កម្មវិធីទូរទស្សន៍ថ្មីមួយជួយបំពេញក្តីស្រមៃ ឲ្យកូនកំលោះ កូនក្រមុំក្នុងថ្ងៃមង្គលការ

អាពាហ៍ពិពាហ៍ គឺជាពិធីដ៏មានសារសំខាន់មួយប្រចាំជីវិតរបស់ប្រជាជនខ្មែរយើងគ្រប់គ្នា ទាំងផ្នែកច្បាប់ និងផ្នែកប្រពៃណីវប្បធម៌។  ជាក់ស្តែង គេតែងតែលឺការលើកឡើងជារឿយៗថា “មួយជាតិការម្តង ត្រូវតែរៀបចំឲ្យបានល្អបំផុត”។

Couple 5_2

Couple 2

ប៉ុន្តែ មិនមែនគ្រប់គ្នា សុទ្ធតែមានលទ្ធភាពរៀបចំមង្គលការបានតាមក្តីស្រមៃនោះឡើយ។ នេះជាមូលហេតុតែមួយគត់ដែលស្ថានីយ៍ទូរទស្សន៍បាយ័នបានសហការជាមួយស្រាបៀរអាន់ឆ័រ ក្នុងការបង្កើតកម្មវិធីទូរទស្សន៍មួយ ឈ្មោះថា អាពាហ៍ពិពាហ៍បេះដូងនិងបេះដូង ដើម្បីជួយរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឲ្យសមតាមបំណងរបស់គូស្វាមីភរិយា។

Couple 4_2

គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ មានគូស្វាមីរហូតដល់ទៅជាង១០គូមកហើយ ដែលស្រាបៀរអាន់ឆ័រ បានជួយបំពេញបំណង ដូចជា ការដេគ័រផ្កាក្នុងរោង ឈុតអាហារពិសេស ការរចនារ៉ូបអាពាហ៍ពិពាហ៍ ឬការអញ្ជើញតារាក្នុងក្តីស្រមៃមកសម្តែងក្នុងថ្ងៃមង្គលរបស់ខ្លួន តាមរយះកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងនេះ។

Couple 4_1

Couple 4_3

Couple 5_1

កម្មវិធីនេះមានការចាក់ផ្សាយនៅលើស្ថានីយ៍ទូរទស្សន៍បាយ័ន ​រៀងរាល់ថ្ងៃចន្ទ ចាប់ពីម៉ោង៩ យប់  ហើយក៏មានចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ទូរទស្សន៍បាយ័នផងដែរ។ កូនកំលោះ កូនក្រមំដែលមានគម្រោងរៀបចំអាពាហ៍ពិពាហ៍អាចទាក់ទងមកកម្មវិធីតាមលេខទូរស័ព្ទ 096 64 64 996 និង 012 82 72 19 ដើម្បីទទួលបានព័ត៌មានបន្ថែម។