ទស្សនៈរបស់អ្នកនឹងកែប្រែ នៅពេលដែលអ្នកមានភាពចាស់ទុំគ្រប់គ្រាន់!

ភាពចាស់ទុំ មិនកំណត់បានតាមអាយុនោះទេ។ ភាពចាស់ទុំ គឺជាអ្វីៗដែលអ្នកបានឃើញ យល់ និងពិចារណាពីអ្វីដែលនៅជុំវិញអ្នក និងទំនោរនៃប្រតិកម្មរបស់អ្នក។ អាយុរបស់អ្នកកាន់តែចាស់ទៅ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចាស់ទុំនោះទេ។ ចំណុចទាំងប៉ុន្មានខាងក្រោម ដែលអាចរាប់បញ្ចូលបានថា អ្នកស្ថិតក្នុងភាពចាស់ទុំហើយ ៖

១. ភាពចាស់ទុំ គឺជាពេលដែលមនុស្សម្នាក់ធ្វើបាបអ្នក ហើយអ្នកព្យាយាមស្វែងយល់ពីស្ថានភាពរបស់ពួកគេជាជាងការសងសឹកគ្នា ឬធ្វើការបាបគ្នាទៅវិញទៅមក ។ អ្នកនឹងមានអធ្យាស្រ័យខ្ពស់ និងចង់បានសន្តិភាពជាជាងធ្វើឱ្យអ្នកដទៃឈឺចាប់។

0b2a110b0a3e49fdf5fdb88279f2cc37

២. អ្នកនឹងយល់ថាគ្រួសារ គឺមានសារៈសំខាន់ចំពោះអ្នក អ្នកនឹងលែងមានអារម្មណ៍ថា វាជាការរំខាននៅពេលឪពុកម្តាយរបស់អ្នកតេមករកអ្នកដូចពីមុន ឬអ្នកនឹងទូរស័ព្ទទៅសួរសុខទុក្ខពួកគាត់ជំនួសឱ្យរាល់ដងដែលអ្នកតេទៅដើម្បីត្រូវការអ្វីមួយពីគាត់ ព្រោះអ្នកចាប់ផ្តើមយល់ថា ពួកគាត់មានវ័យចំណាស់ ពួកគាត់ត្រូវការយកចិត្តទុកដាក់ពីអ្នក ហើយក៏ព្រោះតែខ្លួនអ្នកផ្ទាល់ចាប់ផ្តើមបារម្ភ និងស្រលាញ់ពួកគាត់ជាងមុន។

៣. អ្នកនឹងទទួលស្គាល់ពីភាពទន់ខ្សាយ និងកំហុសរបស់អ្នក ហើយចាប់ផ្តើមពង្រឹង និងកែលម្អវា។ អ្នកនឹងមិនមានអារម្មណ៍ថាពិបាកទៀត នៅពេលអ្នកទទួលស្គាល់ ហើយឈានមួយជំហានក្នុងចិត្តដើម្បីអនុវត្តវា ដូចជា អ្នកនឹងសារភាពកំហុសរបស់អ្នកនៅពេលធ្វើខុស អ្នកនឹងហ៊ាននិយាយពាក្យសុំទោស អ្នកនឹងខំប្រឹងកែទម្លាប់ងើបយឹតយ៉ាវរបស់អ្នក -ល-។

6e2917dece5068e87358c2988bee3b0c

៤. អ្នកនឹងទទួលយក និងគោរពយោបល់របស់អ្នកដទៃ។ មនុស្សដែលមានភាពចាស់ទុំផ្តល់ការសសើរដល់មនុស្សដទៃទៀតចំពោះការងាររបស់ពួកគេ ពីព្រោះពួកគេដឹងពីតម្លៃ និងការខិតខំប្រឹងប្រែងនៅពីក្រោយការគិត និងបង្កើតការងារនេះ។

៥. អ្នកនឹងបែងចែកបានពីភាពខុសគ្នារវាងអ្វីដែលអ្នកត្រូវការ ឬអ្វីដែលអ្នកចង់បាន។ ឧទាហរណ៍ ៖ មានផលិតផលជាច្រើនដែលទាក់ចិត្តរបស់អ្នក ប៉ុន្តែវាមិនមែនជាពេលត្រឹមត្រូវដើម្បីទិញអ្វីដែលអ្នកចង់បានក្នុងស្ថានភាពមិនល្អ។ ផ្ទុយទៅវិញ អ្នកនឹងបញ្ឈប់ភាពមានះរបស់អ្នក ហើយនៅតែរក្សាទឹកចិត្តរបស់អ្នកបាន ស្របគ្នាទៅទិញរបស់ដែលអ្នកត្រូវការប្រើប្រាស់ជាប្រចាំ។

៦. អ្នកនឹងចាប់ផ្តើមស្រលាញ់សុខភាពរបស់អ្នក ពីព្រោះអ្នកយល់ថាសុខភាពគឺជាកត្តាសំខាន់បំផុតក្នុងជីវិត វានឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍រីករាយ មិនបាច់ខ្វល់ខ្វាយ មានសម្ពាធ ហើយមានឱកាសធ្វើការងារផ្សេងៗជាច្រើនដែលអ្នកដទៃគ្មានកម្លាំងទៅធ្វើ។

7add578abf1946911dbc21b8cb83f70f

៧. អ្នកនឹងស្រលាញ់ខ្លួនឯងបានច្រើនជាងមុន ព្រោះអ្នកចាប់ផ្តើមចាស់ទុំ និងយល់ពីរឿងច្រើនក្នុងជីវិត ហើយអ្នកនឹងមិនធ្វើឱ្យខ្លួនឯងឈឺចាប់ជាញឹកញាប់ដោយសារអ្នកដទៃដែលមិនស្មោះត្រង់ ឬរិះគន់អ្នក។ ក្រៅពីនេះ អ្នកយល់ថា ពេលវេលារបស់អ្នកសំខាន់ និងមានតម្លៃ។ អ្នកនឹងហ៊ាននិយាយថា ទេ ចំពោះអ្វីដែលគិតថា មិនចាំបាច់ ខាតពេលវេលា និងបំផ្លាញសុខភាពរបស់អ្នក។

៨. អ្នករៀនទទួលយកការពិត ព្រោះគ្មានអ្វីឋិតថេរទេនៅលើលោកនេះ។ អ្នកនឹងរៀនទទួលយកការផ្លាស់ប្តូរ ទោះបីវាមិនងាយស្រួល។ អ្នកនឹងមិនត្អូញត្អែរ និងនិយាយអ្វីដែលជាការពិតដែលបានកើតឡើង៕

D86f2e564433a5b799a8356188c79d46

អត្ថបទ ៖ ​Mythical2 / ក្នុងស្រុករក្សាសិទ្ធិ