មកស្វែងយល់ពីពាក្យ « ជប៉ុនបានដាស់យក្សឱ្យភ្ញាក់ពីដំណេក » ថាមានន័យយ៉ាងណា ក្នុងសង្គ្រាមលោកលើកទី២

អ្នកដែលចូលចិត្តមើលរឿងប្រវត្តិសាស្ត្រ ឬមើលភាពយន្តដែលនិយាយពីប្រវត្តិសាស្ត្រសង្គ្រាមលោក លើកទី២ ប្រាកដជាធ្លាប់លឺពាក្យមួយម៉ាត់ ជាពិសេសនៅក្នុងខ្សែភាពយន្តរឿង " Mid Way "  ដែលជា វណ្ណកម្មរបស់ Liongate ដែលចាក់បញ្ចាំងនៅចុងឆ្នាំ ២០១៩ ដែលជាសង្គ្រាមផ្លូវទឹករវាងមហាអំណាចសហរដ្ឋអាមេរិក និងចក្រភពជប៉ុន ។ " យក្ស " សម្តៅទៅលើមហាអំណាច ដែលមានរឹទ្ធានុភាព តែមិនសូវបញ្ចេញថ្វីដៃនៅលើសមរភូមិណាមួយឡើយ ។

សហរដ្ឋអាមេរិក ជាដែនទ្វីបដែលនៅឆ្ងាយ មានសមុទ្រពីរព័ទ្ធជុំវិញ គឺមហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាសុីហ្វិច ដោយសារតែមូលហេតុនេះហើយ ទើបបណ្តាប្រទេសមហាអំណាច ក៏ដូចជា ហុីត្លែ ចាត់ទុកដែនដីអាមេរិក ជាទីតាំងចុងក្រោយ ដើម្បីឈ្លានពាន និងកាន់កាប់ ។

New Project(2)

នេះជាកត្តាចំនួន៤ ធំៗ ដែលធ្វើឱ្យអាមេរិក ក្លាយជា " យក្ស " ដែលប្រទេសមហាអំណាចផ្សេងទៀត មិនគួរដាស់ ៖

-ក្នុងសម័យសង្គ្រាមលោកលើកទី១ ជាម្ចាស់បំណុលនៃបណ្តាប្រទេសមហាអំណាចដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ ហើយត្រឹមរយៈពេលត្រឹមមួយប៉ព្រិចភ្នែក ធានាពាណិជ្ជកម្មធំបំផុតលែងមានទីតាំងនៅអង់គ្លេសដូចមុនទៀតហើយ គឺនៅសហរដ្ឋអាមេរិក ដែលជាហេតុធ្វើឱ្យអាមេរិកក្លាយជា មហាអំណាចពាណិជ្ជកម្មធំបំផុតនៅលើពិភពលោក ។

-ក្នុងសង្គ្រាមលោកលើកទី១ ទោះបីជាអាមេរិកមិនមានកម្លាំងទ័ពច្រើន តែមានសមត្ថភាពអាចកែនទ័ពបានយ៉ាងច្រើនក្នុងរយៈពេលខ្លី ម្យ៉ាងវិញទៀត អាមេរិកក៏មានរោងចក្រផលិតអាវុធធន់តូច និងធំ ដែលជាអាវុធទំនើប និងមានសមត្ថភាពប្រហាក់ប្រហែលនឹងអាវុធរបស់ ណាសុី ក្នុងសម័យសង្គ្រាម លោកលើកទី២ ។

-អាមេរិក ជាម្ចាស់ជំនួយ ម្ចាស់បំណុល នៃបណ្តាប្រទេសមហាអំណាចទាំង ៤ រួមមាន រុស្សុី បារាំង អង់គ្លេស និង អាល្លឺម៉ង់ ។

-អាមេរិក ជាដែនទ្វីបដែលពិបាកវាយលុកបំផុត ព្រោះសព្វាវុធសម័យនោះ មិនទាន់មានទំនើបកម្ម ដែលអាចឱ្យបណ្តាប្រទេសមហាអំណាចណាមួយអាចឈ្លានពានអាមេរិក ត្រឹមរយៈពេលខ្លីបាននោះទេ ។

Honcho Ww

កត្តាទាំងនេះហើយ ដែលធ្វើឱ្យ អាមេរិក ក្លាយជាតំបន់ចុងក្រោយជានិច្ចក្នុងការឈ្លានពានពីមហាអំណាចលោកខាងកើត ក៏ដូចជា អាហ្វដុល ហុីត្លែ ។ អាមេរិក និង រុស្សុី ជាដែនដីដែលមានភូមិសាស្ត្រ អំណោយផលក្នុងការពារ ដែលជាហេតុធ្វើឱ្យប្រទេសទាំងពីរនេះ ជាប្រទេសដែលមិនងាយនឹងរងឥទ្ធិពលសង្គ្រាមឡើយក្នុងសម័យសង្គ្រាមលោកលើកទី១ និងទី២ ។ ប៉ុន្តែដោយឡែក រុស្សុី ទោះបីជាមានអាកាសធាតុត្រជាក់ខ្លាំង ដែលគ្មានទាហាននៃមហាអំណាចណាទ្រាំបានក៏ដោយ តែ រុស្សុី ក៏ធ្លាប់ទទួលរងការវាយប្រហារពី ហុីត្លែ ដែលទទួលលទ្ធផលសឹងតែបាត់បង់ទឹកដីទៅហើយ ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ។

រក្សាសិទ្ធក្នុងស្រុក ដោយ៖ ស្តេចផារ៉ាអង់