ក្នុងរឿងស្នេហាបើអ្នកទាំងពីរ​ មិនត្រូវគ្នាចំណុចទាំង ៣ នេះ កំណត់ថាទាក់ទងគ្នាមិនបានយូរឡើយ

ទំនាក់ទំនងរវាងប្រុសស្រី ចង់បានភាពយូរអង្វែង ភាគច្រើនគឺត្រូវមានភាពស៊ីចង្វាក់គ្នា។ ចំពោះមនុស្សពីរនាក់ដែលមានភាពស៊ីចង្វាក់គ្នា ច្បាស់ណាស់មានផ្នែកជាច្រើនសុទ្ធតែអាចចុះសម្រុងគ្នា បែបនេះអ្នកទាំងពីរទើបអាចរក្សារការរស់នៅចុះសម្រុងបន្តទៅទៀត។ បើអ្នកទាំងពីរមានកន្លែងជាច្រើនដែលមិនស៊ីចង្វាក់ គំនិតមិនស្របគ្នា ច្បាស់ណាស់និយាយឱ្យស្រួលស្តាប់ទៅ សុទ្ធតែយល់ថាជាពាក្យដែលមិនបានការ។

ពួកយើងរស់នៅក្នុងពិភពលោកនេះ ជួបមនុស្សជាច្រើន តែមិនប្រាកដថាពួកគេយល់ពីយើងឡើយ ។ ដូច្នេះហើយ ចំពោះចំណុចទាំង ៣ នេះ បើអ្នកទាំងពីរមិនអាចចុះសម្រុងគ្នាទេនោះ បញ្ចាក់ថាអ្នកទាំងពីរមិនអាចដើររួមគ្នាបានយូរឡើយ។

១. មិនត្រូវគ្នាចំពោះរឿងលុយកាក់

នៅក្នុងសង្គមនេះ មនុស្សគ្រប់គ្នាសុទ្ធតែមានទស្សនៈនៃការចំណាយប្រាក់ផ្ទាល់ខ្លួន។ មិនអាចនិយាយបានថា អ្នកណាខុសអ្នកណាត្រូវទេ មនុស្សគ្រប់គ្នាសុទ្ធតែមានរបៀបនៃការរស់នៅខុសគ្នា។ ប៉ុន្តែចំពោះបញ្ហាលុយកាក់បើនិយាយមិនត្រូវគ្នាទេនោះ ច្បាស់ជាមានទំនាស់មិនឈប់ឡើយ។

មនុស្សពីរនាក់រស់នៅជាមួយគ្នា មិនអាចចៀសផុតពីបញ្ហាលុយកាក់ឡើយ។

បើអ្នកទាំងពីរមានការយល់ខុសគ្នាចំពោះការចាយលុយ ដូច្នេះចំពោះរឿងជាច្រើនក៏មានភាពមិនដូចគ្នាដែរ បែបនេះបើអ្នកទាំងពីរនៅជាមួយគ្នា គឺប្រកាន់តែគំនិតរាងខ្លួន ទាស់ពាក្យសម្ដីគ្នាញឹកញាប់ជាមិនខាន។

មានតែអ្នកទាំងពីរមានភាពស្របគ្នាចំពោះទស្សនៈនៃការប្រើប្រាស់ថវិការទេ ទើបអាចរស់នៅបានកាន់តែល្អប្រសើរ។ បើមនុស្សម្នាក់មិនដាច់ចិត្តចាយលុយ ហើយមនុស្សម្នាក់ទៀតចាយលុយទូលាយ ហើយមានទស្សនៈខ្វែងគំនិតគ្នាជាច្រើន បែបនេះអ្នកទាំងពីរនឹងមិនអាចរស់នៅជាមួយគ្នាបានសុខសាន្តឡើយ។

624b8a3044dee4690cc804d4e87c049b

២. គ្រួសារទាំងពីរមិនចុះសម្រុងគ្នា

មនុស្សពីរនាក់ស្រលាញ់គ្នា អាចនឹងមិនបានពាក់ព័ន្ធផ្នែកជាច្រើន ប៉ុន្តែបើមនុស្សពីរនាក់នៅជាគ្នាហើយ ឱ្យតែមានអ្នកក្រៅមកលូកដៃច្រើនពេក ប្រាកដជាធ្វើឱ្យល្អក់កករជាមិនខាន។ មនុស្សពីរនាក់ ទោះស្រលាញ់គ្នាប៉ុនណា ក៏មិនអាចមើលរំលងគ្រួសាររបស់ខ្លួនដែរ តិច ឬច្រើនក៏គិតដល់ទំនាក់ទំនងគ្រួសារដែរ។

បើអ្នកទាំងពីរសុទ្ធតែមិនទទួលស្គាល់គ្រួសារទាំងសងខាងរៀងខ្លួន នៅក្នុងទំនាក់ទំនងរស់នៅមានរឿងជាច្រើនមិនអាចស្រុះស្រួលគ្នាបានឡើយ ក៏មិនអាចយល់ពីគ្នាដែរ បែបនេះអាចបង្កឱ្យមានទំនាស់ច្រើនកើតឡើង។ ប្រហែលជាកាលគ្រាដំបូងព្រោះតែស្រលាញ់ មានការគោរពគ្នា តែពេលវេលាយូរទៅ ក្តីស្រលាញ់ក៏ប្រែទៅជាសាបរលាបប្រាកដណាស់មានអារម្មណ៍ជាច្រើនដែលមិនអាចលាក់បាំងបាន។

បើភាគីទាំងពីរមិនអាចទទួលយកគ្រួសារទាំងសងខាងតាំងពីដំបូង យល់ល្អកុំបន្តទំនាក់ទំនងមួយនេះច្រើនពេក ពុំដូច្នេះទេ ថ្ងៃក្រោយប្រាកដជាមានថ្ងៃទប់មិនជាប់ជាមិនខាន។ មនុស្សពីរនាក់រស់នៅជាមួយគ្នា ក្រុមគ្រួសារ គឺជាឥទ្ធិពលដ៏ធំមួយ មានពេលខ្លះរវាងអ្នកទាំងពីរមិនសូវជាមានរឿងកើតឡើងប៉ុន្មានទេ តែឆ្លងកាត់ការឆ្កឹះឆ្កាលរបស់គ្រួសារទាំងសងខាង ទោះជាមនោសញ្ចេតនាល្អយ៉ាងណា ក៏អាចបាត់បង់ទៅដែរ។

Be7775f5365d81da314d2cce067adef2

៣. ចំពោះការសន្ទនាប្រាស្រ័យទាក់ទងនិយាយមិនត្រូវគ្នា

មនុស្សពីរនាក់នៅជាមួយគ្នា ប្រហែលមកពីការស្រលាញ់ ឬក៏ភាពថ្មីសន្លាងធ្វើឱ្យឆក់យកដួងចិត្តអ្នកទាំងពីរ។ នៅពេលនោះ ប្រហែលអ្វីក៏សុទ្ធតែល្អ ក៏អាចអធ្យាស្រ័យបាន រណបតាមចិត្តគេ ទោះជាមិនអាចទៅយល់ពីគេបាន ក៏មិនបង្ហាញឱ្យគេដឹងដែរ។ តែពេលនៅជាមួយគ្នារយៈពេលយូរទៅ អ្នកទាំងពីរមិនដឹងនិយាយគ្នាដូចម្តេច បែបនេះវាបានប៉ះពាល់ដល់ស្នេហារបស់អ្នកទាំងពីរ។

ចំពោះអ្នកទាំងពីរដែលមិនអាចឈ្វេងយល់ចិត្តគ្នាបាន ថ្ងៃក្រោយបើនៅជាមួយគ្នា គឺគ្មានប្រធានបទនិយាយគ្នាឡើយ បែបនេះគឺគួរឱ្យខ្លាចណាស់។ អ្នកទាំងពីរនៅជាមួយគ្នា មើលទៅដូចជាគោរពគ្នាណាស់ តាមពិតទៅគឺមិនបានពាក់ព័ន្ធចូលទៅក្នុងបញ្ហារៀងខ្លួន ធ្វើដូចជាអ្នកដទៃ នេះគឺមិនចាំបាច់នៅជាមួយគ្នាឡើយ ព្រោះបែបនេះគ្មានន័យ និងសុភមង្គលឡើយ។

មនុស្សពីរនាក់នៅជាមួយគ្នា តាមពិតទៅអ្វីដែលខ្លាចបំផុតនោះមិនមែនជួបនឹងបញ្ហានោះទេ តែពេលនៅជាមួយគ្នាមិនដឹងនិយាយពីអ្វី អ្នកទាំងពីរសុទ្ធតែមិនព្រមទៅសន្ទនា ទំនាក់ទំនងគ្នា បែបនេះគឺកំពុងសន្សំនូវជម្លោះ ដល់ចុងក្រោយឱ្យតែទ្រាំលែងបាន គឺនឹងផ្ទុះកំហឹងឡើងតែម្តង។ ដូច្នេះហើយ រឿងស្នេហាត្រូវការអ្នកទាំងពីរនិយាយត្រូវរ៉ូវគ្នា អ្នកទាំងពីរសុខចិត្តទៅជជែកគ្នា សន្ទនាគ្នា បើកបេះដូងនិយាយរឿងក្នុងចិត្ត បែបនេះទើបនៅជាមួយគ្នាមានន័យ និងយូរអង្វែង៕

អត្ថបទ ៖ បក្សីទេព / Knongsrok