មិនបាច់សួរនាំអីច្រើនទេ ឃើញតែទង្វើទាំង ៤ នេះហើយ ច្បាស់ណាស់ថា គេមិនបានស្រឡាញ់អ្នកឡើយ

មានរបស់ជាច្រើនសុទ្ធតែប្រែប្រួលទៅតាមពេលវេលា ស្នេហាក៏បែបនេះដែរ។ បើគេគ្រាន់តែនិយាយថាស្រលាញ់អ្នក តែមិនបានបង្ហាញទង្វើអ្វីសោះ នេះប្រាកដជាមិនមែនជាការពិតហើយ ។ ហេតុផលក៏ងាយស្រួលយល់ដែរ គឺគេមិនបានស្រលាញ់អ្នកទាល់តែសោះ គេគ្រាន់តែមើលឃើញប្រយោជន៍ ឬយកអ្នកមកកំដរអារម្មណ៍គេតែមួយគ្រាប៉ុណ្ណោះ។ ដូច្នេះខាងក្រោមនេះ គឺលើកយកកាយវិការមួយចំនួនដែលបង្ហាញថា គេមិនបានស្រលាញ់អ្នកសោះ មកបកស្រាយជូនមិត្តអ្នកអាន។

១. មិនហ៊ានចំណាយប្រាក់ផ្ទាល់ខ្លួនរបស់គេ

អ្នកទាំងអស់គ្នាសុទ្ធតែដឹងហើយថា មនុស្សប្រុសស្រលាញ់មុខមាត់ណាស់ ហើយបើគេស្រលាញ់មនុស្សស្រីណាម្នាក់ហើយ គេប្រាកដជាធ្វើយ៉ាងណាឱ្យមនុស្សស្រីម្នាក់នោះរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងខិតខំផ្តល់ជីវិតដ៏ល្អមួយជូនរូបនាង។ ព្រោះគេគិតថា គេចង់ក្លាយទៅជាទីបង្អែកសម្រាប់នាង មើលថែនាង គោរពដល់នាង។

ប៉ុន្តែបើគ្រាន់តែចេញទៅហូបបាយ ឬហូបអាហារជាមួយគ្នា ក៏ឱ្យអ្នកចេញប្រាក់ស្មើគេដែរនោះ ឬក៏មិនធ្លាប់ចំណាយអ្វីលើអ្នកសោះ ឬក៏ រអ៊ូរទាំប្រាប់អ្នកថាគេគ្មានប្រាក់ឡើយ បែបនេះអ្នកមិនបាច់សង្ស័យទេ គេគ្រាន់តែថ្ងូរប្រាប់អ្នក និងបង្ហាញថា គេមិនបានស្រលាញ់អ្នកទេ ព្រោះគេមិនចង់ឱ្យប្រាក់ផ្ទាល់ខ្លួនរបស់គេចំណាយទៅលើរូបអ្នកនោះឡើយ។

405a4e97c0a6a262092bf566b465e8ef

២. ខួបកំណើត ឬបុណ្យនៃសេចក្តីស្រលាញ់ គេមិនដែលជូនកាដូអ្វីដល់អ្នកទាល់តែសោះ

មិនថាស្នេហានោះជ្រាលជ្រៅប៉ុនណា ស្រលាញ់ខ្លាំងប៉ុនណា សុទ្ធតែមិនអាចប្រើពាក្យសម្ដីមកបង្ហាញឱ្យគេយល់នោះឡើយ មានតែម្យ៉ាងគត់ គឺជា “ទង្វើ” ។ ពេលខ្លះមនុស្សស្រីមិនចង់បានអ្វីធំដុំឡើយពីមនុស្សប្រុស តែនាងគ្រាន់តែសង្ឃឹមថាអាចទទួលបានសេចក្តីស្រលាញ់ និងភាពស្មោះត្រង់ពីមនុស្សប្រុសម្នាក់នោះគឺបានហើយ។

តែបើសិនជាស្នេហាមួយ ដំណើរការទៅដោយគ្មានការចូលរួមពី វត្ថុសម្ភារៈ និងភាពភ្ញាក់ផ្អើលក្នុងនោះទេ ច្បាស់ណាស់ វាដូចជា ហូបស៊ុបឆ្នាំងភ្លើង ហើយខ្វះទឹកសៀងអ៊ីចឹងដែរ។ ពីព្រោះវត្ថុសម្ភារៈទាំងនេះ គឺជាគ្រឿងផ្សំសម្រាប់បន្ថែមរស់ជាតិនៅក្នុងសេចក្តីស្នេហារបស់អ្នក។ អ្នកកុំមើលស្រាលចំពោះកាដូដ៏តូចតាចមួយឱ្យសោះ ព្រោះថាមនុស្សស្រីជាប្រភេទមនុស្សដែលផ្តោតលើមនោសញ្ចេតនាខ្លាំង ឱ្យតែអ្នកហ៊ានលះបង់ និងប្រើចិត្តស្មោះចំពោះនាង នាងប្រាកដជាទទួលអារម្មណ៍ពីចិត្តស្មោះ និងការលះបង់របស់អ្នកជាមិនខាន។

៣. ខ្វះភាពអំណត់ចំពោះអ្នក

ការស្អប់របស់មនុស្សប្រុសចំពោះមនុស្សស្រី សុទ្ធតែចាប់ផ្តើមពីភាពគ្មានការអំណត់។ អ្នកចាំសង្កេតមើល បើមនុស្សប្រុសម្នាក់នៅចំពោះមុខគេ អាចបង្ហាញភាពទន់ភ្លន់ សុភាពរាបសារ មានសុជីវធម៌ តែពេលនៅជាមួយអ្នក គេបែរជាគំរោះគំរើយ សួរមិនចង់ឆ្លើយ និយាយសម្ដីពិបាកស្តាប់ ទាំងនេះសូមបញ្ជាក់ថា គេបានបាត់បង់ក្តីស្រលាញ់ចំពោះអ្នកហើយ ឬក៏គេមិនបានស្រលាញ់អ្នកតាំងពីដើមមកម្ល៉េះក៏ថាបាន ព្រោះថាក្នុងនាមជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថម្នាក់ គេមិនដែលទៅស្រែកដាក់មនុស្សស្រីឡើយ កុំថាឡើយដល់ថ្នាក់មនុស្សស្រីដែលខ្លួនគេស្រលាញ់ទៀតនោះ ដូច្នេះត្រង់ចំណុចនេះ សូមអ្នកកុំឱ្យគេចេះតែស្រែកដាក់អ្នកបានម្តងហើយម្តងទៀតឱ្យសោះ។

Ff880dffafec5b0c970ce80132558c14

៤. ខ្លួនជាមនុស្សប្រុសសាមញ្ញទេបែរជាប្រកាន់នឹងអ្នកគ្រប់យ៉ាង

មនុស្សប្រុសមួយចំនួនពិតជាចម្លែកណាស់ ខ្លួនដូចជាមិនសូវសង្ហាទេ មិនមែនជាកូនអ្នកមានទេ ក៏មិនពូកែអ្វីណាស់ណាដែរ តែបែរជាយល់ថាខ្លួនឯងជាមនុស្សអស្ចារ្យទៅវិញ ចេះតែប្រកាន់ថាអ្នកខ្វះនេះខ្វះនោះ នៅពោលពាក្យថា “កុំតែអាណិតទេ កុំអីចាកចេញពីអ្នកយូរហើយ”

តែតាមការពិត អ្នកមិនបានទៅអង្វរឱ្យគេមកស្រលាញ់អ្នកឡើយ គឺគេទេជាអ្នកតាមស្រលាញ់អ្នកដំបូង ជាពិសេសពេលដែលស្រលាញ់គ្នាយូរៗទៅ ស្រាប់តែយកអ្នកទៅប្រៀបជាមួយមនុស្សស្រីដដៃទៀត និយាយថាអ្នកស្គមពេក ខ្មៅពេក ក្រពេក រូបអាក្រក់ ជាហូហែរ។ បើមនុស្សប្រុសម្នាក់ហ៊ានយកអ្នកទៅប្រៀបជាមួយមនុស្សស្រីដទៃហើយ អ្នកត្រូវគិតមើលថា គេគួរតែបន្តមានតម្លៃនៅក្នុងចិត្តរបស់អ្នកដែរឬទេ។

ស្នេហាគឺជាស្មើភាព ត្រូវតែមានទៅមានមក អ្នកផ្តល់អ្វីឱ្យខ្ញុំ ខ្ញុំក៏ផ្តល់អ្វីឱ្យអ្នកដែរ ជួនកាលខ្ញុំអាចផ្តល់លើសអ្វីដែលអ្នកផ្តល់ឱ្យខ្ញុំទៀតក៏ថាបាន តែអ្វីដែលខ្ញុំត្រូវការពីអ្នក សូមអ្នកផ្តល់ក្តីស្រលាញ់ដ៏ពិតប្រាកដ និងភាពស្មោះត្រង់សម្រាប់ខ្ញុំ៕

និពន្ធដោយ ៖ បក្សីទេព / Knongsrok