មនុស្សតែងតែមានការលំបាកក្នុង ការស្រមៃមើលថាជីវិតរស់នៅដូចនៅប្រទេសដទៃ។ មួយផ្នែកទៀត យើងទាំងអស់គ្នារស់នៅដាច់ដោយឡែកពីពិភពលោកខាងក្រៅ។ ប៉ុន្តែមានរឿងមួយចំនួនដែលដូចគ្នាគ្រប់មនុស្សជាតិទាំងអស់។
យើងទាំងអស់គ្នាមានបទពិសោធន៍ដូចៗ គ្នានៃអារម្មណ៍ - ក្ដីអំណរ ភាពអស់សង្ឃឹម ការស្អប់ ក្ដីស្រឡាញ់ ភាពទុក្ខព្រួយ ការរំភើបចិត្ត ការបំផុសគំនិតបំណងប្រាថ្នា។ យើងទាំងអស់គ្នាត្រូវបានលើកទឹកចិត្ត ដើម្បីកាត់បន្ថយបញ្ហាផ្ទាល់ខ្លួនរបស់យើងតាមរយៈជីវិត និងការតស៊ូប្រឆាំងនឹងឧបសគ្គ ដើម្បីទទួលបានអ្វីដែលយើងចង់បាន។
ខាងក្រោមគឺជាការប្រមូលផ្តុំរូបថត ដែលយើងគិតថា វាឆ្លុះបញ្ចាំងពីអារម្មណ៍ ហើយអារម្មណ៍ទាំងអស់នេះដែលជាបទពិសោធន៍សម្រាប់ពិភពលោករបស់យើង បានកើតឡើងជារៀងរាល់ថ្ងៃ។
១. ប្រទេសចិន៖ ក្មេងប្រុសអាយុ ១១ឆ្នាំដែលមានដុំសាច់ដុះខួរក្បាល បានស្នើសុំបរិច្ចាកថ្លើម និងតម្រងនោម ទៅអ្នកដទៃដើម្បីជួយសង្គ្រោះអ្នកដទៃទៀតប្រសិនបើគាត់ស្លាប់។ វេជ្ជបណ្ឌិតបានថ្លែងអំណរគុណដល់គាត់ និងម្តាយរបស់គាត់។
២. Jan Rose Kasmir អាយុ ១៧ឆ្នាំ បានផ្តល់ផ្កាមួយទៅឱ្យទាហានម្នាក់ ក្នុងអំឡុងបាតុកម្មប្រឆាំងសង្គ្រាមនៅក្បែរមន្ទីរបញ្ចកោណឆ្នាំ១៩៦៧។
៣. ក្មេងស្រីអាយុ ១០ឆ្នាំញញឹមបន្ទាប់ពីត្រូវបានលែងលះពីស្វាមីវ័យចំណាស់របស់នាង។
៤. ព្រះសង្ឃផ្តល់អាហារដល់សត្វខ្លា។
៥. ទារកផឿកដែលមានអាយុ ៣សប្ដាហ៍ គេងនៅជិតបងជីដូនមួយដែលមានសម្បុរខ្មៅ។
៦. ប្រទេសឥណ្ឌូនេស៊ី៖ បុរសជាឪពុកផ្លុំខ្លុយដើម្បីឲ្យកូនប្រុសពិការរបស់គាត់សប្បាយចិត្ត គាត់ពិតជាស្រឡាញ់កូនប្រុសរបស់គាត់ណាស់។
៧. ប្រទេសប៉ូឡូញ៖ វិជ្ជបណ្ឌិត Zbigniew Religa ដែលជាអ្នកដឹកនាំក្នុងការវះកាត់ប្តូរបេះដូង បានអង្គុយបន្ទាប់ពីការវះកាត់រយៈពេល ២៣ម៉ោង ហើយជំនួយការរបស់គាត់កំពុងដេកលក់នៅជ្រុងម្ខាង។
៨. អ្នកជំងឺ Tadeusz Żytkiewicz (ដែលជាមនុស្សទី ១៩ដែលបានវះកាត់ប្តូរបេះដូងដោយជោគជ័យ) គាត់បានស្លាប់ក្នុងឆ្នាំ២០០៩។
៩. ស្ត្រីម្នាក់អង្គុយនៅមុខផ្នូររបស់ស្វាមី នៅមុនមួយថ្ងៃនៃខួបអាពាហ៍ពិពាហ៍របស់ពួកគេ។
១០. អ្នកកាសែតកំពុងរត់ឆ្លងកាត់ស្ពានមួយ ដែលមានកូនតូច កំឡុងសង្គ្រាមស៊ីវិលរបស់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ១៩៣៦។
១១. នៅទីបំផុតស្ត្រីម្នាក់ទទួលបានសាកសពស្វាមីរបស់គាត់ ដែលបានបាត់ខ្លួន ៦០ឆ្នាំ ក្នុងកំឡុងសង្គ្រាមនៅកូរ៉េ។
១២. យុវជនម្នាក់បានបង្ហាញពីស្នាមរបួស ដែលគាត់ត្រូវបានគេធ្វើទារុណកកម្មក្នុងជំរុំជនទាសករ។
១៣. ប្រទេសចិន ៖ មនុស្សទាំងនេះបានរារាំងស្រ្តីម្នាក់ពីការធ្វើអត្តឃាត។
១៤. បុរសម្នាក់តវ៉ានៅទីលានធៀនអានមេន ទីក្រុងប៉េកាំងឆ្នាំ១៩៨៩។
១៥. ទីក្រុង Vancouver ៖ តន្ត្រីករម្នាក់បានយំ ក្នុងអំឡុងពេលប្រារព្វខួបដល់ជនរងគ្រោះ នៃថ្ងៃវាយប្រហារភេវរកម្មនៅសហរដ្ឋអាមេរិចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
១៦. ប្រទេសអេត្យូពី ៖ កូនរបស់កុលសម្ព័ន្ធ Erbore។
១៧. សិស្សនៅសាលារាំរបាំបាឡេនៅរ៉្វាន់ដា - ជាលើកដំបូងដើម្បីបង្ហាញខ្លួនបន្ទាប់ពីអំពើប្រល័យពូជសាសន៍។
១៨. ព្រះសង្ឃ ១០០.០០០ អង្គ អធិស្ឋានសម្រាប់សន្តិភាពពិភពលោក។
១៩. ក្មេងជំទង់ជនជាតិអៀរឡង់ម្នាក់ បានស្រែកដាក់ទាហានចក្រភពអង់គ្លេសកំឡុងពេលលុកលុយនៅអៀរឡង់ខាងជើង។
២០. កូសូវ៉ូ ៖ ក្មេងប្រុសម្នាក់ ត្រូវបានឆ្លងកាត់របងលួសបន្លាពីជំរំជនភៀសខ្លួនទៅកាន់ទឹកដីដូនតារបស់គាត់វិញ។
២១. ទាហានបានឲ្យចំណីដល់កូនឆ្មាអាយុពីរសប្តាហ៍ក្នុងកំឡុងសង្គ្រាមនៅកូរ៉េ។
២២. អាហ្គានីស្ថាន៖ ក្មេងស្រីតូចម្នាក់កាន់ដៃទាហានអាមេរិច។
២៣. អាវកាសយានិក លីហ្វ៊ីសស៍ នៅលើក្របទស្សនាវដ្ដីជីវិត ក្នុងឆ្នាំ១៩៨៥។ នាងបានក្លាយជាស្ត្រីដំបូងគេដែលបានទៅកាន់ក្នុងលំហអាវកាស។
២៤. ស្ត្រីម្នាក់មកពីកុលសម្ព័ន្ធ Mursi នៃប្រទេសអេត្យូពី បានមើល ទស្សនាវដ្តី ជាលើកដំបូង។
២៥. ក្មេងស្រីជំទង់ទក្រុងតេអេរ៉ង់ ក្នុងប្រទេសអ៊ីរ៉ង់។
២៦. អ្នកពន្លត់អគ្គីភ័យជួយសង្គ្រោះក្មេងស្រីតូចម្នាក់នៅសហរដ្ឋអាមេរិក។
២៧. កុមារដែលរស់នៅក្នុងតំបន់អាក់ទិក។ ឧបទ្វីបតាហ្សូវ ប្រទេសរុស្ស៊ី។
២៨. ក្មេងស្រីតូចម្នាក់មកពីហ្គាតេម៉ាឡា បានអោបឆ្មារបស់នាង។
ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ