តើអ្នកមានគោលដៅ ស្នេហាបែបណា? រើសរូបមួយដែលចូលចិត្ត ដើម្បីដឹងច្បាស់ពីបេះដូងខ្លួនឯង

PicsArt_08 09 03.11.51

១. បេះដូងចេះបត់បែន

មិន​ថា​បញ្ហា​អ្វីកើតឡើង អ្នកមិនដែលអស់សង្ឃឹមក្នុងរឿងស្នេហាឡើយ ព្រោះបេះដូងរបស់អ្នកមិនងាយនឹងបាក់ទឹកចិត្តទេ អ្នកបានប្តេជ្ញាចិត្ត ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ហើយ អ្នកនឹងស្រឡាញ់អស់ពីចិត្តពីថ្លើម ប៉ុន្តែប្រសិនបើស្នេហាមិនអាចបន្តទៅមុខបាន អ្នកក៏អាចត្រលប់មកជាធម្មតាវិញ ។ អ្នកប្រហែលជាធ្លាប់ខូចចិត្តដូចអ្នកផ្សេងដែរ ប៉ុន្តែអ្នកនៅតែអាចមានអារម្មណ៍កំប្លុកកំប្លែង ហើយមិនគិតច្រើនពីវាប៉ុន្មានទេ និយាយរួបអ្នកឆាប់កាត់ចិត្តបាន ដើម្បីទទួលជីវិតស្នេហាថ្មីដែលប្រសើរជាមុន ។

២. បេះដូងត្រជាក់ដូចជាទឹកកក

អ្នកមានកម្រិតស្តង់ដារស្នេហាខ្ពស់ មើលពិភពលោកក្នុងលក្ខខណ្ឌនៃការពិត ហើយមិនងាយនឹងយល់ស្របជាមួយនរណាម្នាក់យ៉ាងងាយៗនោះទេ ។ អ្នកខ្លះអាចគិតថាអ្នកចូលចិត្តមនុស្សចម្លែកៗ ប៉ុន្តែអ្នកដឹងខ្លួនឯងច្បាស់ថា អ្នកចូលចិត្តអ្នកណា ហើយដឹងពីហេតុផលនៃការស្រឡាញ់នោះទៀតផង ។ ថ្វីត្បិតអ្នកមិនងាយនឹងស្រឡាញ់នរណាម្នាក់ តែបើស្រឡាញ់ហើយ គឺស្រឡាញ់អស់ពីបេះដូង ។

៣. ធ្វើតាមសម្លេងបេះដូង

នៅពេលមានស្នេហា អ្នកនឹងធ្វើតាមសម្លេងបេះដូង មិនខ្វល់ពីពាក្យអ្នកដទៃ ឬអ្វីនឹងកើតឡើងនាពេលខាងមុខទេ ។ បេះដូងរបស់អ្នកមិនឈប់ស្រឡាញ់មនុស្សដែលធ្វើឲ្យអ្នកឈឺចាប់ទេ អាចមានពេលខ្លះអ្នកធ្លាប់ខូចចិត្តដោយនរណាម្នាក់ធ្វើព្រងើយកណ្តើយដាក់អ្នកទៀតផង ។ អ្នកចូលចិត្តស្នេហាដែលរំភើប និងផ្អែមល្ហែម ជាជាងស្នេហ៍បែបសាមញ្ញៗ ដូច្នេះមនុស្សដែលសាកសមបំផុតសម្រាក់អ្នក ទាល់តែគេជាមនុស្សម្នាក់ដែលយល់ពីចិត្តរបស់អ្នក ។

៤. បេះដូងរប៉ិលរប៉ូច

បេះដូងរបស់អ្នកចូលចិត្តផ្សងព្រេង រហូតដល់ពេលខ្លះមិនដឹងថាវានឹងបញ្ចប់ជាមួយអ្នកណាឲ្យប្រាកដ។ អ្នកច្រើនតែផ្តោតលើខ្លួនឯងហើយមើលឃើញថា ស្នេហាជារឿយ​ងាយស្រួល ។ ពេលកំពុងមានស្នេហាអ្នកនឹងជ្រើសរើសផ្លូវផ្ទាល់ខ្លួន ដោយមិនខ្លាចការរស់នៅម្នាក់ឯងជាថ្មីឡើយ ។

៥. បេះដូងស្រស់ថ្លា

បេះដូងរបស់អ្នកពោរពេញដោយភាពស្រស់ថ្លា និងភាពរំភើបញាប់ញ័រ ងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ ពេលអ្នកមានស្នេហាអ្នកមិនខ្វល់ថាអ្នកណាគិតអ្វីទេ អ្នកនឹងស្រឡាញ់មនុស្សម្នាក់នោះអស់ពីបេះដូង ។ កាលពីអតីត ស្នេហារបស់អ្នកអាចរញ៉េរញ៉ៃបន្តិច ប៉ុន្តែវានឹងផ្លាស់ប្តូរនៅពេលអ្នកជួបមនុស្សដែលធ្វើអោយអ្នកសប្បាយចិត្តបំផុត។

៦. បេះដូងស្វែងរក

បេះដូងរបស់អ្នកគឺត្រង់ទៅត្រង់មកជានិច្ច អ្នកមិនអាចធ្វើពុត មិនគិតពីនរណាម្នាក់បាន សូម្បីពេលស្រឡាញ់គ្នាក៏អ្នកមិនអាចឈប់គិតពីគេបានដែរ ។ នៅក្នុងបញ្ហានៃក្តីស្រឡាញ់

អ្នកនឹងមានអារម្មណ៍ច្របូកច្របល់ ធ្វើឲ្យស្នេហារបស់អ្នកអាចបត់បែនវែងឆ្ងាយ ប៉ុន្តែនៅពេលអ្នកទៅដល់គោលដៅ អ្នកនឹងរកឃើញសុភមង្គលពិតមិនខាន ។

៧. បេះដូងសេរីភាព

អ្នកមានចិត្តសប្បុរស ស្មោះត្រង់ជាមួយអារម្មណ៍ខ្លួនឯង ងាយបាក់ចិត្តស្រឡាញ់ ចាញ់មនុស្សដែលមានរូបរាងស្អាត ឬសង្ហា ពេលខ្លះអ្នកមានអារម្មណ៍ដូចជា កូនក្មេងកំពុងជ្រើសរើសស្ករគ្រាប់ នៅក្នុងហាងលក់នំមិនដឹងរើសមួយណា ទុកមួយណា? ទស្សនៈរបស់អ្នកចំពោះស្នេហាគឺខុសពីអ្នកដទៃ “សេរីភាព” គឺជាអ្វីដែលសំខាន់បំផុតសម្រាប់អ្នក។ ចំណងចងភ្ជាប់គឺពិបាកសម្រាប់អ្នកណាស់ ព្រោះអ្នកជាមនុស្សដែលមានមន្តស្នេហ៍ និងរីករាយ រាល់មនុស្សដែលបាននិយាយជាមួយអ្នក សុទ្ធតែបាក់ចិត្តស្រឡាញ់អ្នក ។

៨. បេះដូងមានផាសុកភាព

អ្នកមិនយល់ពីមូលហេតុ ដែលមនុស្សចូលចិត្តធ្វើឱ្យស្នេហាឈានដល់ផ្លូវស្មុគស្មាញទេ អ្នកមិនយល់ថា ស្នេហាជារឿងពិបាកទាល់តែសោះ ។ អ្នកគិតថាទំនាក់ទំនងដ៏ស៊ីជម្រៅ និងស្ថិរភាពគឺជាអ្វីដែលអ្នកចង់បាន អ្នកចង់នៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ តែប៉ុន្នេះគឺគ្រប់គ្រាន់ហើយសម្រាប់អ្នក ។

៩. បេះដូងប៉ងប្រាថ្នា

បន្ថែមពីលើស្នេហារ៉ូមែនទិក បេះដូងអ្នកប្រាថ្នារឿងជាច្រើនទៀត អ្នកប្រាថ្នាចង់បានអ្នកចំណេះដឹង មានបទពិសោធន៍ មានភាពជោគជ័យ ការប្រកួតប្រជែង និងមនោសញ្ចេតនាផងដែរ ។ មិនថានៅម្នាក់ឯង ឬនៅជាមួយនរណាម្នាក់ទេ បេះដូងរបស់អ្នកនឹងមានសុខភាពល្អដូចគ្នា។ អ្នកមិនខ្លាចការខកចិត្តក្នុងរឿងស្នេហាទេ ហើយអ្នកមើលវាជាបទពិសោធន៍ ថាមនុស្សគ្រប់រូបគួរតែរៀនពីវា យ៉ាងហោចណាស់ម្តងក្នុងជីវិត ៕

ប្រភព៖ Knongsrok