បរាជ័យរបស់ ណាប៉ូឡេអុង នៅ រុស្សុី និងប្រវត្តិសាស្ត្រច្រំដែរ របស់ ហុីត្លែ នៅ រុស្សុី

នៅលើពិភពលោកនេះ ប្រទេសដែលមានអាកាសត្រជាក់មានច្រើនណាស់ គ្រាន់តែប្រទេសខ្លះត្រជាក់តិច ត្រជាក់ច្រើន វាអាស្រ័យទៅតាមលក្ខណះភូមិសាស្ត្រ ក៏ដូចជាទ្វីបអង់តាតិច ដែលជាតំបន់ត្រជាក់បំផុតនៅ លើពិភពលោកនេះ ។

ប្រទេស រុស្សុី ជាប្រទេសដែលមានអាកាសធាតុ ដែលមានលេខរៀងទី៣ បន្ទាប់ពី អង់តាតិច និង ការហ្សាក់ស្ថាន ហេតុផលនេះហើយទើបមិនងាយមានប្រទេសណាអាចឈ្លានពាន រុស្សុី បានឡើយ ។ យើងអាចដឹងពី ឧទាហរណ៍ស្រាប់នៃ ណាប៉ូឡេអុង បូណាផាត ដែលបរាជ័យយ៉ាងអាម៉ាស់ និងត្រូវគេនិរទេសខ្លួន លើសពីនេះទៅទៀត ប្រទេសដែលស្ថិតនៅក្រោមការត្រួតត្រារបស់ ណាប៉ូឡេអុង ក៏ចាប់ផ្តើមរើបំរាស់ ក្រោយពីកងទ័ព របស់ ណាប៉ូឡេអុង ចាប់ផ្តើមធ្លាក់ទន់ខ្សោច ។ នេះជាមេរៀនមួយដែលគ្រប់ប្រទេសទាំងអស់ត្រូវសម្រេចចិត្តអោយច្បាស់មុននឹងឈ្លានពានរុស្សុី ។

ងាកមកសង្គ្រាមដើមសតវត្សន៍ទី២០ ម្តង ក្នុងកំឡុងសង្គ្រាមលោកលើកទី២ ក្រោយពីការចរចារបក្ខសម្ព័ន្ធត្រីភាគីត្រូវជាប់គាំង អាហ្វដុល ហុីត្លែ ក៏បើកការវាយប្រហារទៅលើ រុស្សុី ដែលមានចំនួនទ័ព ៣លាន់នាក់ រថក្រោះ ៣ពាន់គ្រឿង និងយន្តហោះជាង ៦ពាន់គ្រឿង ដែលចែកជាបីកងពល បានបើកការវាយប្រហារទៅលើ រុស្សុី ដោយបើកមុខនៅលើផ្ទៃដី ៩០០០គីឡូម៉ែត្រ នាថ្ងៃអាទិត្យ ទី ២២ ខែមីថុនា ឆ្នាំ ១៩៤១ ក្រោមប្រតិបត្តិការដែល ហុីត្លែ ហៅថា Barbarossa ។ ជាការពិតណាស់ រុស្សុី ជាមហាអំណាចមួយមិនចាញ់ អាល្លឺម៉ង់ ឡើយ ហើយវាក៏មានផលវិបាកដើម្បីវាយឡុក រុស្សុី ។ សង្គ្រាមនេះត្រូវអូសបន្លាយរយះពេល ៤ឆ្នាំ អាល្លឺម៉ង់ មិនអាចយកឈ្នះ រុស្សុី ហើយក៏ត្រូវជួបផលវិបាកដោយកងទ័ពសម្ព័ន្ធមិត្ត ហុីត្លែ ក៏បរាជ័យយ៉ាងដំណុំនៅសមរភូមី Starlinggrad ។

ប្រវត្តិសង្គ្រាមមួយនេះ អាចអោយយើងដឹងថា "បើចង់វាយកាន់កាប់ពិភពលោក រុស្សុី មិនមែនជាប្រទេសដែលយើងត្រូវរំលងឡើយ" ព្រោះប្រជាជនស្ទើរ ៩០ភាគរយនៅលើផែនដីនេះ នឹងមិនអាចសាំនឹងអាកាស ធាតុដ៏ត្រជាក់នៅ រុស្សុី ឡើយ ។

គួរយ៉ាងក្នុងសង្គ្រាមរបស់ ជេនហ្សុីខាន់ គាត់មានគំនិតដ៏ពិសេសមួយ ក្នុងការឈ្លានពានប្រទេសដែលត្រជាក់ខ្លាំង ប្រជាជន អាសុី ច្បាស់ជាមិនអាចសាំនឹងអាកាសធាតុនេះឡើយ គាត់បានបញ្ជាអោយកងទ័ពទាំង អស់ងូតទឹកត្រជាក់ ដើម្បីអោយខ្លួនឡើងកម្តៅ ធ្វើដូច្នេះហើយទើបកងទ័ពអាចតស៊ូក្នុងសង្គ្រាមនារដូវត្រជាក់បាន ។

រក្សាសិទ្ធិដោយ ស្តេចផារាអង់

107706782.0.0