ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី តែងតាំងលោក ASHOK MUTHU ជានាយកគ្រប់គ្រងប្រចាំប្រទេស ដើម្បីជំរុញកំណើនហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍

[ភ្នំពេញ - កម្ពុជា ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤] – ក្រុមហ៊ុន អ៉ីដតខូ ខាមបូឌា (EDOTCO Cambodia) ជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក Ashok Muthu ជានាយកគ្រប់គ្រងប្រចាំប្រទេសថ្មីរបស់ខ្លួន។ ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងឧស្សាហកម្មទូរគមនាគមន៍ លោក Ashok នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនការតភ្ជាប់ និងពន្លឿនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេស។

Cover (1200 X 630 Px)

ប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័សហើយតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដ៏រឹងមាំពិតជាសំខាន់បំផុត។ ក្រុមហ៊ុន អ៉ីដតខូ ខាមបូឌា ប្តេជ្ញាបំពេញតម្រូវការនេះ និងជួយសម្រួលដល់កំណើនឌីជីថលរបស់ប្រទេស ដោយធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យា ដើម្បីពង្រឹងលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងបន្ដដំណើររួមគ្នា។ ក្រុមហ៊ុនជឿជាក់ថា រាជរដ្ឋាភិបាល និងក្រុមហ៊ុនឧស្សាហកម្មធ្វើការរួមគ្នាដើម្បីផ្សារភ្ជាប់គម្លាតឌីជីថលរវាងប្រជាជននៅតាមជនបទ និងទីក្រុង។

Ashok Muthu, Country Managing Director, EDOTCO Cambodia

ការតែងតាំង លោក Ashok ជានាយកគ្រប់គ្រងប្រចាំប្រទេស ពង្រឹងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការផ្តល់នូវដំណោះស្រាយលំដាប់ពិភពលោក និងជំរុញនវានុវត្ដភាពក្នុងវិស័យទូរគមនាគមន៍របស់កម្ពុជា។ លោក Adlan Tajudin នាយកប្រតិបត្តិរួមនៃក្រុមហ៊ុន អ៉ីដតខូ គ្រុប (EDOTCO Group) របស់ប្រទេសម៉ាឡេស៊ី បានថ្លែងថា៖ «ការតែងតាំង លោក Ashok បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងចំពោះប្រទេសកម្ពុជា និងការជឿជាក់ លើសក្តានុពលទូរគមនាគមន៍របស់ខ្លួន។ ជាមួយនឹងចំណេះដឹងចំពោះវិស័យឧស្សាហកម្មនេះ និងជំនាញយុទ្ធសាស្ត្ររបស់លោក យើងមានទំនុកចិត្តថា អ៉ីដតខូ ខាមបូឌា នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយផ្លាស់ប្ដូរបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសនេះ»។

លោក Ashok គឺជាសមាជិកដ៏ចំណានម្នាក់របស់ អ៉ីដតខូ ហើយបានកាន់មុខតំណែងជាអ្នកដឹកនាំជាច្រើនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលផ្ដោតសំខាន់លើផលប័ត្រ ដូចជា ប្រតិបត្តិការវិស្វកម្ម និងបច្ចេកវិទ្យា។ ក្រៅពីបម្រើការនៅ EDOTCO Group ក្នុងអំឡុងការចាប់កំណើតក្រុមហ៊ុនដំបូងៗ លោកធ្លាប់ស្ថិតនៅក្នុងក្រុមថ្នាក់ដឹកនាំនៅប្រទេសបង់ក្លាដែស និងម៉ាឡេស៊ី។ ជាមួយ EDOTCO Group និងវិស័យប្រតិបត្តិការបច្ចេកវិទ្យាក្នុងតំបន់ លោក Ashok នាំមកនូវបទពិសោធន៍ជាច្រើន និងចំណេះដឹងទាំងពីរផ្នែកដ៏ល្អបំផុតមកកាន់ទីផ្សារ ដូចជា នៅប្រទេសកម្ពុជានេះ។

លោក Ashok បានឱ្យដឹងថា៖ «ខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមជាមួយ អ៉ីដតខូ ខាមបូឌា ក្នុងឱកាសដ៏រំភើបនេះ។ កម្ពុជាបង្ហាញពីសក្តានុពលដ៏ធំសម្បើមសម្រាប់ការអភិវឌ្ឍន៍ទូរគមនាគមន៍ ហើយខ្ញុំប្តេជ្ញាប្រើជំនាញរបស់ខ្ញុំនៅ អ៊ីដតខូ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។ យើងនឹងផ្តោតសំខាន់លើការជួយអតិថិជនយើងក្នុងការពង្រីកលទ្ធភាពរបស់ពួកគេទៅកាន់មនុស្សដែលមិនមានទំនាក់ទំនង ឬទំនាក់ទំនងគ្នាមិនទាន់បានល្អប្រសើរ ជំរុញភាពជាដៃគូ និងការចែករំលែកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងរីកចម្រើន»។

ក្រោមការគ្រប់គ្រងរបស់លោក Ashok ក្រុមហ៊ុន អ៉ីដតខូ នឹងបន្តយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដើម្បីផ្ដល់តម្រូវការផ្នែកបច្ចេកវិទ្យា និងទីផ្សារដែលកំពុងរីកចម្រើន។ ចក្ខុវិស័យរបស់ក្រុមហ៊ុនមានគំនិតផ្តួចផ្តើមជាច្រើន ដូចជា ការបង្កើនប្រសិទ្ធភាពការចែករំលែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញ សម្របសម្រួលការចេញវិសាលគមថ្មី និងការបង្កើនប្រសិទ្ធភាពថាមពលតាមរយៈដំណោះស្រាយប្រកបដោយនិរន្តរភាព។

EDOTCO Group ប្តេជ្ញាជួយប្រទេសនានានៅទូទាំងតំបន់អាស៊ី ដោយកសាងហេដ្ឋារចនាសម្ព័ន្ធម្លើង ជួសជុល ថែទាំបង្គោលសេវាអង់តែន ប្រកបដោយនិរន្តរភាព និងធន់ក្នុងប្រទេសកម្ពុជា ក៏ដូចជាមានកំណត់ត្រាដ៏រឹងមាំនៃការវិនិយោគក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញកាបូន និងបង្កើនប្រសិទ្ធភាពថាមពលនៅក្នុងទីផ្សារទាំងអស់របស់ខ្លួន៕

អំពីក្រុមហ៊ុន EDOTCO Group

ក្រុមហ៊ុន EDOTCO Group បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី ដែលផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធ ដូចជា តម្លើង ជួសជុល ថែទាំបង្គោលសេវាអង់តែន។

ជាមួយដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរសព្ទជាង ៥៤,០០០ ក្នុង ៩ ប្រទេស ក្រុមហ៊ុនកំពុងតែមានវត្ដមាននៅប្រទេស ម៉ាឡេស៊ី បង់ក្លាដែស ហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា ប៉ាគីស្ថាន មីយ៉ាន់ម៉ា ស្រីលង្កា និងឡាវ ដែលបំពេញតម្រូវការការតភ្ជាប់ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព ដើម្បីជួយអតិថិជន និងដៃគូរបស់ខ្លួនបង្កើនល្បឿនកំណើនប្រកបដោយចីរភាព។ អ៉ីដតខូ ផ្តល់អាទិភាពដល់ការពង្រីកផលប័ត្រដោយប្រយ័ត្នប្រយែងសម្រាប់ឱកាសសរីរាង្គ និងអសរីរាង្គ ដែលអនុវត្តមាត្រដ្ឋានត្រឹមត្រូវ សេដ្ឋកិច្ច និងប្រាក់ចំណេញសម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួន។

ក្រុមហ៊ុន EDOTCO Group ទទួលបានពានរង្វាន់ ក្រុមហ៊ុនទូរគមនាគមន៍ អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំរយៈពេល ៦ ឆ្នាំជាប់ៗគ្នាពីស្ថាប័ន Frost & Sullivan ហើយត្រូវបានទទួលស្គាល់ ជាក្រុមហ៊ុន ASEAN Unicorns មួយក្នុងចំណោមក្រុមហ៊ុនបីដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់វេបសាយ www.EDOTCOgroup.com៕

ទំនាក់ទំនងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ

ក្រុមហ៊ុន EDOTCO Group

លោកស្រី Noreen Sabrina Mohd Noor

ប្រធានក្រុម ទំនាក់ទំនងសាជីវកម្ម និងម៉ាកយីហោ

អ៊ីម៉ែល: [email protected]

ក្រុមហ៊ុន អ៉ីដតខូ ខាមបូឌា

លោក មាស សុភារ៉ា

នាយកផ្នែកលក់ និងទីផ្សារ

អ៊ីម៉ែល: [email protected]