ឈប់ព្រងើយដាក់គេទៀតទៅ បើខាងប្រុសមានទង្វើទាំងបីនេះ ល្មមគិតគូរហើយ

ក្តីស្រលាញ់អាចកើតឡើងដោយមិនដឹងខ្លួនបាន ហើយការសារភាពស្នេហ៍ក៏មានច្រើនបែបច្រើនសណ្ឋានដែរ ដូចជាបុគ្គលខ្លះសារភាពដោយផ្ទាល់ បុគ្គលខ្លះផ្ញើសារទៅប្រាប់ រីឯបុគ្គលខ្លះវិញអាចធ្វើជាទង្វើសម្រាប់ប្រាប់ជាសញ្ញាឱ្យអ្នកម្ខាងទៀតដឹងក៏ថាបាន។ ដូច្នេះដើម្បីចង់ដឹងកាន់តែច្បាស់ថា ទង្វើអ្វីខ្លះដែលមនុស្សប្រុសគេផ្តល់សញ្ញាប្រាប់ដល់អ្នកនោះ តោះ! មកអានទាំងអស់គ្នា។

១. គេជឿជាក់លើអ្នកដោយគ្មានលក្ខខ័ណ្ឌ

ជួនកាល អ្នកតែងតែឆ្ងល់ថា ទោះជាអ្នកនិយាយលេងសើច ឬនិយាយការពិត ហេតុអ្វីបានជាគេចេះតែជឿជាក់អ្នកម្ល៉េះ នេះមកពីគេចាត់ទុកអ្នកជាមិត្ត ឬមួយយ៉ាងណា តែតាមពិតទៅ មិនទាំងស្រុងនោះទេ ពេលដែលមនុស្សប្រុសម្នាក់លួចស្រលាញ់អ្នក គេចង់ដឹងពីដំណឹង និងរឿងរ៉ាវដែលបានកើតឡើងលើខ្លួនរបស់អ្នក ហើយគេក៏រីករាយស្តាប់អ្វីដែលអ្នកនិយាយប្រាប់គេដែរ គេនឹងជឿជាក់ចំពោះអ្វីដែលអ្នកបាននិយាយប្រាប់គេទាំងស្រុង ។

75b1535fe212a3e7ab93551fcc4d0210

២. គេប្រឹងប្រែងដើម្បីអ្នក

តើគេប្រឹងប្រែងអ្វីទៅ? អាចនិយាយបានថា បើថ្ងៃមួយគេឃើញអ្នកផុសស្ទេតថឺ ឬគ្រាន់តែបង្ហើបថា “ខ្ញុំចង់បាន iphone 13 pro max តែគ្មានសមត្ថភាពទិញ ឬក៏គេឃើញអ្នកផុសនៅក្នុង facebook ឬIG ថាអ្នកចង់បានរបស់នេះខ្លាំងណាស់” មិនយូរប៉ុន្មានផង ឬក៏នៅក្នុងពិធីខួបកំណើតរបស់អ្នក គេនឹងជូនរបស់នេះដល់អ្នក។ ទោះជាសមត្ថភាពគេមិនដល់អាចទិញរបស់ទាំងនេះបានក៏ដោយ ក៏គេនៅតែប្រឹងប្រែងដើម្បីបំពេញតម្រូវការរបស់អ្នកដែរ ហើយទង្វើទាំងនេះបង្ហាញយ៉ាងច្បាស់ថា អ្នកជាមនុស្សសំខាន់នៅក្នុងចិត្តរបស់គេហើយ។

42937c4603e5d28c2338a336fe4bb118

៣. អ្នកនៅកន្លែងណាតែងមានវត្តមានគេជានិច្ច

បញ្ហានេះមនុស្សមួយចំនួនមិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ តែងតែយល់ថានេះជាការចៃដន្យ តើនេះពិតជាការចៃដន្យមែនឬ? ជាធម្មតាឱ្យតែមនុស្សម្នាក់លួចស្រលាញ់គេពិតជាចង់នៅក្បែរគេគ្រប់ពេលវេលា មិនថាទីកន្លែងណាក៏ដោយ បើគេអាចទៅបានគេនឹងទៅភ្លាម។ គេនឹងធ្វើឱ្យអ្នកយល់ថា គេមានចំណូលចិត្តដូចអ្នកដែរ ចូលចិត្តដើរលេង ឬធ្វើរឿងអ្វីដូចអ្នក ឱ្យអ្នកកាន់តែមានអារម្មណ៍ល្អចំពោះគេ៕

អត្ថបទ ៖ Mythical Bird / Knongsrok