គ្រាន់តែធ្វើមិនពិបាកទេទម្លាប់ទាំង ៥ ពេលព្រឹក ជួយព្រឹងភាពសាំបានល្អ ជាពិសេសអាយុវែង!

តើទម្លាប់ល្អអ្វីខ្លះ ដែលមានសមត្ថភាពជួយអ្នក​ពង្រឹង​ភាពស៊ាំ​ក្នុងរាងកាយ កុំឲ្យ​ឈឺ ថែមទាំងមានសុខភាព​ល្អ​ ជាពិសេសមានអាយុវែង?

១.ភ្ញាក់ពីព្រលឹម

ការក្រោកពីព្រលឹម មិនមែនមានន័យថា ចាប់ផ្តើមថ្ងៃនៅពេលព្រឹកនោះទេ ហើយក៏មិនមានន័យថា ចាប់ផ្តើមថ្ងៃនៅម៉ោង ៨ ព្រឹកដែរ។ លើសពីនេះ ការដែលអ្នកឧស្សាហ៍ក្រោកពីព្រលឹម អាចមានអារម្មណ៍ថាអ្វីៗនៅជុំវិញភាពស្ងប់ស្ងាត់ និងក៏ជាពេលវេលានៃថ្ងៃដែលចិត្តរបស់អ្នកបានធូរស្រាលបំផុត ជាពិសេសទៀតនោះ ការភ្ញាក់ពីព្រលឹមក៏អាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។

1

២.បើកទ្វារបន្ទប់ទទួលពន្លឺថ្ងៃចូលផ្ទះ

យោងតាមអង្គការសុខភាពពិភពលោក ការបើកបង្អួចនៅពេលព្រឹកព្រលឹម មិនត្រឹមតែអនុញ្ញាតឱ្យពន្លឺថ្ងៃបំភ្លឺបន្ទប់ប៉ុណ្ណោះទេ ថែមទាំងនាំឲ្យមានខ្យល់ចេញចូល សុខភាពកាន់តែល្អ។ ជាមួយគ្នានេះ ពន្លឺព្រះអាទិត្យជាប្រភពធម្មជាតិដ៏ល្អបំផុតនៃវីតាមីន D សម្រាប់រាងកាយ ជួយឱ្យអារម្មណ៍ស្រស់ស្រាយ ក៏ដូចជាជួយដល់ការផលិតសារធាតុ Serotonin ដែលជាសារធាតុគីមីធម្មជាតិនៅក្នុងខួរក្បាល និងរាងកាយ។

៣.សមាធិ

បន្ទាប់ពីភ្ញាក់ពីគេងពេលព្រឹកព្រលឹម អ្នកគួរតែអង្គុយផ្អៀង ហើយធ្វើសមាធិប្រហែល ១៥-២០ នាទី វានឹងល្អណាស់សម្រាប់សុខភាព និងស្មារតី។ សមាធិមានឥទ្ធិពលធ្វើឱ្យចិត្តស្ងប់ បំបាត់កង្វល់ក្នុងចិត្ត ជួយឱ្យមានសុខភាពល្អ និងរស់នៅក្នុងជីវិតប្រកបដោយសុភមង្គល និងសុទិដ្ឋិនិយម។ ទន្ទឹម​នឹង​នេះ ការ​ធ្វើ​សមាធិ​ជា​ប្រចាំ​ក៏​ត្រូវ​ការ​ពេល​វេលា​ជាក់លាក់​មួយ​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព ដូចជាអាចបំបាត់​ភាព​តានតឹង​តិច នឿយ​ហត់ បង្កើន​ការ​ផ្តោត​អារម្មណ៍ ភាព​រឹង​មាំ និង​កម្លាំង​។

៤.ផឹកក្រូចឆ្មាទឹកឃ្មុំ

យោងតាមអ្នកជំនាញអាហារូបត្ថម្ភ ទឹកក្រូចឆ្មាត្រូវបានចាត់ទុកថា ជាឱសថព្យាបាលដ៏មានប្រសិទ្ធភាពមួយក្នុងការបណ្ដេញជាតិពុលបង្កគ្រោះថ្នាក់ចេញពីរាងកាយ។ ទឹកក្រូចឆ្មាក៏សម្បូរទៅដោយវីតាមីន C និងជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ហើយវីតាមីន C មានសមត្ថភាពរក្សាស្បែកក្មេងជាងវ័យ ល្អសម្រាប់ឈាម ព្យាបាលរបួស ជួយឱ្យរាងកាយស្រូបយកជាតិដែក កាត់បន្ថយការវិលមុខ។

2

ក្រៅពីនេះ ទឹកក្រូចឆ្មារលាយជាមួយទឹកឃ្មុំក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ដោយសារក្រូចឆ្មាមានប្រសិទ្ធភាពប្រឆាំងនឹងសកម្មភាពនៃកោសិកាដែលបង្កគ្រោះថ្នាក់នៃរ៉ាឌីកាល់សេរីក្នុងរាងកាយ ជួយឱ្យអ្នកនៅក្មេងបានយូរ សម្រកទម្ងន់បានយ៉ាងល្អ។

៥.ងូតទឹកនៅពេលព្រឹក

ការងូតទឹកនៅពេលព្រឹកមិនត្រឹមតែធ្វើឱ្យរាងកាយស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យចិត្តមានផាសុកភាព ធ្វើឱ្យឈាមរត់ក្នុងរាងកាយកាន់តែមានប្រសិទ្ធភាព។ ជា​លទ្ធផល យើង​នឹង​មាន​អារម្មណ៍​ប្រុង​ប្រយ័ត្ន រីករាយ និង​គិត​កាន់​តែ​ច្បាស់ទៀតផង។

3

ប្រភព៖ បរទេស