មនុស្សឆ្លាត ​និងក្លាហានគ្រប់គ្រាន់ មិនបណ្ដោយឱ្យភាពល្ងង់ទាំង ៣ នេះ មកគ្រប់គ្រងពួកគេបានឡើយ

មនុស្សដែលមានចរិតលក្ខណៈទាំង ៣ ចំណុចនេះ ជីវិតនឹងមានតែបញ្ហា ការធ្លាក់ចុះបន្តិចម្ដងៗ។ ហេតុដូច្នេះហើយ មនុស្សដែលឆ្លាត ពូកែពិតប្រាកដ នឹងមិនឱ្យរឿងល្ងង់ទាំង ៣ នេះ​មកគ្រប់គ្រងពួកគេបានឡើយ។ បើអ្នកអាចធ្វើបាន នោះបង្ហាញថា អ្នកឆ្លាត មានបញ្ញាខ្ពង់ខ្ពស់។

Cover Copy

១. ភាពលោភលន់

មនុស្សរស់នៅលើលោកនេះ តែងតែគិតហើយគិតទៀតថា តើគេនឹងទទួលបានផលប្រយោជន៍អ្វីឬអត់។ ការរត់តាមលុយគឺជាធម្មជាតិរបស់មនុស្ស រឿងនេះ មនុស្សគ្រប់គ្នាសុទ្ធតែយល់ច្បាស់ណាស់ ប៉ុន្តែប្រសិនបើអ្នកលោភលន់ពេក ក៏មានន័យថា អ្នកកំពុងតែចងខ្លួនឯងហើយ។

មនុស្សជាច្រើនតែងតែចង់គ្រប់គ្រងលើអ្វីនោះ នោះនឹងធ្វើឱ្យពួកគេកាន់តែខ្លាចការបាត់បង់។ ដូច្នេះ យើង​ត្រូវ​តែ​រស់​នៅ​ដោយ​ប្រុង​ប្រយ័ត្ន។ អ្វី​ដែល​យើង​តែង​តែ​ឃើញ​គឺ​តំណែង​កាន់​តែ​ខ្ពស់ ប្រយោជន៍​កាន់​តែ​ច្រើន ហើយ​យើង​កាន់​តែ​ព្រួយ​បារម្ភ​គ្រប់​ពេល។ រស់នៅក្នុងលោកនេះ កាន់តែលោភលន់ កាន់តែបាត់បង់ខ្លួនឯង។ លុយជាវត្ថុខាងក្រៅ កុំធ្វើឱ្យខ្លួនឯងវេទនា។

4

២. ភាពអាត្មានិយម

អ្វីដែលមនុស្សខ្លាចបំផុត គឺភាពអាត្មានិយម។ មនុស្ស​ជា​ច្រើន​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា ​និង​ចេះ​អត់​ឱន មាន​តែ​មនុស្ស​ល្ងង់​ប៉ុណ្ណោះ​ដែល​ធ្វើ​បែប​នោះ។ មនុស្សមានប្រាជ្ញាតែងតែយល់ច្បាស់ចំពោះចំណុចនេះ។ ភាពអាត្មានិយមពេក គឺជាការកាត់បំផ្លាញផ្លូវខ្លួនឯង។ ភាពអាត្មានិយមនឹងបំបែកអ្នកចេញពីសង្គម។ ពេល​អ្នក​រាល់​គ្នា​ដឹងថា ​អ្នក​គិត​តែ​ពី​ខ្លួន​ឯង គ្មាន​អ្នក​ណា​ចង់​រាប់អានអ្នកទៀតឡើយ។

៣. ការច្រណែន

ការច្រណែន គឺជាចិត្តវិទ្យាដែលគួរឱ្យខ្លាចបំផុត។ មនុស្ស​ដែល​ច្រណែន ​នឹង​មើល​មិន​ឃើញ​ពីតម្លៃរបស់អ្នកដទៃឡើយ។ ពួកគេតែងតែមានអារម្មណ៍អសន្តិសុខ និងព្រួយបារម្ភ។ ដោយ​សារ​តែ​ការ​ច្រណែន មនុស្ស​ជា​ច្រើន​ធ្វើ​រឿង​គ្មាន​សីលធម៌។ ពេល​មនុស្ស​មាន​ចិត្ត​ច្រណែន​ គេតែង​តែ​ចង់​ល្អ​ជាង​អ្នក​ដទៃ ដោយ​ខ្លាច​អ្នក​ដទៃ​លើស ឬល្អជាងខ្លួន៕