ហេតុអ្វី អេស្បាញ មិនចេញមុខធ្វើសង្គ្រាមលោកលើកទី២

ជាទូទៅមនុស្សទាំងឡាយតែងលឺឈ្មោះប្រទេសដែលស្ថិតនៅប្លុកមហាអំណាចពិភពលោកនៃសង្គ្រាមលោកលើកទី២ ដែលមាន អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្សុី និងសហរដ្ឋអាមេរិច តែច្បាស់ជាមិនលឺពី អេស្បាញ ទេ ។ អេស្បាញ ជាប្រទេសមួយដែលមនុស្សទូទៅស្គាល់ និងចំណាំ តាមរយះទេសភាពដ៏ស្អាត និងសម្បូរទៅពិភពបាល់ទាត់ តែបែរជាអវត្តុមានក្នុងសង្គ្រាមលោកលើកទី ២ ។

Francisco Franco ជាប្រមុខដឹកនាំនៃប្រទេស អេស្បាញ តាមពិតទៅ អេស្បាញ ជាប្រទេសដែលស្ថិតនៅក្រោមការត្រួតត្រារបស់ បារាំង ក្រោយពេលដែលបាន បារាំង ដួលរលំ អេស្បាញ បានធ្វើការចរចារជាសម្ងាត់ ជាមួយ ហុីត្លែ នៅទីក្រុង Hendaye ក្នុងជំនួបក្នុងការចូលរួមសម្ព័ន្ធនៃ អំណាច Axis Powers ។ ពិតណាស់ ក្រោយពេល បារាំង ដួលរលំ អេស្បាញ ប្រកាសខ្លួនថាជារដ្ឋឯករាជ តែបានលបជួយ ហុីត្លែ ជាសម្ងាត់ ។ លើស ពីនេះទៅទៀត អេស្បាញ ជាប្រទេសដែលនាំចេញនូវវត្ថុធាតុម្យ៉ាង Tunsteng សម្រាប់ផលិតអាវុធយ៉ាងច្រើនទៅ អាល្លឺម៉ង់ ដែលកត្តាទាំងនេះបានជំរុញអោយ អេស្បាញ ប្រកាសខ្លួនជារដ្ឋ អព្យាក្រិត ប្រកបដោយ សុពលភាព ។

ម្យ៉ាងវិញទៀត ក្នុងសង្គ្រាមឈ្លានពានជាមួយ រុស្សុី អេស្បាញ បានយល់ព្រមជួយ ហុីត្លែ ដោយបញ្ជូនកងកម្លាំងស្ម័គ្រចិត្តទៅជួយវាយលុកប្រទេស រុស្សុី ដោយដាក់លក្ខខណ្ឌ

Spanish War

មិនបញ្ជូនទ័ពទៅវាយជាមួយ សម្ព័ន្ធមិត្តឡើយ  ដែលកត្តាទាំងនេះបានធ្វើអោយ អេស្បាញ រួចខ្លួនពីច្បាប់ សកលលោក និងមិនត្រូវបាន ហុីត្លែ ឈ្លានពានដោយហិង្សារណាមួយឡើយ ។

អេស្បាញ ជាប្រទេសដែលមើលពីសម្បកក្រៅជាប្រទេសដែល អព្យាក្រិត តែបានលបលួចជួយ ហុីត្លែ ជាច្រើនដង មូលហេតុនេះហើយទើបប្រទេសនេះមិនត្រូវបានអនុញ្ញាតិអោយចូលអង្គការសហប្រជាតិឡើយបើ គិតមកត្រឹមឆ្នាំ ១៩៥០ ។

រក្សាសិទ្ធិដោយ ស្តេចផារ៉ាអង់