តោះ! មកដឹងពីសារៈប្រយោជន៍របស់ ប្រទាលកន្ទុយក្រពើ ទាំងអស់គ្នា!

ប្រទាលកន្ទុយក្រពើ ដែលភាសាអង់គ្លេស គេហៅវាថា Aloe vera ដែលនិយមឃើញប្រជាជនកម្ពុជាដាំ ជារុក្ខជាតិលម្អ នៅតាមផ្ទះ ឬតាមដីទំនេរ។ រុក្ខជាតិប្រភេទនេះវាផលិតជា Gel ឬអាចហៅថាជាសាច់ប្រទាល គេច្រើនយកវាទៅប្រើប្រាស់ធ្វើបង្អែម ឬកិនជាទឹកផឹក។

Aloe Vera Puro1 750x500

Gel របស់វានេះដែរ គេឃើញប្រើ ក្នុងការលាបលើរបួស ឬការរលាកភ្លើង។ ប្រទាលកន្ទុយក្រពើនេះវាផ្ទុកទៅដោយសារធាតុមានប្រយោជន៍ជាច្រើនដូចជា វីតាមីន A , C , E , B12 និង B9 ព្រមទាំងសារធាតុ កាល់ស្យូម ទង់ដែង ម៉ាញ៉េស្យូម មង់កាណែស ប៉ូតាស្យូម សូដ្យូម និងសង្ក័សី។ សារធាតុទាំងនេះវាមានសារៈប្រយោជន៍ដល់រាងកាយមនុស្សជាច្រើនដូចជា ៖

១. ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងបាត់តេរី

__opt__aboutcom__coeus__resources__content_migration__mnn__images__2016__06__aloe Vera Gel Adbafef277354b7a865659b5570be73f

ប្រទាលកន្ទុយក្រពើ វាផ្ទុកពពួក Polyphenols។ សារធាតុនេះវាមានសារៈសំខាន់ណាស់ក្នុងតួនាទីប្រឆាំងនឹងអុស ស៊ីតកម្ម សារធាតុនេះវាទប់ទល់នឹងរ៉ាឌីកាល់សេរី ឬសារធាតុវិទ្យុសកម្មនានាពីខាងក្រៅ។ សារធាតុ Polyphenols នេះដែរ វាអាចជួយបង្អាក់ការកកើតបាត់តេរី ឬអាចប្រើជា antispectic ក្នុងការបញ្ចៀសការឆ្លងមេរោគចូលទៅក្នុងខ្លួនមនុស្សតាមរយៈរបួស។

២. ពន្លឿនការផ្សះរបួស

Aloe Vera Juice 700x700_01 500x500

មានមនុស្សជាច្រើនដែលប្រើប្រទាលកន្ទុយក្រពើ ជាថ្នាំសម្រាប់ផ្សះរបួសដែលបង្កពីការរលាក ដោយការរលាកភ្លើង ឬការរលាកពីពន្លឺព្រះអាទិត្រ។ ប្រទាលកន្ទុយក្រពើសម្បូរទៅដោយជាតិទឹក បូកផ្សំជាមួយសារធាតុ Polyphenols ដែលវាផ្ទុកក្នុង ឮប្រទាលកន្ទុយក្រពើ វាអាចប្រើជាថ្នាំផ្សះរបួសបឋមបានផងដែរ។

៣. ចំនួយស្បែក និងបង្ការភាពជ្រីវជ្រួញ

Aloe Vera1

Gel ឬសាច់របស់ប្រទាលកន្ទុយក្រពើ វាជួយថែរក្សាស្បែក ការពារភាពចាស់ និងជួយបំបាត់ស្នាមជ្រីវជ្រួញ។ Gel របស់វាក៏ជួយក្នុងការផលិត collagen នៅក្នុងស្បែក និងធ្វើឱ្យស្បែកតឹងណែនផងដែរ។

៤. ជួយរក្សាតុល្យភាព ស្ករក្នុងឈាម

Herbal Dynamics Beauty Aloe Acne_2048x.progressive

មនុស្សជាច្រើនបានប្រើប្រទាលកន្ទុយក្រពើ សម្រាប់គ្រប់គ្រងលើជំងឺទឹកនោមផ្អែម ដោយសារតែវាជួយដល់ដំណើរការ អាំងស៊ុយលីន ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។ មានការសិក្សាមួយចំនួនបានបញ្ជាក់ថា ប្រទាលកន្ទុយក្រពើជួយដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមកម្រិតដំបូងបាន ដោយវាអាចធ្វើឱ្យជាតិស្ករក្នុងឈាមមានស្ថិរភាព៕

Aloe vera: 8 health benefits (medicalnewstoday.com)

ប្រែសម្រួល ៖ Mythical Brid / ក្នុងស្រុក