មកស្គាល់ពី Alexander The Great អធិរាជដ៏អស្ចារ្យ នៃអាណាចក្រក្រិច

ម៉ាសេដន (Macedonian) គឺជាប្រទេសមួយដែលកកើតឡើងក្រោយសម័យកាល ក្រិច គឺនៅឆ្នាំ ៨០០ មុនគ្រឹសករាជ ហើយសព្វថ្ងៃតំបន់នេះគឺជាតំបន់ស្វយ័តរបស់ ក្រិច ។

Alexander កាលពីសម័យកាលបុរាណ គឺជាកូនសិស្សរបស់ អារីស្តូត ដែលជាទស្សនវិទូរបស់ ក្រិច ។ Alexander ដែលមានវ័យត្រឹម ២០ឆ្នាំ បានឡើងគ្រងរាជ ក្រោយពីបិតាត្រូវគេលបធ្វើឃាត នៅឆ្នាំ ៣៣៦មុន គ្រឹសករាជ។ Alexander គឺជាបញ្ញវន្តមួយរូប ដែលមានជំនាញខាងកំណាព្យ និងទស្សនវិជ្ជា ហើយក៏ជាមនុស្សពូកែខាងសិកសង្គ្រាមផងដែរ គឺជំនាញខាងទ័ពសេះ ។

Alexgreat18

ក្រោយពីបានឡើងគ្រងរាជសម្បត្តិភ្លាម បញ្ហាដែលជាកត្តាធ្វើអោយ Alexander ឈឺក្បាលនោះ គឺរកដំណោះស្រាយបញ្ចប់វិវាទផ្ទៃក្នុង ដើម្បីរួបរួមបុរីរដ្ឋក្រិចឡើងវិញ ហើយវិធីដ៏ល្អបំផុត គឺត្រូវស្វែងរកសត្រូវរួមមួយ ហើយសត្រូវសួរពូជរបស់ ក្រិច នៅពេលនោះ គឺ អាណាចក្រ ពែក្យ ។ ក្រោយពីបាននឹកឃើញវិធី Alexander បានប្រមែរប្រមូលទ័ព ក្រិច ទាំងអស់ដើម្បីប្រយុទ្ធសងសឹកនឹង អាណាចក្រ ពែក្យ ដែលបានឈ្លានពាន ក្រិក កាលអតីតកាល ។

ដោយសារតែ អាណាចក្រ ពែក្យ ជាសត្រូវចាស់របស់ ក្រិច ហើយ ម៉ាសេដន (Macedonian) គឺជាផ្នែកមួយរបស់ ក្រិច កងទ័ព ក្រិច ក៏បានប្រមូលគ្នា ចេញទៅតាម Alexander ក្នុងការធ្វើសង្គ្រាម ទល់នឹងអាណាចក្រ ពែក្យ ដោយគេចាត់ទុកថានេះជាសង្គ្រាមរវាង ក្រិច និងពែក្យ ។

Alexander បានវាយបំបាក់កងទ័ព ពែក្យ នៅម្តុំ តួគី ហើយបន្តវាយចុះទៅទិសខាងត្បូង ចូលកាន់កាប់ ​ប្រទេស លីបង់ សិរី អុីស្រាអែល អេហ្សីប បាបីឡូន(អុីរ៉ាក់ បច្ចុប្បន្ន) និងចុងក្រោយចូលទៅដល់ទឹកដី ពែក្យ តែម្តង ដែលបច្ចុប្បន្ន ជាទឹកដីរបស់ អីរ៉ង់ ។

01 Alexander The Great 113449937.ngsversion.1549306802336.adapt.1900.1

ក្រោយពីវាយបំបាក់ ពែក្យ រួច Alexander បានប្រកាសខ្លួនជា អធិរាជរបស់ពិភពលោក ជំនួសអោយអធិរាជរបស់ ពែក្យ ។ ក្រោយពីបានកាន់កាប់ ក្រិចទាំងមូលហើយ Alexander នៅមិនស្ងប់ចិត្ត បានវាយដណ្តើម យកដែនដីចាប់ពីតំបន់ដើមបូព៍ា រហូតដល់ អាសុី ក៏ប៉ុន្តែ Alexander ត្រូវជាប់គាំងត្រឹម ឥណ្ឌា គឺនៅម្តុំ Newdaily នៃប្រទេស ឥណ្ឌា បច្ចុប្បន្ន ក៏ព្រោះតែកងទ័ពរបស់ Alexander ចាប់ផ្តើមធុញទ្រាន់នឹងសង្គ្រាម ម្យ៉ាងសត្រូវរបស់ Macedonian ដែលជា ពែក្យ ត្រូវដួលរលំ ក៏គ្មានហេតុផលអ្វីដែលកងទ័ពទាំងនេះត្រូវធ្វើសង្គ្រាមទៀតឡើយ ។ ដោយគ្មានជំរើស Alexander បានដកកងទ័ពចេញពី ឥណ្ឌា ហើយធ្វើដំណើរវិលត្រឡប់ ក្រោយវិញ គឺមក បាប៊ីឡូន ទីដែលព្រះអង្គចង់តាំងរាជធានីសម្រាប់ព្រះអង្គ គឺរាជធានីរបស់ពិភពលោក ។

រក្សាសិទ្ធិដោយ ស្តេចផារាអង់

Greece 1 696x473