តើអ្នកដឹងទេ? គ្រាប់ផ្កាឈូករ័ត្នមានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការថែរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ

គ្រាប់ផ្កាឈូករ័ត្នត្រូវបានគេប្រើប្រាស់នៅក្នុងផលិតផលថែសម្រស់ដោយសារគុណប្រយោជន៍ដ៏ច្រើនរបស់វា។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ ស្រួយៗដូចសណ្តែកដីប៉ុណ្ណោះទេ គ្រាប់ផ្កាឈូករ័ត្ននីមួយៗគឹសម្បូរទៅដោយសារធាតុជំនួយដល់សុខភាព។

វាសម្បូរទៅដោយជាតិប្រូតេអុីន វីតាមីន A វីតាមីនB3 វីតាមីនE  វីតាមីនB5 និងជាតិរ៉ែជាដើម។ ក្នុងនោះ គ្រាប់ផ្កាឈូករ័ត្នបានផ្តល់នូវអត្ថប្រយោជន៍ដល់សម្រស់ដូចជា៖

1

១. រក្សាស្បែកមុខឲ្យភ្លឺថ្លា

គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយ fatty acid ដែលមានឥទ្ធិពលខ្លាំងខ្លាក្នុងការប្រឆាំងនឹងបាក់តេរីផ្សេងៗ។ វាជំនួយដល់ការកម្ចាត់មុននៅលើផ្ទៃមុខ ភាពរោលនិងបញ្ហាស្បែកមុខមួយចំនួនទៀត។

2

២. កាត់បន្ថយភាពចាស់

សារធាតុវីតាមីន E ដែលមាននៅក្នុងគ្រាប់ផ្កាឈូករ័ត្នត្រូវបានគេទទួលស្គាល់ថាមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយភាពចាស់ជរានិងភាពចាស់មុនអាយុជាដើម។ វាថែមទាំងជួយការពារផ្ទៃមុខពីបរិយាកាសជុំវិញខ្លួនទៀតផង។

3

៣. ជួយឲ្យសក់លូតលាស់

ប្រសិនបើអ្នកកំពុងស្វែងរកវិធីដើម្បីឲ្យសក់ឆាប់លូតលឿន អ្នកអាចសាកល្បងជ្រើសរើសគ្រាប់ផ្កាឈូករ័ត្នមកជំនួយបាន។ វាសម្បូរទៅដោយជាតិស័ង្កសីនិងវីតាមីន E ដែលជួយពន្លឿនចលនាឈាមទៅកាន់លលាដ៍ក្បាលនិងនាំឲ្យសក់ឆាប់ដុះលឿន។

4

៤. ការពារសក់ជ្រុះ

គេបានណែនាំអ្នកដែលជួបនឹងបញ្ហាសក់ជ្រុះឲ្យឧស្សាហ៍ញុំាគ្រាប់ផ្កាឈូករ័ត្នដើម្បីកាត់បន្ថយការជ្រុះសក់។ គ្រាប់ផ្កាឈូករ័ត្នបានជួយស្រូបយកជាតិស័ង្កសីនិងអុកសុីសែនឲ្យជ្រាបចូលទៅក្នុងសរសៃសក់។

5

៥. ការពារពីពន្លឺព្រះអាទិត្យ

គ្រាប់ផ្កាឈូករ័ត្នមានឥទ្ធិពលជួយការពារសរសៃសក់និងស្បែកមុខពីការរងនូវកម្តៅពីពន្លឺព្រះអាទិត្យថែមទាំងផ្តល់សំណើមដល់ស្បែកទៀតផង ធ្វើឲ្យស្បែកមុខមានសុខភាពល្អ៕

6

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN