឹងធ្វើអោយអន្តរាគមន៍របស់កង ទ័ព រុស្សុី ក្នុងសង្គ្រាមលោកលើកទី១ ត្រូវធ្លាក់ចុះខ្សោយ ។ នៅពេលវិលត្រឡប់មកដល់ រុស្សុី វិញភ្លាម ឡេនីន បានចាប់ផ្តើមធ្វើការប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្នរបស់ រុស្សុី ដែលកើតចេញពីបដិវត្តន៍ខែ កុម្ភ ។ ប៉ុន្មានខែក្រោយមកទៀត ឡេនីន បានដឹកនាំបដិវត្តន៍ថ្មីមួយទៀត គឺបដិវត្តន៍ ប៊ុលហ្សេវិក (Bolsheviks) ឬបដិវត្តន៍ ខែតុលា ដែលតាមពិតត្រូវបានមនុស្សទូទៅចាត់ទុកថាជារដ្ឋប្រហារទម្លាក់រដ្ឋាភិបាលបណ្តោះ អាសន្ន ហើយបង្កើតរបប កុម្មុយនីស៍ មួយជំនួសវិញ ដោយមាន ឡេនីន ជាប្រមុខរដ្ឋ ។

រក្សាសិទ្ធិដោយ ស្តេចផារាអង់