នេះ​ទិស​ទាំង ៣ ដែល​គួរ​ដាក់​ម៉ាស៊ីន​បោក​គក់ ដើម្បី​ទាញ​លាភ​ទាញ​លុយ​ចូល​ផ្ទះ

តាម​ក្បួន​ហុងស៊ុយ ការ​ជ្រើសរើស​ទីតាំង​ដាក់​ម៉ាស៊ីន​បោក​គក់ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​ល្អ​ឬ​អាក្រក់ ដល់​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះ​បាន។ ខាង​ក្រោម Knongsrok ណែនាំ​នូវ​ ៣ ចំណុច​ដែល​អ្នក​គួរ​ដឹង៖

៣) កុំ​ដាក់​ម៉ាស៊ីន​បោក​គក់ នៅ​ក្នុង​ផ្ទះ​បាយ

Photo1634903016722 16349030169961795661119

ដោយសារ​បរិវេណ​ផ្ទះ​ខ្លះ​ចង្អៀត ពួក​គេ​ក៏​ច្នៃ​មក​ដាក់​ម៉ាស៊ីន​បោក​គក់ នៅ​ក្នុង​ផ្ទះ​បាយ។ របៀប​នេះ គឺ​ខុស​នឹង​ក្បួន​ហុងស៊ុយ​ហើយ ព្រោះ​ដោយសារ​តែ​ជា​ទូទៅ ផ្ទះ​បាយ​ជា​កន្លែង​មាន​ធាតុ​ភ្លើង ដូច្នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​លាភ​សំណាង និង​សុខភាព​របស់​ម្ចាស់ផ្ទះ។

២) កុំ​ដាក់​ម៉ាស៊ីន​បោក​គក់​ក្នុង​បង្គន់

1 1138

ការ​ដែល​ដាក់​ម៉ាស៊ីន​បោក​គក់​ក្នុង​បង្គន់ គឺ​មាន​ន័យ​ថា ធាតុ​ភ្លើង​នៃ​ម៉ាស៊ីន ប៉ះ​នឹង​ធាតុ​ទឹក​នៃ​បង្គន់ ដែល​នាំ​ឲ្យ​ក្លាយ​ជា​ថាមពល​អាក្រក់ ប៉ះពាល់​ដល់​លុយកាក់​ក្នុង​គ្រួសារ។

មួយ​ទៀត​សោត បើ​និយាយ​ពី​ហានិភ័យ​វិញ គឺ​វា​អាច​ងាយ​នឹង​ឆ្លង​ចរន្ត​ភ្លើង បង្ក​ជា​ផ្សិត​ដុះ​ជាប់​ស្នឹម​ម៉ាស៊ីន ពោល​ជា​ទីតាំង​មិន​ល្អ​ឡើយ។

១) ទីតាំង​ដែល​គួរ​ដាក់

អ្នក​គួរ​តែ​ដាក់​នៅ​ខាង​ក្រោយ​ផ្ទះ ឬ​ទីតាំង​ដាច់​ដោយឡែក​ណា​មួយ ពី​កន្លែង​ដែល​មិន​ជ្រាប​ទឹក ពោល​ជា​ទីតាំង​ស្ងួត។ ហើយ​ល្អ​បំផុត​នោះ អ្នក​ត្រូវ​ដាក់​ម៉ាស៊ីន​បោក​គក់ បែរ​ទៅ​ទិស​ខាង​កើត អាគ្នេយ៍ ឬ​ទិស​ខាង​ត្បូង ដើម្បី​នាំ​លាភ​សំណាង​ចូល​ផ្ទះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក