មនុស្សស្រី ៦ ប្រភេទនេះ មិនងាយនឹងចាស់នោះទេ បើមិនជឿសាកសង្កេតមើលទៅ

១. មនុស្សដែលមិនឆេវឆាវ

ជាទូទៅមនុស្សដែលចូលចិត្តខឹង សុទ្ធតែមានអារម្មណ៍មួយនេះ បើមិនហត់ចិត្តទេក៏នឿយកាយដែរ។ មាននារីមួយចំនួនចិត្តមិនអាក្រក់នោះទេ តែដោយសារតែកត្តាចរិតផ្ទាល់ខ្លួន និងស្ថានភាពជុំវិញខ្លួន បានធ្វើឱ្យការខឹងឆេវឆាវកើតមានឡើងមកដោយមិនចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។

មិនថាចំពោះអ្នកដទៃ ឬខ្លួនឯងនោះទេ ការឆេវឆាវខ្លាំងពេក អន្ទះសារខ្លាំងពេក សុទ្ធតែមិនល្អឡើយ។ ពួកយើងឃើញនារីដែលមានលក្ខណៈទន់ភ្លន់ និងចិត្តល្អ នោះនឹងញុំាងឱ្យអ្នកដទៃចូលចិត្តអ្នកទៀតផង។

នៅជាមួយនារីបែបនេះ ធ្វើឱ្យយើងមានសេរីភាពផ្លូវចិត្ត នារីដែលមិនឆេវឆាវ កាន់តែក្មេងទៅៗ ចំណុចលើកឡើងនេះមិនមែនដាច់ខាតត្រូវតែបែបនេះនោះទេ តែវាបានដើរតួរយ៉ាងសំខាន់នៅក្នុងការសម្រួលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

Image_2022 04 01_014519

២. នារីដែលចូលចិត្តច្រៀង

នារីដែលចូលចិត្តច្រៀង គឺមិនទទួលរងការគ្រប់គ្រងពីអាយុកាលនោះឡើយ។ ព្រោះពួកនាងយល់ថាការច្រៀងចម្រៀង គឺជារឿងដ៏ចាំបាច់ក្នុងជីវិតរបស់ពួកនាង មិនថាដើរទៅដល់ទីណាទេពួកនាងសុទ្ធតែអាចច្រៀងចម្រៀងបានយ៉ាងគ្រលួច ការចូលចិត្តបែបនេះ គឺជាអាចធ្វើឱ្យចិត្តរបស់យើងមានភាពធូរស្បើយបានច្រើន។

មិនថាពេលរីករាយ ពេលខកចិត្ត ឬកើតទុក្ខនោះទេ សុទ្ធតែអាចយកការច្រៀងរបស់ខ្លួនមកបន្ថែមថាមពលដល់ខ្លួនឯង។ ការច្រៀងចម្រៀងញុំាងឱ្យខ្លួនឯងមានចិត្តសោមនស្ស និងមានចិត្តធូរស្រាលបានច្រើន។ នារីបែបនេះគឺមិនងាយចាស់ទេ។

៣. នារីដែលចូលចិត្តហាត់ប្រាណ

មិនថានិយាយពីរូបកាយ ឬស្បែកនោះទេ នៅចំណុចនេះ នារីដែលចូលចិត្តហាត់ប្រាណសុទ្ធតែមានស្បែកភ្លឺរលោងមានសុខភាព។ ពេលដែលរវល់នឹងជីវិតរស់នៅ មិនថាជាបុរស ឬនារីទេ សុទ្ធតែធ្វេសប្រហែសអំពីសុខភាពរបស់ខ្លួន ព្រោះយល់ថាខ្លួននៅក្មេង សុខភាពមាំមួន យល់ថាមិនហាត់ប្រាណក៏គ្មានបញ្ហាដែរ។

ដល់ពេលអាយុច្រើនបន្តិច ភាពខុសគ្នានឹងលេចចេញមក នៅតាមផ្លូវជួនខ្លះឃើញអ៊ំចាស់អាយុជាង ៦០ ទៅ ៧០ ឆ្នាំហើយ នៅអាចរត់បាន ស្ទើរតែទាត់បាល់បានទៀត មើលទៅដូចជាមនុស្សដែលមានអាយុត្រឹមតែ ៤០ ទៅ ៥០ឆ្នាំអ៊ីចឹង។

ការហាត់ប្រាណនេះទៀតសោតធ្វើឱ្យយើងមានភាពស្វាហាប់ ភ្នែកភ្លឺថ្លា គ្មានជំងឺឈឺស្កាត់ធំដុំ ចំណែកជំងឺតូចតាចក៏កើតតិចជាងមនុស្សធម្មតាទៀត បើយើងអាចធ្វើលំហាត់ប្រាណជាប្រចាំ នោះប្រាកដជាមិនងាយចាស់នោះទេ។

Image_2022 04 01_014528

៤. នារីដែលមិនចេះគិតផ្តេសផ្តាស

និយាយដល់ភាពចាស់ នារីដែលចូលចិត្តគិតច្រើន ខ្វល់ខ្វាយផ្តេសផ្តាស ដាច់ខាតប្រាដកជាចាស់ជាងមនុស្សទូទៅជាមិនខាន ព្រោះមិនថារឿងអ្វីក៏ដោយខ្លួនត្រូវតែជាអ្នកទៅធ្វើ មិនថារឿងតូចធំក្តី គឺចិត្តចេះតែចង់ទៅចូលរួមដឹងលឺ ចង់ផ្តល់ជាមតិ ។

សួរថា តើមួយជីវិតនេះ អាចទៅខ្វល់ខ្វាយរឿងច្រើនប៉ុនណាទៅ តើអាចខ្វល់អស់ដែរឬទេ? មនុស្សសុទ្ធតែមានព្រំដែនរបស់ខ្លួន អាចដោះស្រាយកិច្ចការរបស់ខ្លួនបានល្អ រាប់ថាគ្រាន់បើណាស់ទៅហើយ។

មានរឿងខ្លះ បើអាចបើកចិត្តទូលាយក៏បើកទៅ បើអាចព្រលែងដៃបានក៏ព្រលែងដៃទៅ កុំចេះតែនាំទុក្ខដាក់ខ្លួន ព្រោះអ្នកចេះដឹងរឿងគេច្រើនគ្មានអ្នកណាថាអ្នកជាមនុស្សល្អនោះទេ បើអ្នកមិនសូវគិតច្រើន ឬខ្វល់ខ្វាយចិត្តមួយភាគ នោះអ្នកនឹងមានឱកាសក្មេងបានមួយភាគដែរ។

៥. នារីដែលចេះរក្សាសម្រស់

ឱ្យតែមនុស្សរមែងតែងតែវិវឌ្ឈន៍ទៅភាពចាស់ ច្បាប់ធម្មជាតិក៏បែបនេះដែរ រដូវផ្ការីកអាចដុះស្លឹកខៀវស្រងាត់ ចំណែកដល់រដូវស្លឹកឈើជ្រុះក៏រុះរោយអស់ទៅ។ ជាពិសេសផ្នែកនារី តែងតែឆាប់ចាស់ជាងមនុស្សប្រុស។ ចំពោះការចេះថែរក្សាដ៏សក្តិសមមួយ ក៏អាចរាប់បានថាជាការបង្ហាញភាពស្រស់ស្អាតផ្សេងមួយទៀតផងដែរ ប្រៀបដូចជាបើអ្នកយកចិត្តទុកដាក់របស់អ្វី ជាពិសេសនោះ វារមែងតែល្អជាងការបណ្តោយឱ្យទៅតាមធម្មជាតិ។ ការថែរក្សាបំប៉ន់រូបសម្រស់ ក៏អាចធ្វើឱ្យនារីកាន់តែក្មេងជាងមុនដែរ ចំណុចនេះមិនបាច់សង្ស័យឡើយ។

Image_2022 04 01_014537

៦. នារីដែលមិនចេះប្រកាន់ច្រើន

ចិត្តទូលាយបន្តិច កុំសូវប្រកាន់ ក៏កុំត្អូញត្អែរ ពោលគឺ រូបរាងគ្រប់យ៉ាងសុទ្ធតែកើតពីចិត្ត ភាពវ័យក្មេងក៏នៅត្រង់ចំណុចនេះដែរ។ មុខមាត់វ័យក្មេង មិនត្រឹមតែទាក់ទងនិងអាយុកាលយើងទេ ក៏ទាក់ទងនឹងផ្លូវចិត្តរបស់យើងផងដែរ ។

នារីដែលប្រកាន់គ្រប់រឿង ច្បាស់ណាស់នៅលើផ្ទៃមុខគឺអាចបង្ហាញឃើញតែម្តង និងពិបាកឱ្យគេមើលឃើញពីសភាពវ័យក្មេងរបស់ខ្លួនណាស់ នារីដែលខឹងគុំកួនច្រើន នៅលើផ្ទៃមុខមើលទៅឡើងស្រអាប់ឡើងចាស់ ងាយធ្វើឱ្យអ្នកដទៃមិនចូលចិត្តនៅក្បែរឡើយ។

ចូរអ្នកក្រឡេកទៅនារីដែលរីករាយរាល់ថ្ងៃចុះ ទោះជាអាយុច្រើនយ៉ាងណា ក៏ធ្វើឱ្យគេយល់ថាគាត់នៅក្មេងដែរ។ នារីប៉ុន្មានប្រភេទនេះ ពិតជាមិនងាយចាស់នោះទេ តើជាអ្នកដែរឬទេ?

អត្ថបទ ៖ Mythical Bird / Knongsrok