មនុស្សដែលត្រូវការការអប់រំច្រើនជាងគេ មិនមែនជាកូនទេ តែជា“ឪពុក”

ការបង្កើតកូន ចិញ្ចឹមបីបាច់ថែរក្សាកូន គឺត្រូវការការអប់រំ ប្រៀនប្រដៅជារឿងធម្មជាតិនៃជីវិតមនុស្សហើយ។ ប៉ុន្តែ ជាក់ស្ដែងមែនទែនទៅ មនុស្សដែលត្រូវការការអប់រំដំបូង និងច្រើនជាងគេបំផុតមិនមែនជាកូនៗទេ តែជាបុគ្គលដែជាឪពុកតែម្ដង។ តើការដែលក្លាយជាឪពុកគេត្រូវបន្តុះ អប់រំបែបណាខ្លះ ដើម្បីឱ្យក្លាយជាបុរសល្អ ឪពុកល្អ ជាគម្រូល្អដល់កូនៗទាំងឡាយ។

Cover Copy

១ 《ធ្វើជាឪពុកដែលថ្លៃថ្នូរ》

ក្នុងនាមជាឪពុកដែលល្អបំផុតគឺត្រូវធ្វើជាគំរូល្អដល់កូន។ មិនប្រើក្រសែភ្នែកមានពណ៌ទៅវាយតម្លៃ ឬមើលបញ្ហារបស់កូន។ មិនប្រើស្តង់តារឹងរុសរបស់ខ្លួនឯងមកឃុំឃាំងគំនិតរបស់កូន។ ទទួលសារភាពថាខ្លួនឯងមានចំនុចខ្វះខាត។ សម្លឹងឃើញគុណសម្បត្តិរបស់កូនៗ។ ទើបហៅថាឪពុក​ដែល​មាន​ប្រាជ្ញា​ពិត​ប្រាកដ។

២ 《ធ្វើជាឪពុកដែលយល់ចិត្តកូន ចុះសម្រុងជាមួយកូនៗ》

ក្នុងនាមជាឪពុកត្រូវតែមានមេត្តាធម៌ចំពោះកូន ពីព្រោះឪពុកគឺមានឥទ្ធិពលណាស់។

ឪពុកម្នាក់ដែលមានក្តីមេត្តា ទោះបីជាមេឃរលំធ្លាក់ចុះ ក្នុងចិត្តកូនៗគឺមានមានសំអាង មានខ្នងបង្អែករឹងមាំសម្រាប់ពួកគេ។ យើងជាឪពុកគេគួរតែឱ្យកូនដឹងថា ទោះមានឧបសគ្គខាងមុខធំប៉ុនណាក៏ដោយ ឱ្យតែកូនងាកក្រោយ គឺលែងជាបញ្ហាទៀតហើយ។

3e1d8fd16a2bb9698c43e063c4258c77

៣ 《ធ្វើជាឪពុកដែលមិនដែលខកខានគ្រប់ការការលូតលាស់របស់កូន》

អ្នកចិត្តសាស្រ្ត Hu Shenបាននិយាយថា ៩០% នៃជីវិតដែលខ្វះខាតបានមកពីអវត្តមាននៃសេចក្តីស្រឡាញ់របស់ឪពុក។ សូមឪពុកម្តាយគ្រប់រូបត្រូវប្រាកដថា ត្រូវយកចិត្តទុកដាក់លើពេលវេលាសំខាន់ៗក្នុងការលូតលាស់របស់កូនអ្នក។ ឱ្យគាត់ទទួលបានអារម្មណ៍នៃការស្រឡាញ់ ថ្នាក់ថ្នម ការពារ។ ពេលកូនៗមានកម្មវិធីនៅសាលា គួរតែចូលរួមអបអរ ទះដៃសាទរជាមួយកូន កូនលេងកីឡាគួរតែមានពេលចូលរួមលេងជាមួយកូនៗ។

៤ 《ធ្វើជាឪពុកដែលមានហេតុផល》

ឪពុកដែលល្អ គឺមានការយល់ដឹងពីរបៀបការណែនាំបង្ហាត់បង្ហាញកូន ឱ្យកូនៗមានការយល់ដឹង មានហេតុ មានផល ប៉ុន្តែមិនមែនជាការប្រកែចចចេសយកឈ្នះមិនដឹងខុសត្រូវនោះទេ។

ការអប់រំល្អគឺឋិតនៅក្នុងបរិយាកាសល្អ មិនងាករេ។ បង្រៀន​កូន​ពី​គោលការណ៍ និង​គោលការណ៍​នៃ​ការ​ធ្វើ​កិច្ចការ និង​ធ្វើ​ជា​មនុស្ស​ល្អ។

៥ 《ធ្វើជាឪពុកដែលអាចអង្គុយចុះបន្ទាបខ្លួនជាមួយកូន》

ប្រសិនបើកូនៗអ្នកគេចមុខពីអ្នក ខ្លាចអ្នក ឱ្យតែនិយាយជាអ្នកគឺញ័រខ្លួនខ្លាច ឬក៏ស្អប់ គុំ។

ពេលមានបញ្ហាអ្វីក៏មិនហ៊ានប្រាប់អ្នកឱ្យដឹង អ៊ីចឹងអ្នកគឺមិនមែនចាត់ទុកថាជាឪពុកដែលល្អនោះឡើយ។ ឪពុក​ដែល​ស្រឡាញ់​កូនសភាវធម្មជាតិ ឯការ​គោរព​កូន​គឺ​ជា​ឪពុកដែលមានការ​អប់រំ អ្នកក៏អាចអង្គុយចុះ ហើយស្តាប់សំឡេងពាក្យក្នុងចិត្តរបស់កូន។

9e1b511d820c1189501be7f85c3ca8d6

៦ 《ធ្វើជាឪពុកដែលមានការតស៊ូ》

ឪពុក គឺជាបុគ្គលដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់កូនៗ គឺជានិមិត្តរូបមុនដំបូងគេបង្អស់របស់កូន ការតស៊ូព្យាយាមរបស់ឪពុក ការអត់ធ្មត់ មានទំនួលខុសត្រូវខ្ពស់ ហើយនិមិត្តសញ្ញានីមួយៗទាំងនេះហើយនឹងក្លាយជាមុខវិជ្ជាសិក្សាដ៏ល្អបំផុតសម្រាប់កូនៗអ្នករៀនសូត្រតាម។ អាកប្បកិរិយារបស់ឪពុកចំពោះជីវិតគឺជាការចិញ្ចឹម និងគំរូដ៏ល្អបំផុតសម្រាប់កូនរបស់គាត់។

៧《ធ្វើជាឪពុកដែលចូលចិត្តរៀនសូត្រ》

យើងទាមទារឱ្យកូនៗខំប្រឹងរៀនសូត្រ អានសៀវភៅ ប៉ុន្តែខ្លួនឯងបែរជាមិនដែលកាន់សៀវភៅ លេងតែទូរស័ព្ទ ទម្លាប់អាក្រក់ពេញខ្លួន នេះហើយក៏ជាគម្រូអាក្រក់សម្រាប់កូនដែរ។

៨ 《ធ្វើជាឪពុកដែលលេងស្និតស្នាលជាមួយកូន》

បន្ទាបខ្លួនលេងជាមួយកូនៗ នាំកូនលេងឆ្នៃប្រឌិតបង្កើតអ្វីដែលថ្មីៗ ធ្វើផ្ទាល់ដៃ អាចកាត់បន្ថយភាពស្មុគស្មាញបាន ហើយថែមទាំងបង្កើនភាពស្និទ្ធស្នាលជាមួយកូនៗ និងកាន់តែអំណោយផលដល់ការជម្រុញទឹកចិត្តរបស់កូនៗថែមទៀតផង៕

បកប្រែ សុខ គឹមទៀវ